យេម៉ែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ថា ពលរដ្ឋប្រមាណជាង១០ម៉ឺននាក់ នៅក្នុងប្រទេសយេម៉ែន បង្ខំចិត្តចាកចេញពីលំនៅដ្ឋាន ខណៈដែលសង្គ្រោះ នៅក្នុងប្រទេសនៅតែបន្តកើតឡើង ។ អង្គការអន្តរជាតិ សម្រាប់ជនអន្តោប្រវេសន៍ ហៅកាត់ថា (IOM)បានឲ្យដឹងកាលពីថ្ងៃពុធា ពលរដ្ឋប្រមាណជាង១០០.០០០នាក់ បានត្រូវជម្លៀសខ្លួនចេញ នៅក្នុងប្រទេសយេម៉ែន គិតចាប់តាំងពីមានសង្គ្រាមកើតឡើង ដោយសារការបាញ់ប្រហារគ្នា អសន្តិសុខ និងការឆ្លងរាលដាល...
ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្ញើសារផ្ដាំ ទៅក្រុមចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការ ត្រូវប្រកាន់ខ្ជាប់ នូវភាពម៉ឺងម៉ាត់របស់ខ្លួន ក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីធានាឲ្យបានភាព យុតិ្តធម៌ ត្រឹមត្រូវ ជូនប្រជាពលរដ្ឋ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក ក្រសួងយុត្តិធម៌។ ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែង...
ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ញៀន បានក្រើនរំលឹកដល់មន្រ្តីអនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវប្រកាន់ខ្ជាប់ភាពម៉ឺងម៉ាត់ ប្រកបដោយ ស្មារតីទទួលខុសត្រូវ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿង ញៀន ឲ្យមានប្រសិទ្ធភាពថែមទៀត។ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបាន រាជរដ្ឋាភិបាលប្រកាសដាក់ចេញជាលើកដំបូង នៅឆ្នាំ២០១៧ និងត្រូវបានអនុវត្តប្រកបដោយលទ្ធផលជោគជ័យ...
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ បានបន្តបើកប្រាក់ ឧបត្ថម្ភ (លើកទី១៦) ដល់កម្មករនិយោជិត សរុបចំនួន ១៤,៦៨៣ នាក់ នៅរោងចក្រ សហគ្រាសចំនួន ៤៤ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវ បានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតី នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល៕
សម្រាប់ឯកសារស្នើសុំ ប្រាក់បំណាច់ប្រចាំថ្ងៃ នៅពេលជួបគ្រោះថ្នាក់ ការងារ (ក្នុងករណីបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន) លោកអ្នកត្រូវភ្ជាប់រួមមាន៖១. សំបុត្រចេញពីមន្ទីរពេទ្យ (មានការបញ្ជាក់ពីគ្រូពេទ្យត្រឹមត្រូវ)២. ទម្រង់ទាមទារប្រាក់បំណាច់៣. លិខិតអនុញ្ញាតច្បាប់ចេញដោយក្រុមហ៊ុន៤. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើម)៥. ប័ណ្ណសមាជិក ប.ស.ស. (កាត ប.ស.ស.) បញ្ជាក់៖ សម្រាប់សំបុត្រពេទ្យ ត្រូវបញ្ជាក់ ឱ្យបានច្បាស់ ពីកាលបរិច្ឆេទនៃការចូលទៅសម្រាកព្យាបាល និងចេញពីមន្ទីរពេទ្យ។...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ថា បណ្តាប្រទេសមួយចំនួននៅអាស៊ីប៉ាស៊ីហ្វិក ត្រូវបានគេមើលឃើញថា រលកថ្មីនៃការឆ្លងជំងឺកូវីដ១៩ បានកើតឡើង ខណៈដែលប្រទេសជប៉ុន មានអ្នកឆ្លងជំងឺនៅក្នុងកំណត់ត្រាជាង៩០០នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទន្ទឹមនឹងនេះដែរ ពលរដ្ឋម៉ាឡេស៊ី នឹងត្រូវតែពាក់ម៉ាស់មុខនៅតាមទីសាធារណៈ ។ ក្រសួងសុខាភិបាលរបស់ប្រទេសជប៉ុន និងរដ្ឋបាលក្នុងស្រុក បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺនៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់៩២០នាក់ ដែលនាំឲ្យអ្នកឆ្លងជំងឺសរុបកើនដល់២៨.១៩០នាក់...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូន ជនសង្ស័យ០២នាក់ទៅតុលាការបន្ទាប់ពួកគេធ្វើ សកកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកToday ពណ៌លឿង គ្មានស្លាកលេខ។ មុនឈានដល់ការឃាត់ខ្លួនជននេះ សមត្ថកិច្ចជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតនៅវេលាម៉ោង២២៖៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅចំនុចភូមិដើមចាន់...
