រាជរដ្ឋាភិបាល មិនបានផ្តល់ គោលការណ៍អនុញ្ញាត ឱ្យវៀតណាម បើកក្រុមហ៊ុនតាក់ស៊ី នៅកម្ពុជាhttps://dap-news.com/?p=379076 កងទ័ពមួកខៀវកម្ពុជា៧៣នាក់ ទៀត ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រ UN នៅស៊ូដង់ខាងត្បូងhttps://dap-news.com/?p=379079 មន្ត្រីជំនាញ រកឃើញសាធាតុគីមី ហាមឃាត់មួយចំនួន នៅទីតាំងកែច្នៃ និងចែកចាយខ្ញីហាន់១កន្លែង ក្នុងខណ្ឌដង្កោhttps://dap-news.com/?p=379103 ប្រធាន ICAPP ជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានកោតសរសើរចំពោះគុណភាពរបស់វ៉ាក់សាំងកូវីដ-១៩ និងឱសថរបស់ក្រុមហ៊ុន Pfizer។ ជាមួយនឹងការកោតសរសើរហើយ រដ្ឋមន្រ្តីក៏ស្វាគមន៍កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Pfizer ក្នុងវិស័យសុខាភិបាល ក៏ដូចជាការផ្តល់ជំនួយ ឬការផ្គត់ផ្គង់ឱសថ និងវ៉ាក់សាំងដល់កម្ពុជាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និរន្តរភាព និងសមធម៌។ ការលើកឡើងរបស់លោកសាស្ត្រាចារ្យ ឈាង...
ភ្នំពេញ ៖ អនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រ ចូលព្រះរាជាណាចក្រកម្ពុជា មុនពេលមកដល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើរជាជនបរទេស និងពលរដ្ឋខ្មែរ ក្នុងការបំពេញបែបបទនានា។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ឱ្យអនុវត្តសាកល្បង ប្រព័ន្ធអេឡិចត្រូនិកសាលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា មុនពេលមកដល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើរជាជនបរទេស និងពលរដ្ឋខ្មែរ...
យូអិន៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានលើកឡើងពីសារៈសំខាន់នៃសន្តិភាព និងសន្តិសុខក្នុងការការពារ និងការលើកកម្ពស់សិទ្ធិមនុស្ស ដោយលើកឡើងថា វិធានការទាំងអស់គួរតែរួមចំណែកដល់ការទប់ស្កាត់ភាពតានតឹង និងជម្លោះ។ លោក Turk បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សថា “យើងនៅទីនេះ ដើម្បីកសាងឡើងវិញនូវមូលដ្ឋានគ្រឹះនៃក្តីសង្ឃឹម និងសង្ឃឹមថាឥឡូវនេះយើងត្រូវការច្រើនជាងពេលណាទាំងអស់” ។ ដោយបានហៅសិទ្ធិមនុស្សថា ជាគុណសម្បត្តិសាធារណៈសកល លោកបានលើកឡើងថា...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងជាអនុប្រធានសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានទទួលជួបពិភាក្សាការងារជាមួយ លោក ជុង អ៊ី យ៉ុង (Chung Eui-hyong) ប្រធាន ICAPP និងជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េ នៅវិមានរដ្ឋសភា នារសៀលថ្ងៃពុធ ទី១៣...
ភ្នំពេញ៖ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងអ្នកវិភាគគោលនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា «ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥» របស់រាជរដ្ឋាភិបាលកម្ពុជាគឺជាផែនការយុទ្ធសាស្រ្តដើម្បីដេីរទន្ទឹមនិងបណ្តាប្រទេសរីកចំរើននៅក្នុងតំបន់ និងពិភពលោក លើការអភិវឌ្ឍសមត្ថភាពជំនាញរបស់ពលរដ្ឋ ពីព្រោះវាជាកត្តាលើកកម្ពស់ការសិក្សាពេញមួយជីវិតរបស់ពលរដ្ឋ ជំរុញឱ្យពលរដ្ឋម្នាក់មានជំនាញមួយច្បាស់លាស់ ។ បើតាម «ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥» ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួនបានគូសបញ្ជាក់ផែនទីអភិវឌ្ឍជំនាញនៅកម្ពុជាដែលមានចក្ខុវិស័យដើម្បីផលិត ឬប្រែក្លាយកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជា ជាធនធានជន្ទល់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិដែលប្រកបដោយសមត្ថភាព និងផលិតភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត...
ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អមដោយអនុប្រធាន និងសមាជិក សរុបចំនួន៩រូប។ សូមរំលឹកថា...
កំពង់ចាមជាទឹកដីមួយដែលពោរពេញដោយសម្បូរសម្បត្តិ ដីស្រែ ចំការ ដំណៅកៅស៊ូ ចេក ល្ហុង ចន្ទី ម៉ាកប្រេងម៉ាកប្រាំង សាវម៉ាវ ខ្នុរ និងជាពិសេសដើមថ្នាំជក់ច្រើនអនេក។ សម្រស់ធម្មជាតិស្អាត ដីមានជីវជាតិល្អ រីឯកូនក្រម៉ុម អ្នកស្រុកវិញ គឺស្អាតមិនអាចយកអ្វីមកបរិយាយជំនួសបានឡើយ។ តទៅសូមលើកយកដើមថ្នាំជក់មកនិយាយបន្តិច។ ដើមថ្នាំជក់នៅកំពង់ចាម គេសង្កេតឃើញមានពលរដ្ឋដាំច្រើន។ នៅកោះសូទិន គេដាំដើមថ្នាំជក់បែបខ្មែរ រីនៅស្រុកស្ទឹងត្រង់និងស្រុកក្រូចឆ្មាដាំដើមថ្នាំជក់កាតាប។...
ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ផ្តល់អាហារូបករណ៍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន ៨៤០នាក់ លើមុខជំនាញសំខាន់ៗចំនួន ១៣ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថាននៅថ្ងៃទី១៣ ខែធ្នូ ឆ្នា២០២៣ ដែលអ្នកសារព័ត៌មានទទួលបាន។ បើតាមវិទ្យាស្ថាន ការបណ្តុះបណ្តាលជំនាញចំនួន១៣មានដូចជា ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការដំឡើងសរសៃរដែក ការផ្សារអគ្គិសនី...
បរទេស៖ មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយថា យោធាបារាំងបានវាយបកដោយជោគជ័យ នូវការវាយប្រហារលើនាវាចម្បាំងបំពាក់មីស៊ីលរបស់ខ្លួននៅក្នុងសមុទ្រក្រហម។ យោធាបានកត់សម្គាល់ឃើញថា ការប៉ុនប៉ងវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកត្រូវបានបាញ់ចេញពីតំបន់ដែលគ្រប់គ្រងដោយពួក ហួធី នៅប្រទេសយេម៉ែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់សមាជិកសភាក្នុងព្រឹទ្ធសភាបារាំងកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធលោក Sebastien Lecornu បានផ្តល់ព័ត៌មានថ្មីៗអំពីការវាយប្រហារដែលបរាជ័យកាលពីចុងសប្តាហ៍មុន ដោយបញ្ជាក់ថា យន្តហោះអរិភាពទាំងអស់ត្រូវបានបាញ់ទម្លាក់ដោយគ្រាប់បែកនាំផ្លូវ។ លោកបាននិយាយថា...