ភ្នំពេញ៖ ក្រុមការងារ នៅក្នុងប្រទេសកម្ពុជា ពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្កាជំងឺឆ្លង សហរដ្ឋអាមេរិក(CDC) បាននិងកំពុងធ្វើការ អស់ជាច្រើនឆ្នាំ ដើម្បីបង្កើតនូវ «កម្មវិធីតាមដាន» ជំងឺគ្រុន ដើម្បីតាមដាន អ្នកជំងឺនៅទី ជនបទ និងបង្ហាញនូវប្រភពផ្សេងៗ ដើម្បីជួយឲ្យពលរដ្ឋមានសុខភាពល្អ ។ គេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជាបានឲ្យដឹង នៅថ្ងៃទី៣០ មីនានេះថា...
ភ្នំពេញ ៖ អ្នកជំងឺកូវីដ ១៩ម្នាក់ ជាជនជាតិអង់គ្លេស ដែលមកសម្រាកព្យាបាល នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានជាសះស្បើយ និងចេញពីមន្ទីរពេទ្យរួចរាល់ហើយ កាលពីពេលថ្មីៗនេះ ដោយមន្ទីរពេទ្យនេះ បានបង្ហាញពីសកម្មភាពត្រួសៗ និងរបៀបថែទាំយ៉ាងយកចិត្តទុកដាក់បំផុត ជាក់ស្ដែងនៅថ្ងៃទី ៣០ មីនា ២០២០ មន្ទីរពេទ្យបានបង្ហាញ នូវសកម្មភាពមួយចំនួន តាំងពីយកអ្នកជំងឺមកដល់ភ្លាម និងបញ្ជូនទៅកាន់ បន្ទប់ដាច់ដោយឡែក...
ភ្នំពេញ៖ ក្រោយរងការព្រមាន ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ នាយករងអង្គការលីកាដូ លោក អំ សំអាត បានចេញវីដេអូឃ្លីបមួយ ចោទវិទ្យុអាស៊ីសេរីថា បានកាត់តសំឡេងរបស់លោក ផ្ទុយពីន័យដើម បង្កឲ្យមានការភ័ន្តច្រឡំ ដល់សាធារណជន។ សូមរំលឹកថា នៅព្រឹកថ្ងៃទី៣០ ខែមេសា...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក (WHO) បានចេញរបាយការណ៍មួយ អំពីស្ថានភាពនៃអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅទូទាំងពិភពលោក មានរហូតដល់៣០.១០៥នាក់ហើយ បើគិតត្រឹមល្ងាចថ្ងៃអាទិត្យ នៅវេលាម៉ោង១៨និង០០នាទី ត្រូវនឹងម៉ោង១៦និង០០នាទី ម៉ោងសកល ។ អង្គការសុខភាពពិភពលោក បានបង្ហាញថា សរុបនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺមាន៦៣៨.១៤៦ករណី ដែលត្រូវបានគេរាយការណ៍...
ភ្នំពេញ៖ បុរសជនជាតិខ្មែរដំបូងគេ ដែឆ្លងមេរោគកូវីដ១៩ ពីជនជាតិជប៉ុននៅខេត្តសៀមរាបនោះ បានជា សះស្បើយហើយ ក្រោយសម្រាកព្យាបាល អស់រយៈពេលជាច្រើនថ្ងៃ ។ យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃ ទី ៣០ ខែ មីនា ឆ្នាំ២០២០ បានបញ្ជាក់ថា បរុសជនជាតិខ្មែរ ដែលបានជាសះស្បើយ ពីជំងឺកូវីដ១៩នេះ មានមានអាយុ...
ប៉េកាំអ៖ មេរោគរោគរាតត្បាត វីរុសឆ្លងកូវីដ-១៩ អាចជាបញ្ហាប្រឈមធ្ងន់ធ្ងរបំផុត នៃសុខភាពសាធារណៈ ចំពោះមនុស្សជាតិទាំងមូល ដែលមនុស្សភាគច្រើនមិនធ្លាប់មានពីមុនមក ដូចនេះពិភពលោកទាំងមូល ចាំបាច់ណាស់ត្រូវរួបរួមគ្នា ដេីម្បីយកឈ្នះជំងឺរាតត្បាត ដ៏អាក្រក់មួយនេះ។ កិច្ចប្រជុំកំពូលវិសាមញ្ញ នៃបណ្តាប្រទេស G20 ដែលទទួលបានជោគជ័យ កាលពីសប្តាហ៍មុន បានផ្តល់សញ្ញាវិជ្ជមានមួយ នៅពេលដែលមេដឹកនាំ ឈានដល់ការព្រមព្រៀងគ្នា ស្តីពីការប្រយុទ្ធប្រឆាំង នឹងរោគរាតត្បាតជាសាមគ្គីភាព និងប្តេជ្ញាសហការ...
ក្ភ្នំពេញ៖ ក្រោមកិច្ចសហការកម្ពុជា ចិនតែមួយ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប បានឧបត្ថម្ភសម្ភារៈបរិក្ខាពេទ្យសំខាន់ៗ ចំនួន១៤មុខ ដែលគិតជាថវិកាចំនួន ជិត៧០ម៉ឺនដុល្លា សហរដ្ឋអាមេរិក ជូនដល់សមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ដើម្បីចូលរួម ប្រយុទ្ធប្រឆាំងជំងឺCovid19 ។ នេះគឺជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លា...
សេអ៊ូល៖ គិតត្រឹមថ្ងៃចន្ទនេះ មានអ្នកជំងឺឆ្លងកូវីដ-១៩ ចំនួន ១៩៥ នាក់ទៀត ដែលបានព្យាបាល បានជាសះស្បើយ ដោយចំនួនអ្នកជាសះស្បើយ សរុបមានចំនួន ៥.២២៨ នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ ជាមួយគ្នានេះដែរ ក៏មានអ្នកឆ្លងថ្មីចំនួន ៧៨នាក់ ដែលចំនួនអ្នកឆ្លង សរុបកើនឡើងដល់ ៩៦៦១នាក់ និងមានអ្នកស្លាប់ថ្មីចំនួន...