បរទេស៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានធ្វើកិច្ចពិភាក្សាគ្នា ជាមួយប្រទេសចិន និងប្រទេសជប៉ុន ស្តីពីសហប្រតិបត្តិការ លើការឆ្លងរីករាលដាល នៃកូរ៉ូណាវីរុស ស្របពេលមានក្តីព្រួយបារម្ភកើនឡើង ជុំវិញចំនួនមនុស្សឆ្លងជាច្រើននាក់ វិលត្រឡប់ពីបរទេស មកដល់ប្រទេសវិញ។ បើទោះជាការផ្ទុះ ឆ្លងកូរ៉ូណាវីរុសយ៉ាងខ្លាំងក្លា ក្នុងប្រទេសចិន កាលពីខែធ្នូ ហើយកូរ៉េខាងត្បូង បានស្ថិតនៅក្នុងលេខរៀងទីពីរក៏ដោយ ក៏ប្រទេសទាំងពីរនេះ បានទទួលជោគជ័យជាបន្តបន្ទាប់...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ថា ប្រទេសថៃឡង់ដ៍ បានរាយការណ៍ឲ្យដឹង នៅថ្ងៃសុក្រថា អ្នកឆ្លងជំងឺ COVID-19 មាន៥០ករណីថ្មី ដែលនាំឲ្យតួលេខសរុប កើនឡើងដល់៣២២នាក់ ។ មន្ត្រីសុខាភិបាលមួយរូប បានថ្លែងថា ករណីដែលកើតឡើងច្រើនបំផុត គឺនៅតំបន់រដ្ឋធានីបាងកកតែម្តង...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍មកថា កាលពីថ្ងៃព្រហស្បតិ៍ សេតវិមានបានឲ្យដឹងថា កិច្ចប្រជុំកំពូលរបស់ក្រុម G7 ដែលគ្រោងនឹងធ្វើឡើងនៅ Camp David នៅក្នុងខែមិថុនា នឹងត្រូវលុបចោលវិញ ដោយសារវីរុសកូរ៉ូណា ហើយបណ្តាមេដឹកនាំទាំងឡាយ នឹងជួបពិភាក្សាគ្នា ដោយធ្វើឡើង តាមរយៈវីដេអូខន់ហ្វឺរ៉ែន វិញ...
រ៉ូម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ីតាលី បាននាំមុខប្រទេសចិន ហើយ និងបានញុំាង ឲ្យសេដ្ឋកិច្ចរបស់ប្រទេស នេះធ្លាក់ស្រុតចុះយ៉ាងគំហុកផងដែរ ។ ប្រទេសស្ថិតនៅតំបន់ នៃមហាសមុទ្រមេឌីទែរ៉ាណេ ចំនួននៃអ្នកស្លាប់ បានកើនឡើងដល់៣.៤០៥នាក់ បន្ទាប់ពីកំណត់ត្រាបានបង្ហាញថា...
ព្រុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ថា ពលរដ្ឋជាង១០០.០០០នាក់ ដែលរស់នៅទូទាំងទ្វីបអឺរ៉ុប បានធ្វើតេស្តរកឃើញថា មានភាពវិជ្ជមាននៃវីរុសកូរ៉ូណា គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ហើយរដ្ឋាភិបាលនៅទ្វីបអឺរ៉ុប នឹងមានវិធានការបន្ទាន់ ដើម្បីប្រឆាំងនឹងវីរុសនេះ ។ ប្រទេសជាង៤០នៅតំបន់អឺរ៉ុប បានរងគ្រោះដោយសារជំងឺ COVID-19 ដែលជាជំងឺបង្កឡើង ដោយវីរុសប្រភេទថ្មី ។ ប្រទេសអ៊ីតាលី អេស្ប៉ាញ...
ប៉េកាំង៖ ប្រធានាធិបតីចិនលោកស៊ីជីនពីង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនត្រៀមខ្លួន ធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីបង្កើន កិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រឆាំងនឹងការរីករាលដាល នៃជំងឺកូវីដ១៩ និងការពារសន្តិសុខសាធារណៈ សាធារណៈសកល។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងការសន្ទនា តាមទូរស័ព្ទនៅពេលយប់ ជាមួយសមភាគីរុស្ស៊ី លោកប្រធានាធិបតី វ្លាឌីមៀពូទីន...