ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា ចាប់ពីឆ្នាំ២០១៤ មកដល់ដំណាច់ខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជាបានបណ្ដេញចេញជនបរទេស ខុសច្បាប់ចំនួន១៧.២៣០នាក់ មាន១០៤សញ្ជាតិ។ របាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ អានដោយ ឧត្តម សេនីយ៍ឯក ណុប វី អគ្គនាយករងអន្ដោប្រវេសន៍ក្នុងកិច្ចប្រជុំបូកនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ បាន បញ្ជាក់ថា «គិតចាប់ពីបង្កើតអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ឆ្នាំ២០១៤...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ថា មន្ត្រីមួយរូបបាននិយាយថា ចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់ និងគ្រោះបាក់ដីនៅខេត្ត Sulawesi ភាគខាងត្បូងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់២១នាក់ គិតត្រឹមថ្ងៃពុធ ជាមួយគ្នានេះដែរ មនុស្សផ្សេងទៀត ចំនួន៣១នាក់ កំពុងបាត់ខ្លួននៅឡើយ ។ ការរុករក និងជួយសង្គ្រោះ បានធ្វើឡើង នៅក្នុងពេលមានគ្រោះទឹកជំនន់...
ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា ខ្លួនមិនខ្លាចការដាក់ទណ្ឌកម្មណាមួយ ដែលសហរដ្ឋអាមេរិកអាចនឹងដាក់លើស្ថានភាព នៅសមុទ្រចិនខាងត្បូងនោះទេហើយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានបង្កបញ្ហា និងអស្ថិរភាពក្នុងតំបន់។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទកាសែតមួយថា ទីក្រុងប៉េកាំង សង្ឃឹមថាសហរដ្ឋអាមេរិក នឹងមិនដើរលើផ្លូវខុសទៀតនោះទេ។ ការកត់សម្គាល់នេះធ្វើឡើងបន្ទាប់ពីអ្នកការទូតជាន់ខ្ពស់ អាមេរិកប្រចាំតំបន់អាស៊ីបូព៌ា បានព្រមានកាលពីថ្ងៃអង្គារអំពីការដាក់ទណ្ឌកម្ម ដែលអាចកើតមានប្រឆាំងនឹងមន្រ្តី និងក្រុមហ៊ុនចិន ដែលពាក់ព័ន្ធនឹងអ្វីដែលទីក្រុងវ៉ាស៊ីនតោនហៅថា...
បរទេស៖ សាលារៀនជាច្រើននៅទូទាំងប្រទេសថៃ នឹងត្រូវបានបិទជាថ្មី ជាការប្រុងប្រយ័ត្នបន្ទាប់ពីមនុស្សពីរនាក់ នៅក្នុងក្រុមដាច់ដោយឡែកបានទៅដល់ប្រទេសថៃ ហើយក្រោយមកត្រូវបានគេរកឃើញថាបានឆ្លងមេរោគកូវីដ១៩ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងទៀតថា ទាហានអេហ្ស៊ីបម្នាក់បានធ្វើតេស្តិ៍វិជ្ជមានបន្ទាប់ពីគាត់និងក្រុមយោធាបានធ្វើដំណើរទៅខេត្ត រ៉ាក់យ៉ង ហើយកូនស្រីរបស់អ្នកការទូតស៊ូដង់បានធ្លាក់ខ្លួនឈឺដោយសារវីរុសនេះខណៈក្រុមគ្រួសាររបស់នាងស្ថិតនៅក្នុងទីក្រុងបាងកក ដើម្បីសង្កេតមើលរយៈពេលកំណត់រយៈពេល ១៤ ថ្ងៃ។ សាលារៀននៅតាមបណ្តាខេត្តជាច្រើននឹងបិទទ្វារ ដើម្បីធ្វើតេស្តសិស្សនិងធ្វើអនាម័យនៅក្នុងបរិវេណសាលារៀន។...
បរទេស៖ នាយកប្រតិបត្តិនៃតំបន់ រដ្ឋបាលពិសេសហុងកុង លោកស្រី Carrie Lam បាននិយាយថា លោកស្រីបានប្តេជ្ញាចិត្តដឹកនាំ មជ្ឈមណ្ឌលហិរញ្ញវត្ថុដើម្បីប្រមូល ផ្តុំកម្លាំង និងកិច្ចខិតខំប្រឹងប្រែង របស់ខ្លួន ដើម្បីស្តារឡើងវិញបន្ទាប់ពី មានភាពវឹកវរនិងភាពចលាចលមួយឆ្នាំ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងទៀតថា លោកស្រី Lam...
