គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានបណ្តេញឧត្តមសេនីយ Valerii Zaluzhnyi ចេញពីតំណែងជាមេបញ្ជាការ ដោយលើកឡើងពីតម្រូវការក្នុងការពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស ខណៈដែលសង្រ្គាមជាមួយរុស្ស៊ីខិតជិតដល់ឆ្នាំទី៣ របស់ខ្លួន។ សេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថាលោកវរសេនីយ៍ឯក Oleksandr Syrskyi បានជំនួសមេបញ្ជាការ ដែលចាកចេញ។ ការផ្លាស់ប្តូរនេះទំនងជាជំរុញឱ្យមានការប្រឆាំង ខណៈដែលលោក Zaluzhnyi ដែលបានកាន់តំណែងចាប់តាំងពីខែកក្កដា ឆ្នាំ២០២១...
លោក Xi Jinping បានសង្កត់ធ្ងន់ថា ការជម្រុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសខ្លាំង និងបុព្វហេតុនៃការស្តារភាពរុងរឿងរបស់ប្រទេសជាតិឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន មិនត្រឹមតែជាមាគ៌ាដ៏ភ្លឺស្វាងសម្រាប់ប្រជាជនចិនដើរទៅស្វែងរកជីវភាពរស់នៅកាន់តែល្អប្រសើរ និងសុភមង្គលប៉ុណ្ណោះទេ ក៏ជាមាគាសច្ចធម៌ ដើម្បីជម្រុញដល់សន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោកផងដែរ។ លោក Xi Jinping បានចង្អុលបង្ហាញថា សត្វនាគគឺជារូបតំណាង(តូតឹម)របស់ប្រជាជាតិចិន នៅក្នុងឆ្នាំរោង សង្ឃឹមថាប្រជាជនទូទាំងប្រទេសចិនមានស្មារតីខ្លាំងក្លា រួមគ្នាចារទំព័រប្រវត្តិសាស្ត្រថ្មីនៃទំនើបកម្មតាមបែបផែនចិន៕
បរទេស៖ កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពអ៊ុយក្រែន កំពុងប្រឈមមុខនឹងឱនភាពដ៏សំខាន់មួយនៃកងទ័ព ដោយជំរុញឱ្យមានការភ័យខ្លាចថា ជួរមុខរបស់ខ្លួនអាចនឹងដួលរលំក្នុងពេលឆាប់ៗនេះ។ ខណៈពេលដែលអាវុធ និងគ្រាប់រំសេវក៏ខ្វះខាតផងនោះគេជឿជាក់ថាក្នុងចំណោម អង្គភាពមួយដែលនឹងមកដល់ថ្មីត្រូវបានគេរាយការណ៍ថាបានទទួលគ្រាប់ផ្លោងចំនួន ១០ គ្រាប់សម្រាប់សម្រាប់ប្រើប្រាស់ជាមួយនឹង Howitzer ចំនួន២ប៉ុណ្ណោះហើយការខ្វះខាតកម្លាំងពលកម្មនេះកំពុងបណ្តាលឱ្យអស់កម្លាំង និងថយចុះស្មារតី ដោយសារអង្គភាពជាច្រើនមិនអាចបង្វិលពីខាងមុខបាន។ មេបញ្ជាការរង នៃកងវរសេនាតូចថ្មើរជើងដែលត្រូវបានស្គាល់ឈ្មោះហៅថា Nikita បានប្រាប់អ្នកយកព័ត៌មានថា៖យើងកំពុងមានបញ្ហាដោយផ្ទាល់ជាមួយកម្លាំងយោធា។ខ្ញុំកំពុងនិយាយជាមួយមិត្តភ័ក្តិរបស់ខ្ញុំ...
