ភ្នំពេញ៖លោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម បានសម្ដែងការកោតសរសើរកម្ពុជា ទទួលបានលទ្ធផលល្អ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតកម្ពុជា ប្រចាំវៀតណាម។ ក្នុងជំនួបជាមួយលោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម កាលពីថ្ងៃទី២៦ឧសភា លោកPham Binh Minh បានរំលឹកពីទំនាក់ទំនងមិត្ត...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា នៅក្នុងយុទ្ធនាការដោះស្រាយ សំណុំរឿងកកស្ទះ នៅតាមសាលាដំបូងរាជធានី-ខេត្ត តុលាការអាចនឹង ដោះលែងអ្នកទោស ចំពោះអ្នកទោសណាអនុវត្តទោសជិតចប់ និងត្រឹមត្រូវ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ របាយការណ៍ជាតិការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងលើកទិសដៅ ការងារឆ្នាំ២០២០ របស់គ.ជ.ប.ជនៅថ្ងៃទី២៧...
បរទេស៖ ទីបញ្ជាការ ប្រចាំនៅតំបន់អាហ្វ្រិក របស់សហរដ្ឋអាមេរិក បានរាយការណ៍ នៅថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ ទើបបានបញ្ជូន យន្តហោះចម្បាំងយោធាមួយគ្រឿង ទៅប្រទេសលីប៊ី ដើម្បីគាំទ្រ ដល់ក្រុមចុះកុងត្រាយោធាឯកជន ដែលឧបត្ថម្ភដោយរុស្ស៊ីនៅទីនោះ។ យោងតាម ទីបញ្ជាការនៅអាហ្វ្រិក របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា យន្តហោះយោធារុស្ស៊ីនោះ ទំនងជានឹងផ្តល់នូវការគាំទ្រ ដែនអាកាសនិងការបាញ់វាយលុក សម្រាប់ក្រុមចុះកុងត្រា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ ថា ក្នុងរយៈពេល២៦ថ្ងៃ នៃការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅប្រទេសកម្ពុជា សមត្ថកិច្ច បានធ្វើការឃាត់យានយន្ដល្មើសច្បាប់ ចំនួន៣៨១៨៩គ្រឿង ក្នុងនោះ ម៉ូត២៧៨១២គ្រឿង និងរថយន្ដ ១០៣៧៧គ្រឿង ខណៈគ្រោះថ្នាក់ចរាចរណ៍...
ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាសម្រេចអនុញ្ញាតឲ្យពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជា ហេីយដែលកំពុងធ្វេីដំណេីរឬមានបំណងធ្វេីដំណេីរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវឥ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ ១៩ នោះទេ។ តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា “សូមសម្រេចវិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជាហេីយដែលកំពុងធ្វេីដំណេីរឬមានបំណងធ្វេីដំណេីរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញគឺមិនតម្រូវអោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ -១៩ ទេ”។ សម្ដេចបន្តថាតាមរយ:វិធានការនេះគឺនឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។ សម្ដេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា ប៉ុន្តែពេលវិលត្រឡប់មកដល់ប្រទេសវិញគឺ តម្រូវអោយចូលពិនិត្យសុខភាព និងពិនិត្យសំណាកហេីយដាក់ឲ្យស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃរង់ចាំលទ្ធផលសំណាកថាតេីមានរោគឆ្លងឬអត់ រោគឆ្លង ...
បរទេស៖ ក្រុមហ៊ុនជីវសាស្ត្រអាមេរិក ឈ្មោះ Novavax បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានចាប់ផ្តើម សាកល្បងវ៉ាក់សាំង ការពារមេរោគថ្មីលើមនុស្ស ហើយបច្ចុប្បន្ន កំពុងស្ថិតក្នុងដំណាក់កាល សាកល្បងមួយ ដោយទទួលបានជំនួយយ៉ាងច្រើន ពីទីភ្នាក់ងារដែលបង្កើតឡើង ដោយមហាសេដ្ឋី គឺលោក Bill Gates។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា...
បរទេស៖ បុរសម្នាក់ ត្រូវបានចាប់ខ្លួន នៅព្រំដែនខេត្តឡុងអាន ជាមួយប្រទេសកម្ពុជា នៅថ្ងៃអង្គារ ជាមួយនឹងកាំភ្លើង ៣ ដើម និងថ្នាំញៀនប្រហែល ២១ គីឡូក្រាម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ Tran Tuan...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួននឹងធ្វើកិច្ចចរចាលើកទី ៧ ជាមួយប្រទេសចិននៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការពង្រីកវិសាលភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) របស់ប្រទេសទាំងពីរ ដើម្បីគ្របដណ្តប់លើវិស័យសេវាកម្ម និងការវិនិយោគ។ យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលបានឱ្យដឹងថា ប្រទេសទាំងពីរនឹងចាប់ផ្តើមការប្រជុំនិម្មិតរយៈពេល ៤ ថ្ងៃនៅថ្ងៃអង្គារនេះ ដើម្បីបង្កើនល្បឿនវឌ្ឍនភាពចំពេលមានការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩ ដែលបង្កការកកស្ទះដល់ការធ្វើដំណើរ និងសេដ្ឋកិច្ចពិភពលោក។ ការប្រជុំមុនត្រូវបានធ្វើឡើងនៅទីក្រុងប៉េកាំង...
ភ្នំពេញ ៖ លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋកូរ៉េ បានទទួលស្គាល់នូវភាពយឺតយ៉ាវ នៃការសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ព្រមទាំង ប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងសាងសង់ឲ្យទាន់ ពេលវេលាតាមការគ្រោងទុក។ ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងថែទាំសង្គម បានឲ្យដឹងកាលពីថ្ងៃចន្ទថា អ្នកជំងឺផ្សេងទៀតចំនួន១២១នាក់បានស្លាប់ នៅអង់គ្លេស គិតត្រឹមរសៀលថ្ងៃអាទិត្យ នាំឲ្យតួលេខអ្នកស្លាប់សរុបកើនឡើងដល់៣៦.៩១៤នាក់ ។ តួលេខទាំងនេះបូករួមទាំងអ្នកស្លាប់ នៅតាមមន្ទីរពេទ្យ មណ្ឌលថែទាំសុខភាព និងសហគមន៍សុខភាព ។ ក្រសួងបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃចន្ទ មានអ្នកធ្វើតេស្តរកមេរោគចំនួន២៦១.១៨៤នាក់...