បរទេស៖ លោកវេជ្ជបណ្ឌិត Peng Yinhua អាយុ ២៩ ឆ្នាំជាវេជ្ជបណ្ឌិតជនជាតិចិន មានគម្រោងរៀបអាពាហ៍ពិពាហ៍ ជាមួយគូដណ្តឹងរបស់គាត់ នៅថ្ងៃទី ១ ខែកុម្ភៈ។ គាត់បានទទួលមរណភាព ដោយសារជំងឺរលាកសួតថ្មី Covid-19 កាលពីថ្ងៃទី ២១ ខែកុម្ភៈ។ យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយកាលពីថ្ងៃទី២៩...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ចេញប្រតិកម្មខ្លាំង ចំពោះអ្នកស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឡើងវិញ ដើម្បីដាក់ទាយាទរបស់នាយរដ្ឋមន្ដ្រី ឲ្យស្នងតំណែងបន្តពីឪពុក ព្រោះបើធ្វើដូច្នេះ កម្ពុជាមិនមែនជាប្រទេសប្រជាធិបតេយ្យឡើយ គឺខុសទៅនឹងច្បាប់ ដែលបានចែងនាពេលកន្លងមក។ ក្នុងពិធី ប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ជាង១ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី២ ខែមីនា...
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើសន្និសីទ សារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងទេសចរណ៍” នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។ សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជន ឲ្យបានយល់ច្បាស់ ពីសកម្មភាពសមិទ្ធផល និងទិសដៅការងារបន្ដ របស់ក្រសួងទេសចរណ៍ ក្នុងទិសដៅស្នួល ជំរុញគោលនយោបាយអភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល៕...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំតាមដាន លក្ខខណ្ឌការងាររបស់ក្រុមហ៊ុនផ្សេងៗ ជាមួយតំណាងសហជីព ចលនាកម្មករ ប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១ ខែ មីនា លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានរកឃើញក្រុមហ៊ុនកាស៊ីណូចំនួន៣ មិនបានអនុវត្តតាមសេចក្តីប្រកាស របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាក់ទងនិងការបើកប្រាក់រំលឹក អតីតភាពការងារ និងប្រាក់បំណាច់ការងារ។ លោក...
បរទេស៖ អតីតតារាបាល់ទាត់ គឺលោក David Beckham បានបង្ហើបពីអ្វីដែលគាត់និយាយជាមួយមិត្តរបស់គាត់គឺព្រះអង្គម្ចាស់ Harry ។ បុរសអាយុ ៤៤ ឆ្នាំដែលថ្មីៗនេះបានក្លាយជាសហម្ចាស់ក្លឹបបាល់ទាត់អាមេរិច Inter Miami ត្រូវបានឈ្លេចសួរដោយ Online Entertainment អំពីការសម្រេចចិត្តរបស់ព្រះមហាក្សត្រក្នុងការផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកនិងកាណាដា។ Beckham ហាក់ដូចជាស្ទាក់ស្ទើរក្នុងការផ្តល់ព័ត៌មានលំអិតហើយបាននិយាយថា គាត់មិនបានពិភាក្សាអំពីបញ្ហានេះជាមួយព្រះអង្គម្ចាស់ Harryនោះទេ។ យោងតាមសារព័ត៌មាន...
បរទេស៖ និស្សិតបរទេសដែលកំពុងសិក្សានៅប្រទេសកូរ៉េខាងត្បូង កំពុងចាប់ផ្តើមវិលត្រឡប់ទៅ ប្រទេសកំណើតរបស់ខ្លួនវិញ នៅពេលដែលមានការកើនឡើង នៃករណីឆ្លងវីរុស Covid-19។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា មន្រ្តីនៅវិទ្យាស្ថានគោលនយោបាយនិងការគ្រប់គ្រងសាធារណៈនៃវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI School)បាននិយាយថា និស្សិតអន្តរជាតិម្នាក់ដែលមានអាយុជាង ២០ ឆ្នាំមកពីប្រទេសបង់ក្លាដែសដែលបានចូលរៀននៅឆ្នាំនេះ បានចាកចេញទៅប្រទេសកំណើតរបស់គាត់កាលពីថ្ងៃអាទិត្យ។ នាងបាននិយាយថា...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យ ដឹងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ថា អភិបាលរដ្ឋ Gavin Newsom បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋកាលីហ្វ័រនីញ៉ា កំពុងធ្វើការត្រួតពិនិត្យទៅលើពលរដ្ឋលើស ពី៨.៤០០នាក់ ដែលបានមកដល់តាមជើងហោះហើរ ពាណិជ្ជកម្មដែលសង្ស័យមានរោគសញ្ញាជំងឺបង្កឡើងដោយកូរ៉ូណាវីរុស ពី “ទិសដៅនៃក្តីបារម្ភ” ប៉ុន្តែ រដ្ឋ...
បរទេស៖យោងទៅតាម ប្រព័ន្ធផ្សព្វផ្សារដ្ឋ របស់កូរ៉េខាងជើង បានឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងជើង កំពុងតែពន្យាពេលបើកបវេសនកាល សាលារៀននិងមត្តេយ្យសិក្សានានា ស្របពេលមានការផ្ទុះឆ្លងកូរ៉ូណាវីរុសថ្មីនៅក្នុងប្រទេសចិន នៅតែបន្តរីករាលដាល។ ប្រព័ន្ធផ្សព្វផ្សាយកណ្ដាលកូរ៉េដែលគ្រប់គ្រងដោយទីក្រុងព្យុងយ៉ាង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា មជ្ឈមណ្ឌលកុមារ សាលាមតេ្តយ្យ សាលារៀន និងសាកលវិទ្យាល័យ កំពុងតែពង្រីកការខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងនៃជម្ងឺឆ្លងតាមផ្លូវដង្ហើមថ្មី។ គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង ឈ្មោះ យុនហាប់ បានឲ្យដឹងថា...
បរទេស ៖ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានធ្វើតេស្តបាញ់សាកល្បងមីស៊ីលលឿនជាងសម្លេង ពីនាវាមួយគ្រឿង បានទទួលជោគជ័យសម្រាប់ ជាលើកដំបូង ហើយកំពុងតែគ្រោងរៀបចំធ្វើតេស្តបាញ់ សាកល្បងបន្ថែមទៀត ពីនាវាមុជទឹកនុយក្លេអ៊ែ។ ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា មីស៊ីលនោះ ត្រូវបានបាញ់ចេញពីនាវាចម្បាំង Admiral Gorshkov កាលពីដើមខែមករា ក្នុងខណៈនាវានេះកំពុងតែធ្វើដំណើរក្នុងសមុទ្រ Barents ហើយមីស៊ីលបានធ្លាក់ក្នុងចម្ងាយតេស្តយោធា នៅតំបន់ជួរភ្នំ...
ភ្នំពេញ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុងប្រកាសបញ្ឈប់ បុគ្គលិកអ្នកបើកបរម្នាក់ឈ្មោះ ចេង ចិត្រា ដែលបានធ្វើការ បន្ទោបង់ទឹកនោមដាក់កង់ រថយន្តក្រុងនៅតាមទីសាធារណៈ កាលពីថ្ងៃទី២៧ កុម្ភៈ ដែលធ្វើឲ្យប៉ះពាល់ដល់អង្គភាព៕