ភ្នំពេញ៖ ការអនុវត្តសាលដីកា របស់តុលាការកំពូល ដែលធ្វើឡើងដោយអាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ គឺជាការអនុវត្តដ៏ត្រឹមត្រូវ តាមច្បាប់កម្ពុជា ដែលរឿងក្តីនេះ ម្ចាស់បំណុលនៃការអនុវត្ត បានឈ្នះគ្រប់សាលាជំនុំជម្រះក្តី ហើយដែលបាន អូសបន្លាយពេលវេលាជាច្រើនឆ្នាំ។ រឿងក្តីនេះកើតឡើង ដោយសារតែសហកូនបំណុល នៃការអនុវត្ត(អ្នកចាញ់ក្តី) បានកែនប្រមូលគ្នា មកនៅលើ ដី ដែលជាកម្មសិទ្ធិរបស់ម្ចាស់បំណុល...
វ៉ាស៊ីនតោន៖ សមាជិកសភាសហរដ្ឋអាមេរិក ចំនួន ២ រូប បានណែនាំច្បាប់មួយ ដែលមានគោលបំណង រារាំងប្រធានាធិបតីអាមេរិក ពីការដកខ្លួនចេញពីសន្ធិសញ្ញាអន្តរជាតិ ក្នុងនោះមានទាំងសន្ធិសញ្ញា ការពារជាតិទៅវិញទៅមក ជាមួយកូរ៉េខាងត្បូង ដោយគ្មានការយល់ព្រមពីសភា។ ព្រឹទ្ធសមាជិក Ed Markey (D-MA) និងលោក Jimmy Panetta (D-CA) បានណែនាំច្បាប់ការពារសកម្មភាព...
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការរង នគរបាលខេត្តកំពត ត្រូវបានតែងតាំងជា ស្នងការនគរបាលខេត្តកែប ជំនួស លោក បែន តារា ។ នេះបើយោងតាមប្រកាស របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ឧសភា។
សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Hong Nam-ki បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង នឹងបង្កើតមូលនិធិធានា ចំនួន ៥០០ ពាន់លានវ៉ុន (៤០៥ លានដុល្លារ) ដើម្បីផ្តល់ប្រាក់កម្ចីបន្ថែមទៀត ដល់ក្រុមហ៊ុនគ្រឿងបន្លាស់រថយន្ត ដែលរងការវាយប្រហារ ដោយជំងឺឆ្លងកូវីដ-១៩។ លោកហុង បានលើកឡើងថា មូលនិធិដែលនឹងត្រូវបាន ផ្តល់ហិរញ្ញប្បទានពីរដ្ឋាភិបាល និងក្រុមហ៊ុនផលិតរថយន្ត...
បរទេស៖ក ងទ័ពជើងទឹក សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹង នៅថ្ងៃពុធសប្ដាហ៍នេះថា កងទ័ពជើងទឹក មកពីសហរដ្ឋអាមេរិក និងមកពីប្រទេសសិង្ហបុរី បានធ្វើសមយុទ្ធទ្វេភាគីមួយ នៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង នាសប្ដាហ៍នេះ។ នាវាចម្បាំងអាមេរិក USS Gabrielle Giffords និងនាវាចម្បាំងសិង្ហបុរី RSS Steadfast បានចូលរួមក្នុងរយៈពេលពីរថ្ងៃ ក្នុងសមយុទ្ធបញ្ចាំងភ្លើង សមយុទ្ធហ្វឹកហាត់...
បរទេស៖ នាវាផ្ទុកយន្តហោះពីរគ្រឿង របស់ប្រទេសចិន នឹងត្រូវបញ្ជូនទៅជិតដែនទឹក របស់កោះតៃវ៉ាន់ ដើម្បីធ្វើសមយុទ្ធយោធា នៅក្នុងខែសីហា នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។ នាវាផ្ទុកយន្តហោះ Liaoning និង Shandong នឹងត្រូវបញ្ជូនទៅរួមគ្នា ក្នុងឈូងសមុទ្រប៊ូហៃ នៃសមុទ្រលឿង សម្រាប់សមយុទ្ធហ្វឹកហាត់...
កំពង់ចាម ៖ ក្នុងកិច្ចប្រជុំបូកសរុប ការងារបង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងក្រើនរំលឹក ដល់មន្ត្រី ពាក់ព័ន្ធ ឲ្យបន្តការផ្សព្វផ្សាយ តាមការណែនាំ របស់ក្រសួងសុខាភិបាលដើម្បីបង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩...
បរទេស៖ បុរសម្នាក់ បានប្រើកាំភ្លើងចំនួន ២ដើម ចូលទៅបាញ់សម្លាប់បុគ្គលិកចំនួន ៣ នាក់ និងរបួសម្នាក់ នៅស្ថានីយ៍វិទ្យុ Phitsanulok ក្នុងប្រទេសថៃ កាលពីព្រឹកថ្ងៃពុធ ចំណែកមូលហេតុ នៃការបាញ់ប្រហារនេះ គេនៅមិនទាន់ដឹងនៅឡើយទេ។ យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក...
បរទេស៖ ភាពវឹកវរនៃការតវ៉ា បានផ្ទុះឡើងនៅយប់ថ្ងៃអង្គារ នៅទីក្រុង Minneapolis រដ្ឋ Minnesota នៅពេលដែលក្រុមអ្នកតវ៉ា បានដើរតាមផ្លូវ ដើម្បីទាមទារ ឱ្យមានការចាត់វិធានការ បន្ទាប់ពីការស្លាប់ របស់បុរសស្បែកខ្មៅ ឈ្មោះ George Floyd ជាអ្នកស្រុក Minneapolis ដែលបានស្លាប់ នៅក្នុងការឃុំឃាំង របស់ប៉ូលិសមួយថ្ងៃមុននេះ។ យោងតាមសារព័ត៌មាន...