ហ្គាហ្សា៖ ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនបានកើនឡើងដល់ ៣៣,៤៨២នាក់ ដែលជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្ត។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្នុងអំឡុងពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១២២នាក់ និងរងរបួសចំនួន ៥៦នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៣,៤៨២នាក់ និងរបួសដល់ ៧៦,០៤៩ នាក់ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល-ហាម៉ាស។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក និងនៅតាមដងផ្លូវ ខណៈដែលកងទ័ពអ៊ីស្រាអែល រារាំងរថយន្តសង្គ្រោះ...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការអនុវត្តការចុះបញ្ជីគម្រោងវិនិយោគដែលមានទុនវិនិយោគសមមូលនឹង ៥លានដុល្លារចុះ នៅថ្នាក់រាជធានី ខេត្ត នៅសាលប្រជុំសម្តេចក្រឡាហោម ស ខេង នៃទីស្តីការក្រសួងមហាផ្ទៃ៕
សេអ៊ូល៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា ប្លុកប្រឆាំងសេរីរបស់ប្រទេសកូរ៉េខាងត្បូង បានឈ្នះអាសនៈច្រើនជាង ៣ភាគ៥ នៅក្នុងការបោះឆ្នោតសភា។ គណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងសេរីដ៏សំខាន់បានយកអាសនៈមណ្ឌលបោះឆ្នោត ដែលប្រកួតប្រជែងដោយផ្ទាល់ចំនួន ១៦១ ខណៈដែលគណបក្សផ្កាយរណបរបស់ខ្លួនទទួលបាន ១៤សន្លឹកតំណាងសមាមាត្រ (PR) ជាមួយនឹង ៩៩,៩៩ភាគរយនៃសន្លឹកឆ្នោតត្រូវបានរាប់។ គណបក្សសាធារណរដ្ឋសេរីអនីតិជន ទទួលបានអាសនៈ PR ចំនួន ១២ ខណៈគណបក្ស New...
ភ្នំពេញ ៖ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) និងក្រុមហ៊ុន Vinci Construction Grands Projets (VCGP) បានចុះហត្ថលេខាលើកិច្ចសន្យាតម្លៃ ១០៣,៣ លានដុល្លារសម្រាប់ការរចនា និងការសាងសង់រោងចក្រផលិតទឹកស្អាតទី៣នៅបាក់ខែង។ គម្រោងនេះឆ្លើយតបទៅនឹងផែនការមេទីបីកែសម្រួលថ្មីរបស់ PPWSA (២០២២-២០៣០) ដែលប៉ាន់ស្មានទុកមុនថា នៅរាជធានីភ្នំពេញនឹងមានតម្រូវការទឹកស្អាត១,៤លានម៉ែត្រគូបក្នុងមួយថ្ងៃនៅឆ្នាំ២០៣០។...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនបានចុះផ្សាយ ដោយដកស្រង់សម្តីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងថា នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo បានស្នើសុំលាលែងពីតំណែង បន្ទាប់ពីគណបក្សអំណាច ដែលកំពុងកាន់អំណាចបានបរាជ័យក្នុងការបោះឆ្នោតសភា។ លេខាធិការជាន់ខ្ពស់ទាំងអស់របស់ប្រធានាធិបតី រួមទាំងប្រធានបុគ្គលិក និងប្រធានលេខាធិការគោលនយោបាយ បានដាក់ពាក្យលាលែងពីតំណែង លើកលែងតែលេខានៅក្នុងការិយាល័យសន្តិសុខជាតិ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានឲ្យដឹងថា លោកនឹងទទួលយកដោយបន្ទាបខ្លួននូវឆន្ទៈរបស់ប្រជាជន ដែលបានបង្ហាញនៅក្នុងការបោះឆ្នោតសភា...
