UN៖ យោងតាមការវិភាគ ដែលចេញផ្សាយ កាលពីថ្ងៃពុធ ដោយនាយកដ្ឋាន កិច្ចការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ (UN-DESA) គឺសេដ្ឋកិច្ចសកលអាចធ្លាក់ចុះដល់ ១ ភាគរយក្នុងឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាតរ៉ាំរ៉ៃកូវីដ១៩ និងអាចធ្លាក់ចុះបន្តទៀត ប្រសិនបើមានការរឹតត្បិត លើសកម្មភាពសេដ្ឋកិច្ច ត្រូវបានពង្រីក ដោយគ្មានការឆ្លើយតប សារពើពន្ធគ្រប់គ្រាន់។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ...
វូហាន៖ ឧបនាយករដ្ឋមន្រ្តីចិន លោកស្រី ស៊ុន ជុនឡាន កាលពីថ្ងៃពុធ បានសង្កត់ធ្ងន់ថា ការប្រើប្រាស់បច្ចេកវិទ្យា និងការព្យាបាល ប្រកបដោយប្រសិទ្ធភាព និងបង្កើនល្បឿនវឌ្ឍនភាព នៃការស្រាវជ្រាវវ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងវីរុសនេះ (COVID-១៩) ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា...
សេអ៊ូល៖ យុទ្ធនាការផ្លូវការ សម្រាប់ការបោះឆ្នោតសភា ថ្ងៃទី១៥ ខែមេសា បានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ ចំពេលមានការរំពឹងទុកថា ការវាយតម្លៃនៃការឆ្លើយតប របស់រដ្ឋាភិបាល ចំពោះការរាតត្បាតវីរុសនេះ គឺជាបញ្ហាធំមួយ។ យោងតាមគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតបានឱ្យដឹងថា រយៈពេល ១៣ ថ្ងៃនៃយុទ្ធនាការ ឃោសនាបោះឆ្នោត នឹងមានរយៈពេលរហូត ដល់ថ្ងៃបោះឆ្នោត ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃទី១៥ ខែមេសា។...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យពន្លឿន ការដោះស្រាយបញ្ហា កកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ដើម្បីជួយកាត់បន្ថយ ការចង្អៀតណែននៅក្នុងពន្ធនាគារ ក៏ដូចជា ការផ្ដល់យុត្តិធម៌ឲ្យបានឆាប់រហ័ស ជូនដល់ប្រជាពលរដ្ឋ។ ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅទីស្ដីការក្រសួងយុត្តិធម៌ នារសៀល ថ្ងៃទី១...
ស្វាយរៀង ៖ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានធ្វើការបង្ក្រាបករណី រក្សាទុកគ្រឿងញៀន និងកែឆ្នៃសារធាតុគីមីផ្សំខុសច្បាប់ បានមួយចំនួនធំ និងរំដោះជនជាតិវៀតណាមចំនួន១៥ ដែលគេបង្ខាំង នៅក្នុងបន្ទប់ជួលមួយកន្លែង នៅក្រុងបាវិត ។ សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ៩:៤៥ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ ក្រោយពីទទួលបានព័ត៌មាន ពីកម្លាំងផ្តល់ព័ត៌មាន...
បរទេស៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ជូដូ វីដូដូ នៅថ្ងៃអង្គារនេះ បានមានប្រសាសន៍ប្រាប់ថា លោកទើបបានចុះហត្ថលេខា លើបញ្ញត្តិមួយ អនុញ្ញាតឲ្យរដ្ឋាភិបាលបង្កើនការចំណាយ នៅក្នុងដំណើរ ប្រយុទ្ធប្រឆំាងនឹងកូរ៉ូណាវីរុស និងពង្រីកឱនភាពថវិកាឆ្នាំ២០២០ ឲ្យដល់៥,០៧ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ ក្រៅពីនោះ លោក វីដូដូ ក៏បានប្រកាសភាពអាសន្ន នៃសុខភាពសាធារណៈថ្នាក់ជាតិ និងបានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងចំណាយប្រាក់...
បរទេស៖ វីរុសកូរ៉ូណា អាចធ្វើឱ្យការធ្វើរោគវិនិច្ឆ័យ ចំពោះមេរោគ COVID-១៩ ងាយស្រួលដូចជំងឺផ្តាសាយដែរ។ ឧបករណ៍នៃការធ្វើតេស្តសាកល្បងថ្មី ដោយទើបតែទទួលបានការអនុញ្ញាត ឱ្យប្រើប្រាស់ជាបន្ទាន់ពីរដ្ឋបាល ចំណីអាហារនិងឱសថអាមេរិក នឹងផ្តល់លទ្ធផល ក្នុងរយៈពេលតែ ៥ នាទីប៉ុណ្ណោះ។ នេះបើយោងតាមក្រុមហ៊ុនផលិត។ យោងតាមសារព័ត៌មាន ABC News របស់អាមេរិក ចេញផ្សាយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០...
ភ្នំពេញ ៖ លោក ញៀន ភឿន រដ្ឋលេខាធិការនៃក្រសួងធម្មការ និងសាសនា និងជា សមាជិកគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ និងអន្តរជាតិ បានណែនាំឲ្យប្រជាពលរដ្ឋរៀបចំ រណ្តាប់ទទួលទេវតាឆ្នាំថ្មី ទៅតាមទំនៀមទំលាប់ជាធម្មតា ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីជំរុញថែរក្សា ប្រពៃណីវប្បធម៌ជាតិ ។ នេះបើយោងតាមការចេញផ្សាយ របស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី៣១ មីនា...