ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញមកបញ្ជាក់ថា ភរិយារបស់សម្តេច ពិតជាជួបឧបទ្ទវហេតុដួល នៅបន្ទប់សម្រាក នឹងត្រូវបានចូលមកព្យាបាល នៅមន្ទីរពេទ្យកាលម៉ែត ពិតប្រាកដមែន ខណៈសម្តេចបដិសេដព័ត៌មាន ថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចេញទៅព្យាបាលនៅបរទេស ។...
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានឱ្យដឹងថា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ «ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh» អភិវឌ្ឍដោយ ក.ប.ទ បានឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ ដែលរៀបចំនៅប្រទេសសិង្ហបុរី ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ (The 4th ASEAN Digital...
ភ្នំពេញ ៖ ដើម្បីធានាដល់សុខសន្ដិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំឱ្យអាជ្ញាធរ បន្ដទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ កុំឱ្យកើតមាននៅលើទឹកដីប្រទេសកម្ពុជា ហើយត្រូវបង្ក្រាបក្រុមដែលមានឧបាយកលជ្រុលនិយម។ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៤ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍...
ព្រុចសែល៖ លោក Josep Borrell តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី៣១ ខែមករាថា សហភាពអឺរ៉ុប នឹងខកខានគោលដៅ ក្នុងការបញ្ជូនគ្រាប់កាំភ្លើងធំមួយលានគ្រាប់ ទៅកាន់ប្រទេសអ៊ុយក្រែន ត្រឹមខែមីនា។ បន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការពារជាតិរបស់សហភាពអឺរ៉ុប លោក Borrell បានឲ្យដឹងថា “ការដកស្តុក និងលទ្ធកម្មបុគ្គល និងរួមគ្នា”...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអំពាវនាវកាលពីថ្ងៃពុធ សម្រាប់ការបិទទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ចំពេលមានការចោទប្រកាន់ពីបុគ្គលិក UNRWA មួយចំនួននៅក្នុងការវាយប្រហារសម្លាប់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។ លោក ណេតាន់យ៉ាហ៊ូ បានប្រាប់ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ មកពីប្រទេសចំនួន ៨ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងយេរ៉ូសាឡឹមថា “ពេលវេលាបានមកដល់ហើយ សម្រាប់សហគមន៍អន្តរជាតិ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជួបពិភាក្សាជាមួយក្រុមហ៊ុនធំៗរបស់ជប៉ុនចំនួន២គឺ Ehime Nissan និង Forval Corporation ចំពោះកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញជួសជុលរថយន្តតាមបែបស្តង់ដារជប៉ុននៅកម្ពុជា។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះលោក Yutaka...
កាធុម៖ លោក Abdel Fattah Al-Burhan មេបញ្ជាការទូទៅ នៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បានឲ្យដឹងថាគ្មានដំណើរការនយោបាយណាមួយអាចកើតឡើងនៅក្នុងប្រទេសស៊ូដង់រហូតដល់ “ការបះបោរត្រូវបានបង្ក្រាប” ។ លោក Al-Burhan ដែលជាប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពអន្តរកាលផងដែរនោះបានធ្វើសុន្ទរកថាទៅកាន់មន្ត្រីនិងទាហាននៅឯមូលដ្ឋានយោធា Blue Nile នៅកណ្តាលទីក្រុង Sennar។ លោក Al-Burhan បានសម្តែងការប្តេជ្ញាចិត្តរបស់កងទ័ព ដើម្បីបញ្ចប់...
(ភ្នំពេញ ថ្ងៃទី១ខែកុម្ភៈឆ្នាំ ២០២៤) – ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានប្រកាសលទ្ធផលអាជីវកម្មដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ឆ្នាំ ២០២៣ ដោយបានពង្រឹងជំហរ របស់ខ្លួនជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានភាពធន់ និងរីក ចម្រើនបំផុតនៅក្នុងឧស្សាហកម្មអាកាសចរណ៍ពិភពលោក។ ក្រុមហ៊ុនបានពង្រីកបណ្តាញអន្តរជាតិរបស់ ខ្លួនឥតឈប់ឈរ ដោយបង្កើនល្បឿននៃការងើបឡើងវិញ និងការអភិវឌ្ឍវិស័យទេសចរណ៍...