(ភ្នំពេញ) ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២០៖ ក្រោយពីបំពេញការងារប្រចាំថ្ងៃដ៏មមាញឹកយ៉ាងនឿយហត់លោកអ្នកប្រាកដជាត្រូវការសម្រាក និងលម្ហែអារម្មណ៍ជាក់ជាពុំខាន…! ពិតអត់?ឥឡូវនេះជាមួយនឹងទូរទស្សន៍ដ៏សែនវៃឆ្លាតបំផុត សាមសុង Crystal UHD ថ្មីមានសមត្ថភាពពិសេសអស្ចារ្យក្នុងការផ្លាស់ប្តូរគ្រប់រូបភាពទៅជាកម្រិត 4K និងមានពណ៌យ៉ាងស្រស់ស្អាតបំផុតកម្រិត 16bit 3D ទៀតនោះនឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍ប្លែក…ជក់ចិត្ត ស្លុងចិត្តតែម្តង! អ្វីដែលកាន់តែពិសេសទៀតនោះលោកអ្នកនឹងមិនចាំបាច់ចំណាយពេលវេលាច្រើន និងខ្ជះខ្ជាយថវិកាក្នុងការចេញទៅខាងក្រៅជួបជុំជាមួយនឹងក្រុមគ្រួសារ…មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ទៀតឡើយ! ទូរទស្សន៍ដ៏សែនវៃឆ្លាតបំផុត សាមសុង Crystal UHD ស៊េរីថ្មីនេះនឹងផ្តល់ឱ្យលោកអ្នកនូវពិភពកម្សាន្តយ៉ាងច្រើនសម្បូរបែបដូចជា៖ ទស្សនាខ្សែភាពយន្តជាមួយអេក្រង់ដ៏ធំភ្លឺច្បាស់ត្រជាក់ភ្នែក (មិនចាញ់រោងកុនប៉ុន្មានទេ), ច្រៀងខារ៉ាអូខេដោយស្វែងរកតាម You Tube តាមរយៈការបញ្ជាដោយសំឡេងយ៉ាងងាយស្រួលរហ័សទាន់ចិត្តអមដោយកម្រិតពណ៌ និងពន្លឺត្រូវបានបង្ហាញចេញមកយ៉ាងល្អឥតខ្ចោះស្ទើរតែមិនគួរឱ្យជឿនឹងភ្នែក…! ពិតជាលង់ស្រឡាញ់ដកចិត្តមិនបាន…! សូមបញ្ជាក់ថាទូរទស្សន៍ដ៏សែនវៃឆ្លាតបំផុត សាមសុង Crystal UHD ស៊េរីថ្មីនេះគឺត្រូវបានរចនាឡើងមកយ៉ាងប្រណីតជាទីបំផុតដោយបំពាក់មកជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ក្រុមហ៊ុន សាមសុង ក្នុងការធ្វើឱ្យការទស្សនា និងការកម្សាន្តរបស់លោកអ្នកពោរពេញដោយភាពរំភើបភ្ញាក់ផ្អើលលើសពីការរំពឹងទុក! ខាងក្រោមនេះគឺជាចំណុចពិសេស និងមុខងារដ៏វៃឆ្លាតបំផុតនៃបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ក្រុមហ៊ុន សាមសុង ក្នុងការធ្វើឱ្យទូរទស្សន៍វៃឆ្លាតម៉ូឌែល សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ស៊េរីថ្មីជំនាន់ចុងក្រោយទទួលបានភាពស្ញប់ស្ញែងគួរជាទីមោទនបំផុតជុំវិញពិភពលោក! • Intelligent Voice Assistants & Voice Command ការភ្ជាប់មកជំនួយការប្រើប្រាស់សំឡេងដើម្បីធ្វើការបញ្ជាលើកម្មវិធីទូរទស្សន៍ ស្វែករកនូវកម្មវិធីកម្សាន្តផ្សេងៗបានយ៉ាងងាយស្រួលជាមួយនឹងមុខងារ Bixby ។ Voice Command ជាការសហការដើម្បីបញ្ជាសំឡេងទៅលើទូរទស្សន៍តាមរយៈ Voice សំឡេងទៅដល់ 3 ជម្រើសដូចជា Airplay,...
ភ្នំពេញ៖លោកហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្ពុជាអាចប្រែក្លាយវិបត្តិកូវីដ១៩ ទៅជាកាលានុវត្តភាពក្នុង ការបង្កើតការអប់រំឌីជីថល ដើម្បីរក្សាគុណភាព អប់រំ ពេញមួយជីវិត ជូនដល់សិស្សានុសិស្ស។ ការអប់រំឌីជីថល (Digital Education) គឺជាការប្រើប្រាស់ប្រកបដោយនវានុវត្តនៃឧបករណ៍ និង បច្ចេកវិទ្យាឌីជីថល ក្នុងការបង្រៀននិងការរៀន ក៏ ដូចជា...
ភ្នំពេញ ៖ កាលពីខែមិថុនា ឆ្នាំ២០២០ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៨គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤០៤ ៨៤០ ០០០រៀល។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសប្រេស៊ីលគិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ មានអ្នកស្លាប់កើនដល់១៣០០នាក់ត្រឹមរយៈពេល មួយថ្ងៃប៉ុណ្ណោះនិងសរុប៧៤០០០នាក់ នៅទូទាំងប្រទេស។ ក្នុងនោះផងដែរត្រឹមរយៈពេល២៤ម៉ោង អ្នកឆ្លងមានចំនួនកើនឡើងដល់ទៅ៤១៨៥៧នាក់ដែលវាបានធ្វើឲ្យចំនួនអ្នកឆ្លងវិរុសកូវីដ១៩ មានទៅដល់១៩២៦៨២៤នាក់ បើយោងតាមការអះអាងចុងក្រោយរបស់ ក្រសួងសុខាភិបាល។ មកដល់ពេលនេះប្រទេសប្រេស៊ីល បានក្លាយទៅជាប្រទេសដែលមាន ចំនួនអ្នកស្លាប់និងឆ្លងច្រើនជាងគេបំផុតទី២លើលោកបន្ទាប់ ពីអាមេរិក៕ ប្រែសម្រួល៖ស៊ុនលី
ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា ខ្លួននឹងសងសឹកវិញ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ ស្តីពីការអនុញ្ញាត ឱ្យមានការដាក់ទណ្ឌកម្មលើធនាគារ ជុំវិញការគៀបសង្កត់ របស់ក្រុងប៉េកាំង លើទីក្រុងហុងកុង។ ក្រសួងការបរទេសចិន បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ច្បាប់ស្វ័យភាពហុងកុង“ និយាយបង្កាច់បង្ខូច” នូវច្បាប់សន្តិសុខជាតិ ដែលបានដាក់ចេញ ដោយទីក្រុងប៉េកាំង...