ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ថា ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់របស់ជនជាតិប៉ាឡេស្ទីនពីការវាយប្រហារដែលកំពុងបន្តកើតមានឡើងពីសំណាក់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងលើសពី២៣.០០០នាក់ ។ក្រសួងសុខាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអ៊ែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនអស់ចំនួន២៤៩នាក់ និងបង្កឲ្យមានរបួស៥១០នាក់ផ្សេងទៀតក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ។ ចំនួននេះនាំឱ្យចំនួនអ្នកស្លាប់សរុបមានរហូតដល់២៣.០៨៤នាក់ និងរបួសមានដល់ទៅ៥៨.៩២៦នាក់ ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់បានផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ៕...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា សម្តេចជាអ្នកមានមនោសញ្ចេតនាជាខ្លាំង ចំពោះបេក្ខជនប្រឡងប្រជែងម្តងៗ ទោះបីមានការអន្តរាគមន៍ពីក្រុមគ្រួសារយ៉ាងណាក្តី គឺអ្នកចេះជាប់។ ក្នុងពិធីសំណេះសំណាលជាមួយ “សិស្សនិទ្ទេស A នាថ្ងៃ៩ មករានេះ សម្តេចធិបតីបញ្ជាក់ថា «ខ្ញុំមានមនោសញ្ចេតនា គឺអ្នកចេះប្រឡងជាប់ ។ ចំណុចនេះ ខ្ញុំមានសម្រាប់ប្អួនៗដែលប្រឡងទាំងអស់គ្នា»។...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប បានជម្រុះចោលវប្បធម៌អន្តរាគមន៍ ដោយបង្កើតវប្បធម៌ម្ចាស់ការទទួលខុសត្រូវលើខ្លួនឯងវិញរបស់បេក្ខជនប្រឡង។ នាឱកាសអញ្ជើញសំណេះសំណាលជាមួយ “សិស្សនិទ្ទេស A នាព្រឹកថ្ងៃ៩ មករា សម្ដេចធិបតីចាត់ទុកការប្រឡងបាក់ឌុប ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាវប្បធម៌ថ្មីដ៏មានតម្លៃ ដោយបានលុបបំបាត់នូវវប្បធម៌អន្តរាគមន៍ ហើយវិលមករកការខិតខំ និងប្រឹងប្រែងដោយខ្លួនឯងវិញ។...
តូក្យូ៖ ប្រតិបត្តិការស្វែងរក និងសង្គ្រោះបានបន្តកាលពីថ្ងៃអាទិត្យក្រោមមេឃភ្លៀងរយៈពេល ៦ថ្ងៃបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារឧបទ្វីបណូតូ នៅកណ្តាលប្រទេសជប៉ុន ខណៈដែលរដ្ឋាភិបាលកំពុងជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីទៅដល់សហគមន៍ ដែលដាច់ដោយផ្លូវថ្នល់ដាច់។ ប្រភពព័ត៌មានពីខេត្ត Ishikawa បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រ ដែលបានវាយប្រហារនៅថ្ងៃបុណ្យចូលឆ្នាំថ្មី បានកើនឡើងដល់ ១២៨ នាក់កាលពីថ្ងៃអាទិត្យ ខណៈដែលមនុស្ស ១៩៥ នាក់នៅតែមិនទាន់រាប់បញ្ចូល។ នាយករដ្ឋមន្ត្រីជប៉ុនលោក...
តូក្យូ៖ ផ្លូវរត់នៅឯអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ ដែលត្រូវបានបិទចាប់តាំងពីការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងររវាងយន្តហោះរបស់ក្រុមហ៊ុន Japan Airlines និងយន្តហោះរបស់យន្ដហោះឆ្នាំឆ្នេរសមុទ្រជប៉ុន បានបើកដំណើរការឡើងវិញហើយនៅថ្ងៃចន្ទនេះ។ ការបិទផ្លូវរតផ្នេក C ដែលជាផ្លូវរត់មួយក្នុងចំណោមផ្លូវរត់ចំនួន៤ នៅអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់ប្រទេសបន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីថ្ងៃទី០២ ខែមករា បាននាំឱ្យមានការលុបចោលជើងហោះហើរជាង ១២០០ ដែលប៉ះពាល់ដល់អ្នកដំណើរជាង ២០ម៉ឺន នាក់ក្នុងរដូវវិស្សមកាលឆ្នាំថ្មី។ ផ្លូវរត់ត្រូវបានបើកឡើងវិញបន្ទាប់ពីការយកចេញនៃបំណែកយន្តហោះដឹកអ្នកដំណើរ និងការបញ្ចប់ការជួសជុល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
សម្តេចធិបតី ៖ ទិវាសន្តិភាពដើម្បីទាំងអស់គ្នា មិនមែនផ្តាច់មុខត្រកូលហ៊ុនទេhttps://dap-news.com/?p=384978 រាជរដ្ឋាភិបាល ប្ដេជ្ញាបម្រើពលរដ្ឋកាន់តែល្អ ពីមួយឆ្នាំ ទៅមួយឆ្នាំ ដើម្បីបានផលកាន់តែច្រើនដល់ពលរដ្ឋhttps://dap-news.com/?p=384988 នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្ដាំទៅអ្នករិះគន់ថា បើមិនសប្បាយចិត្ត កុំឈប់សម្រាកថ្ងៃទិវាសន្តិភាព ២៩ ធ្នូhttps://dap-news.com/?p=385006 សម្តេចធិបតី ឲ្យយកប្រវត្តិសាស្ត្រ បកស្រាយប្រវត្តិសាស្ត្រ ពាក់ព័ន្ធទិវាជ័យជម្នះ ៧មករាhttps://dap-news.com/?p=385030...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានកោតសរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលអនុវត្តបាននូវអនុសាសន៍របស់លោកទាំង៦ចំណុចនៅមុនឆ្នាំ២០២៣។ ថ្ងៃនេះយើងសង្ខេបអ្វីដែលយើងបានធ្វើក្នុងរយៈពេល៤ខែដើមអាណត្តិទី៧ ដោយខ្ញុំមិននិយាយពាក់ព័ន្ធនឹងវិស័យផ្សេងទៀតទេ។ យើងបានធ្វើច្រើនណាស់។ ប្រសាសន៍សំខាន់ៗរបស់ឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងនៅថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤។
ភ្នំពេញ៖លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូអន្តរក្រសួង មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យជាក់ស្តែងលើខ្សែផ្លូវចំនួន ៣ខ្សែដែលរងការខូចខាត និងកំពុងជួសជុលបន្ទាន់នៅខេត្តស្វាយរៀង ។ ផ្លូវទាំង៣ខ្សែនោះរួមមាន៖ខ្សែផ្លូវទីមួយ៖ មានប្រវែងសរុប ១០,១គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ មានទីតាំងតភ្ជាប់ពី ផ្លូវជាតិលេខ១៣ ត្រង់ចំណុចភូមិតាណែង ឃុំសង្កែ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្រសួងការងារនឹងបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេលទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជំហានដំបូងមានចំនួន៥០០ថ្នាក់ ស្មើនិង១៥០០០ នាក់។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន ១០ ៩៧៥នាក់ នៅ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៅខេត្តកោះកុង លោក ហេង សួរ...
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការបញ្ជា ប្រើប្រាស់ និងថែទាំគ្រឿងចក្រ ប្រភេទ នីវ៉ាឡ័រ និងរ៉ូឡូ ក្រោមវត្តមាន លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរ និងមានការចូលរួមពីសំណាក់ លោកប្រធាន...