ភ្នំពេញ៖ យោងតាមអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល បានឲ្យដឹងនៅថ្ងៃទី១១ មករានេះថា រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការចំពោះកិច្ច ជាបន្ទាន់មួយ ដើម្បីចុះទៅពិនិត្យ និងដោះស្រាយបញ្ហា តម្លៃសេវា ការប្រើប្រាស់ផ្លូវចូល-ចេញ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត ។ សេចក្តីប្រកាសរបស់អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានឲ្យដឹងថា បន្ទាប់ពីចុះទៅពិនិត្យ ស្ថានភាពនៅទីតាំងជាក់ស្តែង និងប្រជុំជាមួយក្រុមហ៊ុនវិនិយោគដែលបានបណ្តាក់ទុនវិនិយោគជាប្រភេទ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការបញ្ជាក់ នៅក្នុងកិច្ចប្រជុំសាមញ្ញា លើកទី៥៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះថា រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញការទប់ស្កាត់ ក្មេងទំនើងនៅតាមសាលារៀន ឲ្យបានតឹងរឹងថែមទៀត ដោយសារថ្មីៗនេះ សិស្សសាលាស្រីៗ នៅតែបន្តសកម្មភាពប្រើហឹង្សាព្រួតវាយគ្នា ។ នៅក្នុងកិច្ចប្រជុំខាងលើនេះ...
ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (រ.ល.អ.ស) បានចាត់ទុកការលើកយកសារបញ្ចេញមតិរបស់ភ្ញៀវ ទេសចរប៉ុន្មាននាក់តាមបណ្តាញសង្គម តាំងពីមុនពេលបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) មកចុះផ្សាយដើម្បីវាយប្រហារលើអាកាសយានដ្ឋាននេះ គឺជាចេតនាទុច្ចរិតដ៏អាក្រក់ ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះ និងកិច្ចខិតខំប្រឹងប្រែងបម្រើអតិថិជន របស់អាកាសយានដ្ឋានតែប៉ុណ្ណោះ។ ការចេញមកស្រាយបំភ្លឺបែបនេះ ធ្វើឡើងបន្ទាប់ពីមានករណីទំព័រហ្វេសប៊ុក និងគណនីហ្វេសប៊ុកមួយចំនួន ដែលបានចុះផ្សាយព័ត៌មានញុះញង់ ដោយយកការសរសេររិះគន់ ឬការបញ្ចេញមតិ របស់ភ្ញៀវទេសចរប៉ុន្មាននាក់ អំពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់) មកបង្ហោះភ្ជាប់ជាមួយនឹងខ្លឹមសារ...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេង ចាប់ពីថ្ងៃទី១១-២០ ខែមករា ឆ្នាំ២០២៤នេះ ដោយសាំងធម្មតា១លីត្រមានតម្លៃ ៤.១៥០រៀល ខណៈម៉ាស៊ូតតម្លៃ ៤.១៥០រៀល ៕
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា អាជ្ញាធរពាក់ព័ន្ធបានទទួលការណែនាំ និងចាត់វិធានការទាន់ពេលវេលា ក្នុងការផ្ដល់ប្រភពទឹកដល់ប្រជាកសិករស្រុកជើងព្រៃ និងស្រុកបាធាយ ដើម្បីស្រោចស្របដំណាំស្រូវប្រាំង របស់ពួកគាត់។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៥៦ អាណត្តិទី ៣...
កូរ៉េខាងត្បូង សម្រេចបិទរាល់ការទិញលក់ និងទទួលទានសាច់សុនខhttps://dap-news.com/?p=385499 យន្តហោះយោធាវៀតណាមប្រភេទ SU-22 ធ្លាក់ឆេះពេលកំពុងហោះហ្វឹកហាត់ នៅខេត្ត Quang Namhttps://dap-news.com/?p=385506 ក្រុមគ្រួពេទ្យអះអាងថា រដ្ឋមន្ត្រីការពារជាតិ អាមេរិក កំពុងមានជំងឺមហារីកhttps://dap-news.com/?p=385538 ប្រធានពន្ធនាគារ ក្នុងប្រទេសថៃ សន្យាឆ្លើយគ្រប់សំណួរទាំងអស់ទាក់ទង នឹងការបន្តស្នាក់ នៅមន្ទីរពេទ្យរបស់លោក ថាក់ស៊ីន ខណៈអ្នកប្រឆាំងមានគម្រោងធ្វើបាតុកម្មនៅវិមានរដ្ឋាភិបាល នៅល្ងាចថ្ងៃសុក្រhttps://dap-news.com/?p=385682 លោក...
