បរទេស៖ ឯកសារមួយ ដែលបោះពុម្ពផ្សាយ ដោយក្រសួងហិរញ្ញវត្ថុបង្ហាញថា ប្រទេសរុស្ស៊ី កំពុងតែពិចារណា កាត់បន្ថយចំណាយលើវិស័យយោធា ស្របពេលដែលតម្លៃប្រេង ធ្លាក់ចុះ និងវិបត្តិមេរោគកូរ៉ូណា បានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចជាខ្លាំង។ ក្រសួង តាមសេចក្តីរាយការណ៍ បានស្នើរដ្ឋាភិបាលឲ្យកាត់ការចំណាយ របស់រដ្ឋលើវិស័យយោធាចំនួន៥ភាគរយ នៅចន្លោះឆ្នាំ២០២១និងឆ្នាំ២០២៣ ហើយសំណើដែលចេញនៅថ្ងៃចន្ទនោះ ក៏រួមបញ្ចូលទាំងការកាត់កញ្ចប់ ថវិកាចំណាយ១០ភាគរយ សម្រាប់ប្រព័ន្ធតុលាការ សេវាកម្មប្រាក់បំណុលរុស្ស៊ី និងប្រាក់ឈ្នួលសម្រាប់មន្ត្រីរាជការ។...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានបដិសេធចំពោះរបាយ ការណ៍ព័ត៌មានមួយកាលពីថ្ងៃពុធថា ខ្លួនបានព្យាយាម មិនទទួលជោគជ័យក្នុងការ សម្របសម្រួលកិច្ចចរចានុយក្លេអ៊ែរថ្មីរវាង សហរដ្ឋអាមេរិក និងកូរ៉េខាងជើង នៅពេលដែលអនុរដ្ឋលេខាធិការសហរដ្ឋអាមេរិកលោក Stephen Biegun បានធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូល កាលពីដើមខែនេះ។ សារព័ត៌មានជប៉ុន Yomiuri Shimbun បានរាយការណ៍នៅមុននេះបន្តិចថា មន្រ្តីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានពិភាក្សាពីលក្ខខណ្ឌ សម្រាប់កិច្ចប្រជុំកំពូលមួយទៀតរវាងសហរដ្ឋអាមេរិក...
សេអ៊ូល៖ មន្ត្រីស្ថានទូត បានឲ្យដឹងថាឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក និងចិនប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានជួបគ្នាកាលពីថ្ងៃពុធ និងបានពិភាក្សាពីទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ និងបញ្ហាផ្សេងទៀត។ មន្ត្រីស្ថានទូតបានង្យដឹងថាជំនួប រវាងឯកអគ្គរដ្ឋទូតលោក Harry Harris និង Xing Haiming បានធ្វើឡើងនៅឯលំនៅដ្ឋាន របស់ប្រេសិតសហរដ្ឋអាមេរិកនៅកណ្តាលទីក្រុងសេអ៊ូល កាលពីព្រឹកថ្ងៃដដែល ហើយការប្រជុំគ្នានោះមានរយៈពេលប្រហែលមួយម៉ោង។ ក្រោយមកលោក Harry Harris...
ក្រសួងសុខាភិបាល បញ្ជាក់ពីករណីបុរសជនជាតិខ្មែរ ម្នាក់ទទួលមរណភាពនៅមណ្ឌលចក្តាឡីស័ក នៅស្រុក ក្រូចឆ្មា
បច្ចុប្បន្នភាព រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក លោក Mark Esper បានប្រកាសកាលពីថ្ងៃពុធ ទី២២ ខែកក្កដានេះ ក្នុងសន្និសីទព័ត៌មានមួយដែលរៀបចំឡើង ដោយវិទ្យាស្ថានអន្តរជាតិសិក្សាយុទ្ធសាស្ត្រថា លោកអាចនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ ប្រទេសចិននៅចុងឆ្នាំនេះ ។ លោក Mark Esper មិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ ក្នុងដំណើរទស្សនកិច្ចនេះទេ ដោយគ្រាន់តែនិយាយថានៅ ចុងឆ្នាំ២០២០នេះ ដោយមានបំណងរៀបចំត្រួសត្រាយផ្លូវអោយមានទំនាក់ទំនងល្អប្រសើរ រវាងកងទ័ពអាមេរិក...
ភ្នំពេញ ៖ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា បានបញ្ជាក់ថា អូស្ដ្រាលី កំពុងជួយគាំទ្រដល់វិស័យកសិកម្មនៅកម្ពុជា ជាពិសេសជួយបណ្ដុះពូជ និងគ្រប់គ្រងសត្វល្អិតផ្សេងៗ ដើម្បីឈានទៅបង្កើនផលកសិកម្មស្រូវឲ្យកាន់តែច្រើន។ ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃ ទី២៣ ខែកក្កដា...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសសិង្ហបុរី បានរាយការណ៍ឲ្យដឹង នៅថ្ងៃពុធថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣១០នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ ៤៨.៧៤៤នាក់ ។ ក្នុងចំណោម អ្នកឆ្លងជំងឺថ្មីនេះដែរ មាន៦នាក់ ជាអ្នកមកពីខាងក្រៅ និង៧នាក់ ជាករណីកើតនៅក្នុងសហគមន៍ និងអ្នកនៅសេសសល់...
សេអ៊ូល៖ សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះ ក្នុងអត្រាមួយខ្ពស់ជាងអ្វី ដែលបានរំពឹងទុក នៅក្នុងត្រីមាសទី ២ ដែលផ្តល់នូវលទ្ធផលអាក្រក់បំផុត ក្នុងរយៈពេលជាងពីរទសវត្សរ៍ ដោយសារតែជំងឺរាតត្បាត បានរារាំងដល់ការ នាំចេញទៅក្រៅប្រទេស និងការចំណាយឯកជន នៅក្នុងសេដ្ឋកិច្ចធំបំផុតទី៤ នៅអាស៊ី។ ក្នុងរយៈពេលពីខែមេសា ដល់ខែមិថុនាផលិតផល ក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះបានធ្លាក់ចុះ ២,៩ ភាគរយ...