ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលមានមន្រ្ដីចូលរួមសរុប ចំនួន ៥៥ នាក់ ក្នុងនោះស្រីចំនួន ៩នាក់ ។ បន្ទាប់ពីបានស្តាប់របាយការណ៍ប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤...
ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំក្រុមការងារ នាំយកទឹកសុទ្ធ និង ភេសជ្ជៈចម្រុះចំនួន ២៥០កេស ប្រគល់ជូនដល់សាលានាយទាហានសកម្ម...
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវ និងកាំបិតកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់) ក្រោយពីបង្ក្រាបបាន ចំនួន០២ករណីផ្សេងគ្នា។ *ករណីទី១៖ កាលពីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ មានករណីក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណ២០នាក់ ជិះម៉ូតូ១០គ្រឿង បានប្រើដាវ និងកាំបិតកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់កែងដៃ និងក្រោមក្បាលជង្គង់ធ្ងន់ធ្ងរ និងបណ្តាលឲ្យខូចខាតម៉ូតូយ៉ាងដំណំ...
គៀវ៖ ក្រសួងការពារជាតិអ៊ុយក្រែនបានឲ្យដឹង ក្រុមអាកាសយានិក F-16 របស់អ៊ុយក្រែន ក្រុមទីមួយបានបញ្ចប់ការហ្វឹកហ្វឺនជាមូលដ្ឋានរបស់ពួកគេក្រោមការងាររបស់សម្ព័ន្ធកងកម្លាំងអាកាសអន្តរជាតិ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វគ្គបណ្តុះបណ្តាល ដែលបានចាប់ផ្តើមនៅក្នុងខែសីហា ត្រូវបានធ្វើឡើងនៅក្នុងចក្រភពអង់គ្លេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បន្ទាប់ពីវគ្គនេះ អ្នកបើកយន្តហោះអ៊ុយក្រែន ៦នាក់ បានទៅប្រទេសដាណឺម៉ាក ដើម្បីរៀនអនុវត្តពីរបៀបហោះហើរយន្តហោះចម្បាំង F-16 ។ ទន្ទឹមនឹងនោះ អ្នកបើកយន្តហោះអ៊ុយក្រែន ១០នាក់ផ្សេងទៀតបានស្នាក់នៅក្នុងចក្រភពអង់គ្លេស ដើម្បីបន្តការបណ្តុះបណ្តាលការហោះហើរជាមូលដ្ឋានជាក់ស្តែង...
បរទេស៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងប៉េកាំងនឹងប្រើប្រាស់ “មធ្យោបាយគ្រប់មធ្យោបាយ” ដើម្បីទប់ស្កាត់ការបំបែកកោះតៃវ៉ាន់ ដោយលោកបន្ថែមថា ការបង្រួបបង្រួមកោះនេះជាមួយចិនដីគោកគឺជារឿងដែលជៀសមិនរួច។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ការកត់សម្គាល់នេះបានធ្វើឡើងជាផ្នែកនៃសុន្ទរកថារបស់លោក ស៊ី ជិនពីង ទៅកាន់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន នៅក្នុងសន្និសិទមួយដែលប្រារព្ធខួបកំណើតលើកទី១៣០ របស់ម៉ៅ...
ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ត្រូវជាប្តីប្រពន្ធនឹងគ្នា ដែលនិយាយពាក្យសម្តីមិនសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ នៅលើបណ្តាញសង្គម ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី។ ការចុះឃាត់ខ្លួននេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣បន្ទាប់ពីជនសង្ស័យប្រុសស្រីចំនួន២នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Ly Leap បង្ហោះវីដេអូនិយាយពាក្យសម្តីមិនសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ នៅលើបណ្តាញសង្គម។...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ទោះបីជាមានការប្រឆាំងរបស់ប្រទេសចិនក៏ដោយ ក៏សហរដ្ឋអាមេរិក បានអនុម័ត និងចុះហត្ថលេខាលើច្បាប់ ស្តីពីការអនុញ្ញាតការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ដែលមានខ្លឹមសារអវិជ្ជមានទាក់ទងនឹងប្រទេសចិន ហើយថាប្រទេសចិន បដិសេធយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះរឿងនេះ ។ ជាការឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកនាំពាក្យលោកស្រី ម៉ៅ នីង បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ច្បាប់នេះជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ផ្សព្វផ្សាយការគាំទ្រយោធារបស់សហរដ្ឋអាមេរិក...