បរទេស៖ការបិទស្ថានកុងស៊ុលចិនប្រចាំនៅក្នុងទីក្រុងហ៊ូស្តុន តាមសេចក្តីរាយការណ៍ គឺជាការបង្ហាញឲ្យឃើញនូវហេតុការណ៍ដ៏ថ្មីបំផុតមិនធ្លាក់មាន ក្នុងជម្លោះកើនកម្តៅយ៉ាងលឿនមួយ រវាងសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក។ អ្នកប្រវត្តិសាស្ត្រនាពេលអនាគតនានា មុខជានឹងផ្តោតលើឆ្នាំ២០២០នេះថា ជាចំណុចសំខាន់ ដែលមានការកើនកាន់តែខ្លាំងឡើង នូវការប្រកួតប្រជែងយុទ្ធសាស្ត្រ រវាងសហរដ្ឋអាមេរិកនិងប្រទេសចិន ដែលធ្លាក់ចូលទៅក្នុងសង្គ្រាមត្រជាក់ថ្មី។ មហាអំណាចទាំងពីរនេះ នាពេលបច្ចុប្បន្ន បានធ្លាក់ចូលក្នុងជម្លោះនៅទូទាំងតំបន់ភូមិសាស្ត្រជាច្រើន (អាស៊ីទក្សិណ អាស៊ីអាគ្នេយ៍ អូស្ត្រាលី អឺរ៉ុប អាហ្វ្រិក និងអាមេរិកឡាទីន)...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ថា ប៉ូលិសបាននិយាយថា មនុស្ស២នាក់បានស្លាប់ នៅគ្រាដែលឧទ្ធម្ភាគចក្រ១គ្រឿងរបស់កងទ័ពអាកាសហ្វីលីពីន (PAF) កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ស្របពេលដែលបានហោះហើរ នៅក្នុងខេត្ត Isabela ភាគខាងជើង ប្រទេសហ្វីលីពីន ។ យោងតាមកងទ័ពអាកាសហ្វីលីពីន បានឲ្យដឹងថា UH-1D Huey ដែលជាយន្តហោះបម្រើដល់វិស័យយោធា...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល កាលពីថ្ងៃព្រហស្បតិ៍ត្រូវបានគេរាយការណ៍ថា ចំនួនអ្នកចុះក្នុងបញ្ជីនៃអ្នកឆ្លងជំងឺកូវីដ១៩ថ្មី គឺមានចំនួន៥៩.៩៦១នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលជាការកើនឡើងខ្ពស់បំផុតឈានចូលដល់ថ្ងៃទី២នេះ ។ កាលពីថ្ងៃមុន សេចក្តីការណ៍បានដាក់ក្នុងកំណត់ត្រាថា មានអ្នកឆ្លងជំងឺចំនួន៦៧.៨៦០នាក់ថ្មី ដែលជាតួលេខក្នុង១ថ្ងៃប៉ុណ្ណោះ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីថ្មីចុងក្រោយនៅក្នុងប្រទេសបាននាមឲ្យមានអ្នកឆ្លងជំងឺសរុបកើនឡើងដល់២.២៨៧.៤៧៥នាក់ ។ ក្នុងរយៈពេល២៤ម៉ោង មានអ្នកជំងឺបន្ថែមទៀតចំនួន១.៣១១នាក់ដោយសារជំងឺនេះ...