ថ្ងៃទី៣១ ខែមករា តាមម៉ោងក្នុងតំបន់ សកម្មភាពពិសេសនៅប្រទេសកេនយ៉ាស្តីពី “ទស្សនារាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន”របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើនៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំនៅក្រុងណៃរ៉ូប៊ី ក្រោមប្រធានបទ “ឆ្លងឆ្នាំថ្មីប្រពៃណីចិន ទស្សនារាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន” ដើម្បីជំរុញការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក។ លោក ShenHaixiongអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨បានពិភាក្សានិងអនុម័តសេចក្តីសម្រេចចិត្តជាឯកច្ឆន្ទ ដោយបានកំណត់យកថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាថ្ងៃឈប់សម្រាករបស់អង្គការសហប្រជាជាតិ ប្រការនេះបានបង្ហាញឱ្យឃើញនូវភាពទាក់ទាញ នៃអរិយធម៌ប្រជាជាតិចិននិងវប្បធម៌បូព៌ា ក៏ដូចជាបង្ហាញឱ្យឃើញនូវគុណតម្លៃខាងវប្បធម៌ដ៏សម្បូរបែបនិងប្រកបដោយបរិយាបន្នដែលជាការផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ។ រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានប្រារព្ធធ្វើចំនួន៤១លើកជាប់ៗគ្នាមកហើយ និងបានបន្សល់ទុកនូវការចង់ចាំដ៏ល្អបវរដល់ទស្សនិកជនពីមួយជំនាន់ទៅមួយជំនាន់ និងក្លាយទៅជានាមប័ណ្ណវប្បធម៌ដែលពិភពលោកខិតជិតប្រទេសចិននិងស្វែងយល់ពីប្រទេសចិន។ឆ្នាំ២០២៤ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងឆ្លងតាមរូបមន្តផ្សព្វផ្សាយ “គំនិត+សិល្បៈ+បច្ចេកទេស”...
ថ្ងៃទី៣០ ខែមករា ក្រុមការងារកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងចិននិងអាមេរិកបានប្រកាសចាប់ដំណើរការជាផ្លូវការ ។ នេះជាវិធានការដ៏សំខាន់មួយ ដើម្បីអនុវត្តគំនិតឯកភាពរួមនៃកិច្ចប្រជុំកំពូលក្រុង San Franciscoរវាងចិននិងអាមេរិក ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ កិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនបានក្លាយជាបញ្ហាពិភាក្សាពាក់ព័ន្ធនឹងប្រទេសចិនដែលអាមេរិកជំរុញយ៉ាងខ្លាំងក្លា ។នេះគឺជាប់ពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយនឹងកង្វះការគ្រប់គ្រងចំពោះសាធាតុប្រភេទហ្វេនតានីលក្នុងសង្គមអាមេរិក ។ យោងតាមទិន្នន័យដែលរដ្ឋបាលប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិកប្រកាសនៅពេលថ្មីៗនេះបានឱ្យដឹងថា ថ្នាំហ្វេនតានីលបានក្លាយជាមូលហេតុសំខាន់ដែលបណ្តាលឱ្យជនជាតិអាមេរិកអាយុពី១៨ឆ្នាំដល់៤៥ឆ្នាំស្លាប់បាត់បង់ជីវិត គឺជាការគំរាមកំហែងខាងគ្រឿងញៀនដែលប៉ះពាល់អាយុជីវិតខ្លាំងបំផុតដែលអាមេរិកកំពុងប្រឈមក្នុងប្រវត្តិសាស្ត្រ។ ហេតុអ្វីបានជាអាមេរិកប្រើប្រាស់ថ្នាំហ្វេនតានីលយ៉ាងអនាធិបតេយ្យ? វាទាក់ទងនឹងកត្តាជាច្រើន ។ មួយផ្នែក ដោយសារមានការជំរុញដោយប្រាក់ចំណេញ សហគ្រាសផលិតឱសថធំៗបាននិយាយបញ្ចុះបញ្ចូលឱ្យអ្នកនយោបាយផ្តល់ការការពារខាងគោលនយោបាយ...