ភ្នំពេញ ៖ នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តអញ្ជើញសំណេះសំណាលជាមួយមន្រ្តីនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា។ ក្នុងជំនួបនៃសំណេះសំណាលនោះ លោកស្នងការ ក៏បានណែនាំដល់មន្ត្រីអធិការដ្ឋាននគរបាលខណ្ឌ៧មករា នូវគោលការណ៍ចំនួន៥ចំណុច ដើម្បីជួយដោះស្រាយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឲ្យមានប្រសិទ្ធភាពខ្ពស់។ ចំណុចទាំង៥នោះរួមមាន ៖...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានឲ្យដឹងថាប្រទេសអ៊ីស្រាអែល តាមរយៈមេបញ្ជាការនៃកងកម្លាំងយោធា IDF បានចេញមកព្រមានថាសង្គ្រាមជាមួយនឹងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា នឹងអាចអូសបន្លាយ ក្នុងរយៈពេលជាច្រើនខែបន្ថែមទៀត។ មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់កងទ័ពអ៊ីស្រាអែលលោកHerzi Halevi បានថ្លែងប្រាប់ក្រុមអ្នកកាសែតថាមកទល់ពេលនេះនៅមិនទាន់មានដំណោះស្រាយណាមួយនៅឡើយហើយបានលើកឡើងនូវគោលការណ៍របស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដែរថាយុទ្ធនាការនេះនឹងមិនអាចបញ្ចប់ឡើយបើមិនទាន់សម្រេច។ គួរឲ្យដឹងដែរថា គិតត្រឹមថ្ងៃអង្គារម្សិលមិញនេះអ៊ីស្រាអែល បានបើកការវាយប្រហារលើទីតាំងដល់ទៅ១០០កន្លែង នៅក្នុងតំបន់ហ្គាហ្សាដែលធ្វើឲ្យចំនួនជនប៉ាឡេស្ទីន បាត់បង់ជីវិតកើនឡើងទៅដល់២០៩១៥នាក់ ហើយក្នុងរយៈពេលប្រតិបត្តិការយោធារយៈពេល១១សប្តាហ៍កន្លងមកនេះ៕...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា នាវាចម្បាំងមួយគ្រឿង របស់ខ្លួនបានទទួលរងការវាយប្រហារ ដោយកងកម្លាំងយោធាអ៊ុយក្រែន នៅផែនៃសមុទ្រខ្មៅ។ ការវាយប្រហារតាមអាកាសធ្វើឡើងនៅក្នុងតំបន់ Feodosiya ក្នុងដែនដី Crimea ដែលកាន់កាប់ដោយប្រទេសរុស្សី តាំងតែពីព្រឹកថ្ងៃអង្គារម្សិលមិញ។ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសរុស្សីបានថ្លែងថានាវាចម្បាំងដ៏ធំមួយដែលកំពុងចតទុកចោល Novocherkassk ត្រូវបានវាយប្រហារដោយមីស៊ីលបញ្ជាពីចំងាយរបស់ប្រទេសអ៊ុយក្រែនពិតមែន។ ដោយឡែកយោងតាមការអះអាង ដោយភាគីអ៊ុយក្រែនវិញមេបញ្ជាការកំពូលនៃកងទ័ពអាកាសបានអះអាងដែរថាយន្តហោះចម្បាំង របស់ខ្លួនគឺជាអ្នកដែលបានបំពេញបេសកកម្មវាយប្រហារលើកនេះហើយ ក្នុងនោះគេជឿជាក់ថា មានមនុស្សម្នាក់បាត់បង់ជីវិតផងដែរ៕...