សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា សរុបចំនួន ១២៣ ប្រទេស និងដែនដី កំពុងរឹតត្បិតការចូល ឬអនុវត្តវិធានការណ៍ដាក់ឲ្យនៅដាច់ឆ្ងាយសម្រាប់ ប្រជាជនមកពីប្រទេសកូរ៉េខាងត្បូង លើបញ្ហាដែលទាក់ទង នឹងវីរុសកូរ៉ូណានេះ។ គិតត្រឹមម៉ោង ១០ ព្រឹកនេះ ប្រទេស និងទឹកដីចំនួន ៤៧ កំពុងមានគម្រោងដាក់ ឬអនុវត្តការហាម ឃាត់ការចូលមកលើប្រជាជន ដែលបានស្នាក់នៅក្នុងប្រទេសកូរ៉េ យ៉ាងហោចណាស់ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។...
សេអ៊ូល៖ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង នៅថ្ងៃពុធម្សិលមិញនេះបានលើកឡើងពីតម្រូវការ បន្ទាន់ដើម្បីដោះស្រាយយ៉ាងសកម្មនូវវិបត្តិសេដ្ឋកិច្ចពីវីរុសកូរ៉ូណាថ្មីនេះ នៅពេលដែលសភាបានចាប់ផ្តើមពិនិត្យ ឡើងវិញនូវសេចក្តីព្រាងថវិកាបន្ថែម។ លោកនាយករដ្ឋមន្រ្តី Chung Sye-kyun បានធ្វើការអំពាវនាវនៅរដ្ឋសភាចំពេលមានក្តីបារម្ភថាការផ្ទុះឡើងនៃជំងឺកូរ៉ូណា ឬកូវីដ-១៩ ត្រូវបានគេរំពឹងថានឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច។ លោកនាករដ្ឋមន្រ្តីបានឲ្យដឹងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការពិសេសសភា ស្តីពីការត្រួតពិនិត្យថវិកាថា “វាជាការបន្ទាន់ជាងពេលណាៗទាំងអស់ដើម្បីកាត់បន្ថយភាពតក់ស្លុត (ពីមេរោគថ្មី) លើជីវភាពរស់នៅ របស់ប្រជាជន និងសេដ្ឋកិច្ចហើយដោះស្រាយយ៉ាងសកម្មជាមួយហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច” ៕ដោយ ឈូក បូរ៉ា
បរទេស ៖ មន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូង នឹងដំណើរការប្រព័ន្ធមួយ ដើម្បីគាំទ្រដល់ការស៊ើបអង្កេត រោគរាតត្បាតរបស់មនុស្ស ដែលឆ្លងមេរោគកូវីដ១៩ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ៗ ជាច្រើន។ យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រព័ន្ធនេះ មានគោលបំណងជួយអ្នកស៊ើបអង្កេត ផ្នែកសុខភាពឱ្យពិនិត្យមើលទិន្នន័យផ្សេងៗ ដូចជាការតាមដានកាមេរ៉ា...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ កំពុងបន្ដជំរុញគម្រោងសាងសង់ ជួសជុល កែលម្អអគារឃុំឃាំង និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដនានា ក្នុងពន្ធនាគារ ដើម្បីដោះស្រាយ បញ្ហាភាពចង្អៀតណែន ក្នុងពន្ធនាគារ។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅ...
បរទេស៖ មន្ត្រីសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះថា បុគ្គលិកយោធាសហរដ្ឋអាមេរិកពីរនាក់ និងអង់គ្លេសមួយនាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស នៅពេលដែលរ៉ុកកែត ខ្នាតតូចចំនួន១៨គ្រាប់ វាយប្រហារជំរុំយោធា Taji នៅខាងជើងទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃពុធម្សិលមិញនេះ។ មន្ត្រីដែលព្រមានថា ចំនួនការស្លាប់អាចនឹងកើនឡើង ដោយសារភាពធ្ងន់ធ្ងរនៃរបួសនោះ បាននិយាយប្រាប់ថា វាលឿនហួសដើម្បីធ្វើការថ្កោលទោស...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្ស ចំនួន៣នាក់ និងដោះលែងទៅវិញម្នាក់ ក្រោយបំពុលព័ត៌មានមិនពិតករណី ជំងឺកូវីដ-១៩នៅកម្ពុជា ដែលបញ្ហាទាំងនេះ នាំឲ្យមានអសន្ដិសុខសង្គម។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅ ការងារបន្ដរបស់ក្រសួងមហាផ្ទៃ»...
បរទេស៖ ឱនភាពពាណិជ្ជកម្ម របស់ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានឈានដល់កម្រិតខ្ពស់ថ្មី នៅក្នុងឆ្នាំ២០១៩ នៅរយៈពេលប៉ុន្មានខែមុនប្រទេសកូរ៉េខាងជើង បិទព្រំដែនរបស់ខ្លួន និងដាក់កំហិតធ្ងន់ធ្ងរ លើការធ្វើដំណើរឆ្លងកាត់ព្រំដែនចិន។ យោងតាមទិន្នន័យរដ្ឋបាលគយទូទៅ របស់ប្រទេសចិន បានឲ្យដឹងថា ឱនភាពជំនួញ របស់ប្រទេសកូរ៉េខាងជើង ជាមួយមហាអំណាចសេដ្ឋកិច្ចទីពីរ ក្នុងពិភពលោកនេះ គឺស្ថិតនៅក្នុងទំហំទឹកប្រាក់២,៣៥ពាន់លានដុល្លារ កាលពីឆ្នាំមិញ ហើយឱនភាពនេះបង្ហាញឲ្យឃើញ នូវកំណើន៣០០លានដុល្លារ ពីឆ្នាំមុននោះ...
បរទេស៖ កងកម្លាំងសហរដ្ឋអាមេរិក និងកាណាដា បានធ្វើការងាររួមគ្នា ស្ទាក់ដំណើរ យន្តហោះចារកម្មរុស្ស៊ីពីរគ្រឿង នៅក្បែរតំបន់ឆ្នេរអាឡាស្កា នាថ្ងៃចន្ទសប្ដាហ៍នេះ នេះបើយោងតាមសម្តី ពីទីបញ្ជាការការពារ ដែនអាកាសសហរដ្ឋអាមេរិក និងកងទ័ពអាកាស របស់ប្រទេសកាដាណា។ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានចេញសេចក្តីរាយការណ៍មួយថា យន្តហោះចម្បាំងបំបាំងកាយអាមេរិក F-22 និងយន្តហោះចម្បាំង...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្តល់អនុសាសន៍ ឱ្យក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធរួមគ្នា ទប់ស្កាត់ព័ត៌មានមិនពិត ការញុះញង់ អុចអាល ប៉ុនប៉ង បង្កឱ្យមានអំពើហិង្សា ភាពចលាចល វឹកវរ អសន្តិសុខក្នុងសង្គម ។ សម្ដេចក្រឡាហោម មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធី បិទសន្និបាតបូកសរុប...
ភ្នំពេញ៖ សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ លើកឡើងថា ប្រសិនបើកាលណា មន្រ្តីនគរបាលប៉ុស្តិ៍ និងថ្នាក់ដឹកនាំនគរបាលស្រុក ខ្លាំង នោះរាល់ប្រភេទបទល្មើស ដូចជា ចោរ ឆក់ លួច ប្លន់ ជាពិសេសបទល្មើសគ្រឿងញៀន ជាដើម មិនអាចរត់គេចទៅណាបានឡើយ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុប...