(ភ្នំពេញ) ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០៖ ឱកាសប្រូម៉ូសិនពាក់កណ្តាលឆ្នាំ វគ្គទី ២ ថែមជូន Power Bank 10000 mAh ហ្ស៊ីន ពីក្រុមហ៊ុន សាមសុង បានមកដល់ម្តងទៀតហើយ!!ដោយសារតែមានការគាំទ្រខ្លាំង លើសលុបពេក ទើបធ្វើឱ្យកម្មវិធីនៃការថែមជូន វគ្គមុនអស់ ពីស្តុកមុនកាលកំណត់! ឥឡូវនេះអតិថិជនដែលខកខានមិនទាន់...
ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកយុវជនជាធនធាន ដ៏មានសក្តានុពល និងជាកម្លាំងចលករដ៏សំខាន់ របស់ប្រទេសជាតិ ដែលបច្ចុប្បន្នយុវជន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ និងលើកកម្ពស់យុវជន ជាកម្លាំងជួរមុខរបស់ប្រទេស។ លោករដ្ឋមន្រ្តីបានលើកឡើងដូចនេះ ក្នុងឱកាសដែលបានអនុញ្ញាត ឱ្យក្រុមបេក្ខជនជ័យលាភីអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស...
បរទេស៖ ប្រទេសចិន កំពុងតែពិចារណា បិទស្ថានកុងស៊ុលសហរដ្ឋអាមេរិក នៅទីក្រុងវូហាន នេះបើយោងតាមអ្នកដឹងដោយផ្ទាល់ ពីបញ្ហានោះ នៅថ្ងៃពុធនេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បាននិយាយប្រាប់ប្រទេសចិន ឲ្យបិទស្ថានកុងស៊ុលចិន ប្រចាំនៅទីក្រុងហ៊ូស្តុន។ នៅពេលភ្លាមៗនេះ ក្រសួងការបរទេសចិន នៅមិនទាន់ឆ្លើយតប នឹងសំណើសុំការអត្ថាធិប្បាយ នៅឡើយទេ ប៉ុន្តែនាព្រឹកថ្ងៃពុធនេះ ក្នុងសន្និសីទកាសែតមួយ បានធ្វើការព្រមាន ចំពោះភាពអាចមានការសងសឹកវិញ ជុំវិញការសម្រេចចិត្ត...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងនៅថ្ងៃពុធថា ប្រទេសកូរ៉េខាងជើង នឹងធ្វើសន្និសីទជាតិ ស្តីពីអតីតយុទ្ធជនសង្គ្រាម ដើម្បីអបអរខួបលើកទី ៦៧ នៃការបញ្ចប់ នៃសង្គ្រាមកូរ៉េ នៅឆ្នាំ ១៩៥០-៥៣ ។ សង្គ្រាមកូរ៉េ បានបញ្ចប់ ដោយបទឈប់បាញ់ ដែលបានចុះហត្ថលេខា នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ១៩៥៣ ដែលបន្សល់ទុកសង្គ្រាមបច្ចេកទេស...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ត្រូវថែរក្សាសុខភាព កុំឆ្លងជំងឺកូវីដ-១៩ព្រោះ ជំងឺនេះមិនទាន់មានថ្នាំព្យាបាល នៅឡើយទេ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានសរសេរថា «ទោះបីកម្ពុជាយើង មានអត្រាឆ្លងកូវីដ-១៩ទាប...
ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តតាកែវ» ។ សន្និសីទនេះ ធ្វើឡើង សម្រាប់បណ្តារាជធានីខេត្ត ចាប់តាំងពីថ្ងៃ ១៨ ខែមិនា ឆ្នាំ២០២០ ក្នុងការបង្ហាញ សមិទ្ធផលរបស់ខ្លួន។
ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានចេញលិខិត មួយច្បាប់បញ្ជាឲ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះដោះស្រាយករណីសំណើរ សុំអន្តរាគមន៍កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើផ្ទៃបឹងសំរោងទំហំ ៧,៤ ហិកតា ស្ថិតនៅភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ វិធានការរបស់ក្រសួងមហាផ្ទៃ ធ្វើឡើង បន្ទាប់ពីប្រជាពលរដ្ឋចំនួន៦គ្រួសារ ដែលមានឈ្មោះចេង សុណាត...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ មានរៀបចំកិច្ចជំនួបពិភាក្សាក្នា ជាមួយក្រុមអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គោលបំណងនៃកិច្ចជំនួបនេះ គឺដើម្បីស្វែងយល់ពី ស្ថានភាពបច្ចុប្បន្ន នៅក្នុងវិស័យកសិកម្ម និងកាលានុវត្តភាពក្នុងការសិក្សាស្រាវជ្រាវនូវបច្ចេកវិទ្យាកែច្នៃធាតុចូលកសិកម្ម និងបច្ចេកវិទ្យាក្រោយពេលប្រមូលផល ក្នុងការជំរុញផលិតកម្មកសិកម្មប្រកបដោយភាពប្រកួតប្រជែង...
បរទេស៖ មជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានភាព Covid-19 (CCSA) នៅថ្ងៃពុធ បានអនុម័ត យល់ព្រមចំពោះការពង្រីកស្ថានភាព អាសន្នទូទាំងប្រទេស រយៈពេលមួយខែទៀត រហូតដល់ថ្ងៃទី ៣១ ខែសីហា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់អ្នកនាំពាក្យរបស់ CCSA លោក...