តូក្យូ៖ ក្រសួងដឹកជញ្ជូនបានប្រកាសពីវិធានការសុវត្ថិភាពសង្គ្រោះបន្ទាន់ បន្ទាប់ពីគ្រោះថ្នាក់យន្តហោះបុកគ្នា នៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ ដោយបញ្ជាក់ពីព័ត៌មាន ដែលអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសអាចផ្តល់ដល់យន្តហោះ ដើម្បីការពារការទំនាក់ទំនងមិនត្រឹមត្រូវណាមួយ។ នៅក្នុងឧបទ្ទវហេតុ ដែលបានកើតឡើងកាលពីមួយសប្តាហ៍មុន និងពាក់ព័ន្ធនឹងយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនអ៊ែរឡាញ និងយន្តហោះឆ្មាំឆ្នេរសមុទ្រ អ្នកត្រួតពិនិត្យចរាចរណ៍ប៉ម បានប្រាប់យន្តហោះឆ្មាំឆ្នេរសមុទ្រថា វានឹងជា “លេខ ១” ដែលត្រូវហោះឡើង ដែលអាចនាំឱ្យប្រធានក្រុមសន្មត់ថា អាចចូលទៅក្នុងផ្លូវរត់ ដែលជាកន្លែងដែលគ្រោះថ្នាក់បានកើតឡើង។...
ភ្នំពេញ ៖ ជនសង្ស័យ៧៥នាក់ត្រូវបានឃាត់ខ្លួនលើមុខសញ្ញាព្រហ្មទណ្ឌទូទៅចំនួន ៥៩ករណីដែលកើតឡើងទូទាំងប្រទេស និងបង្ក្រាបបាន ៥១ករណី ក្នុងរយៈពេលមួយសប្តាហ៍គិតចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។ នេះបើយោងតាមការឲ្យដឹងពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ)។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បានបន្ថែមទៀតថា ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌទាំង ៥៩ករណីដែលបង្ក្រាបបាន មានករណីលួចចំនួន ២១ករណី អំពើហិង្សា...
ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានប្ដេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែ ដោយស្របច្បាប់ នាំមកនូវផលប្រយោជន៍ជាតិជាច្រើន ហើយបង្កើតឱ្យមានឱកាសការងារនៅនឹងកន្លែង និងប្រយោលជាដើម។ ក្រសួងរ៉ែ លើកឡើងបែបនេះក្រោយពី មន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំ ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមកិច្ចសម្របសម្រួលរបស់ស្ថាប័នអយ្យការខេត្តត្បូងឃ្មុំ បានបើកប្រតិបត្តិការដោះស្រាយទ្រង់ទ្រាយធំនៅលើទីតាំងអាជីវកម្មរ៉ែមាសអនាធិតេយ្យ ស្ថិតនៅក្នុងភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ ប្រទេសនេះបានរាយការណ៍កាលពីថ្ងៃពុធថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចាត់ថ្នាក់កូរ៉េខាងត្បូងជា “សត្រូវចម្បង” របស់ប្រទេសរបស់លោក និងជារដ្ឋ “អរិភាពបំផុត” ចំពោះទីក្រុងព្យុងយ៉ាង។ លោក គីម បានបញ្ជាក់អំពីស្លាកសញ្ញានេះ ក្នុងអំឡុងពេលត្រួតពិនិត្យរោងចក្រគ្រាប់បែកធំៗ នៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ។ លោក គីម បានលើកឡើងថា...