ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានយល់ព្រមអនុញ្ញាត ឲ្យវិទ្យុខ្មែរប៉ុស្តិ៍ (KPR) ដែលមានមូលដ្ឋាននៅអាមេរិក បើកការិយាល័យនៅកម្ពុជាឡើងវិញ ។ វិទ្យុខ្មែរប៉ុស្តិ៍ (KPR) ត្រូវបានគេដឹងថា ជារបស់លោក មាជ សុវណ្ណារ៉ា អតីតសកម្មជនគណបក្សសង្រ្គោះជាតិ។ វិទ្យុខ្មែរប៉ុស្តិ៍ ត្រូវបានផ្អាកការផ្សាយរបស់ខ្លួន តាមរលកធាតុអាកាស...
ភ្នំពេញ៖ លិខិតរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន បង្ហាញពីការគាំទ្រ និងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ត្រូវបានបកប្រែក្រៅផ្លូវការ។ លោក ដូណាល់ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក បានសរសេរលិខិត ដោយ ផ្ទាល់ដៃផ្ញើជូនសម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ ចំពោះមុខ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈប្រតិភូខេត្តសានតុងដឹកនាំដោយ វ៉ាង ស៊ូជាន (WANG SHUJIAN) សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ នៃគណៈកម្មាធិការបក្សខេត្ត និងជាអភិបាលរងខេត្តសានតុង ប្រទេសចិនបានឲ្យដឹងថា ក្រុមហ៊ុន Guomei Linqor...
ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុង អន្តរជាតិអង្គរវត្ត ដែលឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កំពុងតែទាក់ទាញ អត្តពលិក និងមហាជនទាំងក្នុង និងក្រៅប្រទេស ពីគ្រប់ទិសទីមកចូលរួមការប្រកួតនៅថ្ងៃទី៨ ធ្នូ ខាងមុខនេះ។ សរុបមកដល់សប្តាហ៍នេះ មានអ្នកចុះឈ្មោះចូលរួមរត់ប្រមាណ ជាង១១,០០០នាក់ហើយ។ តួលេខនេះគឺច្រើនជាងឆ្នាំ កន្លងទៅ ពោលគឺឆ្នាំ២០១៨ដែលមានកីឡាករសរុបចំនួន ១០,៥០០នាក់។ គួរជម្រាបថា កីឡារករដែលអាចមកប្រកួត...
ភ្នំពេញ៖ស្របពេលដែលវិស័យខុនដូរ មានការរីកលូតលាស់យ៉ាងខ្លាំង ក្នុងរាជធានីភ្នំពេញ ជាក់ស្ដែងគំរោងខុនដូរ របស់ក្រុមហ៊ុនជប៉ុន ????? ??????? (?? +??) #លំនៅឋានអារ៉ាខាវ៉ា ដែលមានចាប់ពីតម្លៃ ២៨,០០០ដុល្លារឡើងទៅ ខណៈការទិញបង់រំលស់ដោយអត់ការប្រាក់ អ្វីដែលពិសេសនោះមិនត្រូវការប្រាក់កក់មុន ស្ថិតនៅការិយាល័យលក់ ផ្លូវលេខ២៣ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ នឹងគំរោងបញ្ចប់ការសាងសង់នៅក្នុងចុងខែ១២ ឆ្នាំ២០២០ខាងមុខនេះ។...
ភ្នំពេញ ៖ តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអំណរគុណចំពោះ ពលករ កម្មករ និងប្រជាពលរដ្ឋខ្មែរជាច្រើន នាក់កំពុងធ្វើការងារ និងរស់នៅកូរ៉េ ដែលកំពុងង់ចាំទទួលស្វាគមន៍ ដោយសេចក្ដីសោមនស្សរីករាយ ចំពោះវត្តមានដ៍ខ្ពង់ខ្ពស់របស់សម្តេច នឹងអញ្ជើញមកចូលរួមកិច្ច ប្រជុំអាស៊ាន...
ហ្សេណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ថា អង្គការសហប្រជាជាតិ (UN)បាននិយាយឲ្យដឹងថា កុមារជាង១០ម៉ឺននាក់ បច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួន នៅក្នុងការឃុំខ្លួន ទាក់ទងនឹងការធ្វើចំណាកស្រុក នៅសហរដ្ឋអាមេរិក ដែលជារឿយៗ រំលោភលើច្បាប់អន្តរជាតិ។ អ្នកនិពន្ធនាំមុខ នៃការសិក្សាជាសកល របស់អង្គការសហប្រជាជាតិ ស្តីពីកុមារ...
ភ្នំពេញ ៖ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺជាគម្រប់ខួង៩ឆ្នាំ(២២ វិច្ឆិកា ២០១០-២២ វិច្ឆិកា ២០១៩) នៃសោកនាដកម្មមួយ បានកើតឡើងពីការរត់ជាន់គ្នា នៅលើស្ពានកោះពេជ្រ ចំថ្ងៃអុំទូកទី៣ ដែលបណ្តាលឲ្យមនុស្សស្លាប់ ៣៥០នាក់ ។ ព្រឹត្តិការណ៍នាពេលនោះ កើតឡើងចំថ្ងៃអុំទូកទី៣ ដោយមានមនុស្សជាច្រើននាក់ បានស្ទះជាប់គ្នា នៅលើស្ពានពេជ្ររាប់ម៉ោង...
ភ្នំពេញ៖ ក្រុមហ៊ុនចិន បង្ហាញបំណង ចង់ធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ឱ្យកាន់តែប្រសើរឡើង តាមរយៈការកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី និងវិនិយោគនៅលើផ្នែកផ្សេងៗទៀត ក្នុងខេត្តនេះ តាមដែលអាចធ្វើទៅបាន ។ នេះបើយោងតាមAKP។ ក្នុងជំនួបជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក YANG HONG...
ភ្នំពេញ ៖ ខណៈឱសានវាទ សម្រាប់ឲ្យកម្ពុជាពិចារណា ក្នុងការតវ៉ាលើការ ដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ (EBA) ពីសហគមន៍អឺរ៉ុប ក្រុមអតីតតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប្រឈមនិងការបាត់បង់ ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ ព្រោះវេលានៃការសម្រេច ចិត្តព្យួរប្រព័ន្ធអនុគ្រោះពន្ធ កំពុងតែរំកិលជិតមកដល់ តែមិនទាន់មានសញ្ញាណ នៃការឆ្លើយតប ជាវិជ្ជមានណាមួយនៅឡើយ ។ យោងតាមសេចក្តីថ្លែងការណ៍ របស់អតីតតំណាងរាស្រ្តបក្សប្រឆាំង...