ហាណូយ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនមុនរបស់ខ្លួន សម្រាប់ប្រទេសវៀតណាម នៅឆ្នាំនេះក្នុងអត្រា ៦ភាគរយ ភាគរយ និង ៦,២ភាគរយនៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ រៀងគ្នា។ របាយការណ៍នេះបានបន្តថា ការស្ដារឡើងវិញដែលមានមូលដ្ឋានទូលំទូលាយក្នុងការផលិត និងសេវាកម្មនាំមុខការនាំចេញ ព្រមទាំងដំណើរការប្រកបដោយស្ថិរភាពនៃវិស័យកសិកម្មត្រូវបានគេរំពឹងថានឹងជួយដល់សន្ទុះស្ទុះងើបឡើងវិញរបស់វៀតណាម។ ធនាគារបានឲ្យដឹងថា លំហូរវិជ្ជមាននៃការវិនិយោគផ្ទាល់ពីបរទេស និងការផ្ទេរប្រាក់ ដែលជាអតិរេកពាណិជ្ជកម្មប្រកបដោយនិរន្តរភាព ការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុក និងការបន្តជំរុញសារពើពន្ធ...
ម៉ូស្គូ៖ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានបើកសំណុំរឿងព្រហ្មទណ្ឌលើការសង្ស័យថា មានការជាប់ពាក់ព័ន្ធរបស់មន្ត្រីលោកខាងលិចក្នុងការផ្តល់ហិរញ្ញប្បទានភេរវកម្ម។ សំណុំរឿងព្រហ្មទណ្ឌនេះត្រូវបានផ្តួចផ្តើមឡើង បន្ទាប់ពីមានការស្នើសុំពីសមាជិកសភារុស្ស៊ី និងមន្ត្រីដទៃទៀត ដើម្បីស៊ើបអង្កេតការផ្តល់ហិរញ្ញប្បទានដល់សកម្មភាពភេរវករដោយមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងប្រទេសណាតូ នេះបើយោងតាមសេចក្តីថ្លែងការណ៍។ គណៈកម្មាធិការនេះបានឲ្យដឹងថា ខ្លួនបានរកឃើញថាមូលនិធិ ដែលទទួលបានតាមរយៈអង្គការពាណិជ្ជកម្ម ជាពិសេសក្រុមហ៊ុនប្រេង និងឧស្ម័ន Burisma Holdings ដែលមានមូលដ្ឋាននៅអ៊ុយក្រែន ត្រូវបានគេប្រើប្រាស់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីធ្វើសកម្មភាពភេរវកម្មនៅក្នុងប្រទេសរុស្ស៊ី។ ការស៊ើបអង្កេតកំពុងពិនិត្យមើលប្រភព និងលំហូរនៃមូលនិធិ...
ភ្នំពេញ ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet ប្រារព្ធខួប ១០ ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួនជាមួយប្រទេសចិន (២០១៤ ដល់ ២០២៤) និងប្រកាសបើកផ្លូវហោះហើរត្រង់តភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុងស៊ីអានប្រទេសចិន។ ពិធីនេះ ធ្វើឡើងក្នុងវេទិកាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគចិន-វៀតណាម។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong...
ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៦៨អង្គ ចូលរួមអបអរសាទរ ទេវត្តាឆ្នាំថ្មី ព្រះនាម មហោធរទេវីជាបុត្រីទី៧របស់កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដី ជំនួសទេវតាឆ្នាំចាស់ នាវេលាម៉ោង២២និង២៤នាទី ថ្ងៃទី១៣មេសា ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញតែម្តង ។...
បរទេស៖ មេដឹកនាំចិន គឺប្រធានាធិបតី ស៊ី ជិនពីង កាលពីថ្ងៃពុធ បានជួបជាមួយអតីតប្រធានាធិបតីតៃវ៉ាន់ ម៉ា យីងជឺ (Ma Ying-jeou) នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង ដោយបញ្ចប់ “ដំណើរនៃសន្តិភាព” រយៈពេល ១១ ថ្ងៃក្នុងគោលបំណងលើកកម្ពស់ការបង្រួបបង្រួមរវាងកោះតៃវ៉ាន់ និងចិន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា...