ឌូបៃ/រីយ៉ាដ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប់រួម ហៅកាត់ (UAE) និងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងបញ្ហាផ្សេងទៀត ដែលវាជាកង្វល់រួម ។ យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ UAE ឈ្មោះថា...
បរទេស៖ នៅក្នុងការសាកល្បងដ៏សំខាន់មួយទៀត យន្តហោះដ៏ធំបំផុតរបស់ពិភពលោកបានធ្វើការសាកល្បង “ហោះហើរ” លើកដំបូងរបស់ខ្លួនជាមួយនឹងយានដែលមានល្បឿនលឿនជាងសំឡេង ដែលក្រុមហ៊ុនបានហៅថា ជាជំហាន “សំខាន់” ឆ្ពោះទៅរកការហោះហើរទោលដំបូងរបស់យន្តហោះដែលមានសមត្ថភាព Mach 5 ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមហ៊ុនអវកាស ស្រ្តាថូឡូញ ដែលមានមូលដ្ឋាននៅទីក្រុង ស៊ីអាថល...
បរទេស៖ គិតត្រឹមថ្ងៃនេះ ប្រទេសលោកខាងលិចចំនួនពីរ គឺរួមមានប្រទេសហូឡង់ និង ប្រទេសដាណឺម៉ាក បានយល់ព្រមផ្ទេរយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែន។ ជាក់ស្តែង ប្រទេសហូឡង់គ្រោងនឹងបញ្ជូនយន្តហោះចម្បាំងដំបូងទៅកាន់ទីក្រុងគៀវនៅឆ្នាំ២០២៤។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ផែនការរបស់លោកខាងលិចក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវយន្តហោះចម្បាំង F-16 អាចត្រូវបានរារាំងដោយមីស៊ីលកម្រិត 40H6 រយៈចម្ងាយឆ្ងាយកម្រិតខ្ពស់នៃប្រព័ន្ធមីស៊ីលការពារដែនអាកាស...
បរទេស៖ កងទ័ពជើងទឹកអាមេរិកបានផ្អាកការហោះហើរយន្តហោះ Osprey ទាំងអស់ ដើម្បីស៊ើបអង្កេតលើការធ្លាក់យន្តហោះប្រភេទនេះនាពេលថ្មីៗនេះ ដែលបានសម្លាប់សមាជិកសេវាកម្មអាមេរិកប្រាំបីនាក់ នៅឆ្នេរសមុទ្រជប៉ុន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃពុធថា “ដោយមានការប្រុងប្រយ័ត្នច្រើន បន្ទាប់ពីប្រតិបត្តិការ AFSOC ធ្លាក់, NAVAIR បានផ្អាកការហោះហើរសម្រាប់យន្តហោះ V-22 Osprey...
ភ្នំពេញ៖ ជនជាតិវៀតណាមសរុប ២៥៧នាក់ ស្រី ៥៦នាក់ ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងបទល្មើសអន្តោប្រវេសន៍ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វេីការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ។ ជនជាតិវៀតណាម ទាំង ២៥៧នាក់ ត្រូវបានឃាត់ខ្លួនដោយអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅ...
ភ្នំពេញ ៖ ក្នុងជំនួបសម្ដែងការគួរសមជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣លោក George Yeo Young-Boon អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានកត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលជាប្រទេសទើបចេញចាករួចផុតពីសង្គ្រាម ក្នុងឱកាសនៃជំនួប លោកអតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានបង្ហាញភាពរីករាយដែលលោកបានអញ្ជើញមកកាន់ទឹកដីកម្ពុជាសាជាថ្មី ព្រមជាមួយនឹងការកត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលជាប្រទេសទើបចេញចាករួចផុតពីសង្គ្រាម ។...
ភ្នំពេញ៖ ក្នុងពិធីចែកវិញ្ញាបនបត្រវិជ្ជាជីវៈដល់យុវជននៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបររបស់អង្គការមិត្តសំឡាញ់នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកោតសរសើរ និងលើកឡើងថា យុវសិក្ខាកាមទាំង១០៥រូបដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនាពេលនេះ នឹងក្លាយជាវីរៈបុរសសម្រាប់គ្រួសារតាមរយៈជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីមូលហេតុថា ការជ្រើសរើសសិក្សាជំនាញវិជ្ជាជីវៈនិងបច្ចេកទេសរបស់យុវជនទាំងអស់ជាជម្រើសមួយដ៏ត្រឹមត្រូវដែលធ្វើឱ្យយុវសិក្ខាកាមទាំងអស់មានជំនាញជាក់លាក់ក្នុងជីវិត ហើយមានចំណូលទ្រទ្រង់ជីវភាពគ្រួសារ និងជីវភាពខ្លួនផ្ទាល់ព្រោះជំនាញដែលឆាប់មានការងារធ្វើដោយប្រើប្រាស់រយៈពេលខ្លី។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា “ពូសូមកោតសរសើរក្មួយដែលបានឆ្លងកាត់ជីវភាព...
ភ្នំពេញ ៖ សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ និងការជួបជុំតវ៉ានៅកម្ពុជា ដោយមិនមានការសហការ និងអនុញ្ញាតពីអាជ្ញាធរ ហើយបង្កចលាចល ឬបង្កអសន្តិសុខនោះ គឺមិនមែនជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិទេ។ នេះបើតាមពីលោក ប៉ា ប៉ុណ្ណារ៉ាដា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ការបញ្ជាក់របស់អ្នកនាំពាក្យបែបនេះ បានធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូលលើប្រធានបទ «សេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវ» រៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃ៧ ធ្នូ...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃ៦ ធ្នូ លោក Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបារាំងប្រចាំកម្ពុជាបានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-បារាំង លើវិស័យសុខាភិបាលបន្ថែមទៀត ។ ក្នុងការសន្យារបស់ឯកអគ្គរដ្ឋទូតនេះ បន្ទាប់ពីលោកលើកឡើងពីលទ្ធផលគួរជាទីគាប់ចិត្តនៃកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល នាពេលកន្លងមកដូចជា កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងកិច្ចសហប្រតិបត្តិការគាំទ្រសាកល...
ភ្នំពេញ ៖ រដ្ឋាភិបាល ណូវែលហ្សឺឡង់ បានផ្តល់ជំនួយបោសសម្អាតមីនបន្ថែម ៣,១លានដុល្លារ តាមរយៈគម្រោងបោសសម្អាតមីននៅកម្ពុជា ដើម្បីលទ្ធផលដំណាក់កាលទី៤។ ការផ្តល់ជំនួយនេះ ធ្វើឡើងនៅថ្ងៃ៦ ធ្នូ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ នៅខេត្តបន្ទាយមានជ័យ ដោយលោក លី ធុជអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) តំណាងដោយលោកស្រី Alissar Chaker...