ភ្នំពេញ ៖ លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះប្រជាជនកម្ពុជា ដែលបានផ្ញើសារលើកទឹកចិត្តចំពោះប្រជាជនជប៉ុន ដែលរងគ្រោះដោយសារទឹកជំនន់។ តាមរយៈវីដេអូរបស់ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ជាង១នាទី បង្ហោះនៅក្នុងហ្វេសប៊ុកទូតជប៉ុន នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា នាពេលនេះតំបន់មួយចំនួននៃប្រទេសជប៉ុន...
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងអនុម័ត នូវយុទ្ធសាស្ត្រពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce Strategy) ដោយមានការចូលរួម ពីតំណាងក្រសួងពាក់ព័ន្ធនានា ព្រមទាំងបានប្រកាសអនុម័តជាផ្លូវការ លើយុទ្ធសាស្ត្រ ដ៏មានសារសំខាន់នេះ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម។...
ស្វាយរៀង ៖ យុវជន៣នាក់ ជិះម៉ូតូមួយគ្រឿង បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង ១០:០៥ នាទី នៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ១ ចន្លោះគឺឡូម៉ែត្រ លេខ ១៤៩-១៥០ឋិតនៅក្នុងភូមិកំពោតប្រោស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងទិសដៅបញ្ច្រាសទិសគ្នា...
ប្រវត្តិសាស្ត្រ៖ មន្ទីរប៉ង់តាហ្គោន ដែលត្រូវបានគេដឹងថា គឺជាអគារមជ្ឈមណ្ឌលកណ្តាល របស់ក្រសួងការពារជាតិ ដែលអគារនេះ បានក្លាយទៅជាអគារធ្វើការ របស់រដ្ឋាភិបាល ដែលមានទំហំធំជាងគេបំផុត របស់ពិភពលោក ជាមួយនឹងបុគ្គលិក ធ្វើការសរុបប្រមាណ ទៅដល់ជាង២៥០០០នាក់។ អគារមន្ទីរប៉ង់តាហ្គោន ដែលត្រូវបានគេ ចាប់ផ្តើមសាងសង់ឡើងនាពេលដំបូង កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៤១។ ព្រឹត្តការណ៍ ដែលគួរឲ្យចងចាំមួយ នៅក្រោយដំណើរការការងាររបស់ខ្លួន...
ភ្នំពេញ ៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិ ការនៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវឲ្យអ្នកប្រើប្រាស់ផ្លូវ ស្វែងយល់ពី ច្បាប់ចរាចរណ៍បានច្បាស់លាស់ ដើម្បីជៀសផុតពីឃាតកលាក់មុខ ឬហៅថា គ្រោះថ្នាក់ចរាចរណ៍។ ក្នុងពិធីបើកវគ្គ បណ្ដុះបណ្ដាលច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកដល់បុគ្គលិក និយោជិតក្រុមហ៊ុន ប្រមាណ ៦០នាក់...
ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា ការស្នើសុំរបស់សហរដ្ឋអាមេរិក ដើម្បីបិទស្ថានកុងស៊ុលចិន នៅហ៊ូស្តុន នឹងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ទំនាក់ទំនងទ្វេភាគី ដោយហៅការផ្លាស់ប្តូរនេះថា “បំផ្លាញស្ពានមិត្តភាព រវាងប្រជាជនចិននិងសហរដ្ឋអាមេរិក” ។ ស្ថានកុងស៊ុល របស់ប្រទេសចិន ប្រចាំនៅហ៊ូស្តុន គឺជាការិយាល័យទីមួយ ដែលបានបង្កើតឡើងដោយចិន នៅសហរដ្ឋអាមេរិក បន្ទាប់ពីការបង្កើតទំនាក់ទំនងការទូត។ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានអះអាងថា សកម្មភាពនេះ...
បរទេស៖ ពាក្យចចាមអារ៉ាម កំពុងបក់បោកដែលថា កងទ័ពជើងទឹកចិន កំពុងសម្លឹងមើល ដើម្បីកសាងនាវាចម្បាំងប្រភេទថ្មី។ ថ្មីៗនេះមានការលេចធ្លាយ នូវសំណូមពរ (RFP) ចង្អុលទៅកប៉ាល់ វាយលុកមួយដែលមាន ម៉ាស៊ីនយន្ដហោះអេឡិចត្រូម៉ាញេទិក និងឧបករណ៍ចាប់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសំណើ ដែលបានចុះផ្សាយ នៅថ្ងៃទី...
ភ្នំពេញ៖ក្រសួងអប់រំយុវជន និងកីឡា បានសម្រេច លើកពេលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិ យភូមិ(បាក់ឌុប) សម្រាប់គ្រឹះស្ថានសិក្សាឯកជន ដែលនឹងត្រូវប្រព្រឹត្តទៅ នៅថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០ ទៅថ្ងៃ២៧-២៨ ខែសីហា ឆ្នាំ២០២០វិញ។ នេះបើយោងតាម សេចក្ដីណែនាំបន្ថែម របស់ក្រសួងអប់រំ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។ មូលហេតុនៃការលើកពេលគឺ ដោយសារ...
ក្រុមហ៊ុនទឹកពិសាវីតាល់ បាននាំបុគ្គលិកប្រមាណ៣០នាក់ រួមគ្នាជាមួយសហគមន៍ត្រពាំងសង្កែ និងមានការគាំទ្រពីមន្ទីរបរិស្ថានខេត្តកំពត បានរៀបចំកម្មវិធីដាំដើមកោងកាងចំនួន១០០០ ដើមនៅដៃសមុទ្របរិវេណសហគមន៍ត្រពាំងសង្កែ ខេត្តកំពត នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ។ កម្មវីធីនេះ រៀបចំឡើងដើម្បីជំរុញឲ្យមានការអភិរក្សបន្តដាំដើមកោងកាង និងដើម្បីអបអរសាទរទៅនឹងទិវាអភិរក្សព្រៃកោងកាងពិភពលោក ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។ លោក ជុនហៀង ថាវសិទ្ធិ ប្រធានគ្រប់គ្រងទីផ្សារ...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេស បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប បានសង្កត់ធ្ងន់លើភាពចាំបាច់ សម្រាប់កូរ៉េខាងជើង ដើម្បីគោរពតាមដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងវិលត្រឡប់ ទៅរកការទាក់ទងការទូតវិញ។ ក្រសួងការបរទេសបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា លោក David Stilwell ជំនួយការរដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានលើកឡើងអំពីបញ្ហានេះ ក្នុងអំឡុងពេលខ្សែអាត់វីដេអូមួយ ជាមួយមន្ត្រីជាន់ខ្ពស់មកពីរដ្ឋសមាជិក...