ភ្នំពេញ ៖ លោកស្រីបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជាបានបង្ហាញការប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយក្រសួងមហាផ្ទៃកម្ពុជាបន្ថែមទៀត តាមរយៈការបន្តផ្ដល់វគ្គបណ្ដុះបណ្ដាល និងជំនួយសម្ភារៈផ្សេងៗ ដល់មន្ត្រីនគរបាលជាតិកម្ពុជា។ ការបញ្ជាក់ពី លោកស្រី ឯកអគ្គរដ្ឋទូតឥណ្ឌា បានធ្វើឡើងនាឱកាស លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតជូនលោកស្រី ដឹកនាំសហការី ចូលជួបសម្ដែងការគួរសម...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ១៩៧,៧៨៥ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា នាថ្ងៃទី៨ កុម្ភៈ ដោយ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយចំនួនពីរ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាអ៊ីស្រាអែលមិនអាចប្រើប្រាស់ការវាយប្រហាររបស់ពួកហាម៉ាស់ថ្ងៃទី៧ខែតុលា ជាអាជ្ញាប័ណ្ណដើម្បីបន្ទាបបន្ថោកអ្នកដទៃហើយត្រូវតែកាត់បន្ថយការបាត់បង់ជីវិតនិងរបួសរបស់ជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សាឲ្យបាន។ ការធ្វើការអត្ថាធិប្បាយរបស់លោកបានកើតឡើងនៅពេលដែលការបន្តសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនិងកំពុងបានបង្កឲ្យមានភាពបង្អាក់ទំនាក់ទំនងជាមួយក្រុងវ៉ាស៊ីនតោន។ ការស្ទង់មតិនាពេលថ្មីៗនេះ បានបង្ហាញថា ការគាំទ្របែបប្រពៃណីរបស់ជនជាតិអារ៉ាប់-អាមេរិក សម្រាប់បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យកំពុងតែធ្លាក់ចុះ ខណៈដែលប្រទេសនេះឈានចូលដល់ពេលវេលាសម្រាប់ធ្វើការបោះឆ្នោតជាសកល។ គួរឲ្យដឹងដែរថានៅពេលនេះបេក្ខជនឈរជួរមុខខាងគណបក្សសាធារណរដ្ឋលោក Donald Trump កំពុងទទួលបានសម្លេងគាំទ្រជាប់លាប់ជាងប្រធានាធិបតី Joe Biden៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការខាតបង់ផ្នែកហិរញ្ញវត្ថុដែលទ្រទ្រង់ដោយក្រុមហ៊ុនស្រាបៀរចម្រុះជាតិសាសន៍ Carlsberg Group ដោយសារតែការចាកចេញរបស់ខ្លួនពីប្រទេសរុស្ស៊ីមានចំនួន ៤០,៨ ពាន់លានក្រូនដាណឺម៉ាកឬត្រូវជា៥,៩ ពាន់លានដុល្លារ នេះបើយោងតាមរបាយការណ៍ប្រាក់ចំណូលពេញឆ្នាំ២០២៣របស់ក្រុមហ៊ុនដែលបានចេញផ្សាយកាលពីថ្ងៃពុធ។ កាលពីឆ្នាំមុន អាជ្ញាធររុស្ស៊ីបានគ្រប់គ្រងបណ្ដោះអាសន្នលើទ្រព្យសម្បត្តិក្នុងស្រុករបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Copenhagen ដែលធ្លាប់ដំណើរការក្រុមហ៊ុន Baltika Breweries។ ការផ្លាស់ប្តូរនេះបានប៉ះពាល់ដល់ភាគហ៊ុនជាង៩៩ភាគរយនៅក្នុងដើមទុនចុះបញ្ជីរបស់ក្រុមហ៊ុន Baltika Breweries ។ មុននោះ...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ក្រសួងការងារបានសម្រេចនូវលទ្ធផលការងារធំៗក្នុងការបម្រើផលប្រយោជន៍ពលរដ្ឋ និងកម្មករនិយោជិតនៅពេញមួយឆ្នាំ២០២៣ ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៦ និងរាជរដ្ឋាភិបាលអាណត្តិទី៧។ ថ្លែងក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» និងដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨» នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤...
បរទេស៖ លោកស្រី Agiya Zagrebelskaya ប្រធាននាយកដ្ឋានដាក់ទណ្ឌកម្មនៅទីភ្នាក់ងារជាតិស្តីពីការទប់ស្កាត់អំពើពុករលួយ (NCPA) របស់អ៊ុយក្រែន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ EUObserverថា ទណ្ឌកម្មដែលសហភាពអឺរ៉ុបដាក់លើរុស្ស៊ីគឺ«ខ្សោយ» ដោយលោកស្រីបន្ថែមថា លោកស្រីមិនជឿថា ប្លុកនេះមានសមត្ថភាពក្នុងការរឹតបន្តឹងទណ្ឌកម្មនេះ នាពេលអនាគតនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា Zagrebelskaya បានប្រាប់...