តូក្យូ៖ សមាជិកជាន់ខ្ពស់ នៃថ្នាក់ដឹកនាំស៊ីវិលស្រមោលរបស់មីយ៉ាន់ម៉ា គឺរដ្ឋាភិបាលឯកភាពជាតិកាលពីថ្ងៃអង្គារ បានជំរុញឱ្យប្រទេសជប៉ុន បង្កើនសម្ពាធការទូត និងសេដ្ឋកិច្ចលើយោធាមីយ៉ាន់ម៉ា ក្នុងការសម្របសម្រួលជាមួយអាស៊ាន ក្នុងគោលបំណង ដើម្បីបញ្ចប់ការគ្រប់គ្រងដ៏ឃោរឃៅរបស់របបយោធា។ លោកស្រី Zin Mar Aung ដែលជារដ្ឋមន្ត្រីការបរទេសរបស់ NUG បានធ្វើការអំពាវនាវនៅក្នុងកិច្ចប្រជុំជាមួយសមាជិកសភាជប៉ុន នៅទីក្រុងតូក្យូថា ជាការវាយលុកដែលមិនធ្លាប់មានពីមុនមកដោយក្រុមជនជាតិភាគតិចនៅភាគឦសានប្រទេសមីយ៉ាន់ម៉ា កាលពីចុងខែតុលា ហើយការវាយប្រហារដោយពួកបះបោរនៅតំបន់ព្រំដែនផ្សេងទៀតបានបង្កបញ្ហាប្រឈមធំបំផុត ចំពោះរបបយោធាចាប់តាំងពីខ្លួនបានដណ្តើមអំណាចក្នុងរដ្ឋប្រហារឆ្នាំ...
តូក្យូ៖ រដ្ឋាភិបាល បានបន្ទាបការវាយតម្លៃរបស់ខ្លួនលើសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ជាលើកដំបូងក្នុងរយៈពេល ១០ខែ ដោយថាវាកំពុងងើបឡើងវិញក្នុងកម្រិតមធ្យម ប៉ុន្តែ “ហាក់ដូចជាកំពុងផ្អាកមួយផ្នែក” លើតម្រូវការក្នុងស្រុកដែលខ្សោយ ដែលជាសញ្ញាគួរឱ្យព្រួយបារម្ភមុនពេលជំហានបន្ធូរបន្ថយអតិផរណាថ្មីត្រូវបានដាក់ចេញ។ ក្នុងចំណោមសមាសធាតុសំខាន់ៗ ការិយាល័យខុទ្ទកាល័យបានកាត់បន្ថយទស្សនៈរបស់ខ្លួនលើការចំណាយដើមទុន ដែលជាលើកដំបូងក្នុងរយៈពេលជិតពីរឆ្នាំ ដោយកត់សម្គាល់នៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួនថា ការកើនឡើងនាពេលថ្មីៗនេះកំពុង “ផ្អាក” មួយផ្នែកដោយសារតែការថយចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក ជាពិសេសនៅក្នុងប្រទេសចិន។ ការវាយតម្លៃចុងក្រោយនេះបានកើតឡើងបន្ទាប់ពីសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៣ត្រីមាសក្នុងខែកក្កដាដល់ខែកញ្ញា ដោយផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះក្នុងអត្រាពិតប្រាកដប្រចាំឆ្នាំ...
ភ្នំពេញ៖នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការគាំទ្រចំពោះការចាប់ផ្តើមអនុវត្តកម្មវិធីថ្នាក់ជាតិចំនួន២របស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមាន “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងជំនួបជាមួយលោក Samuel Muller ប្រធានអង្គការ GAVI ប្រចាំតំបន់អឺរ៉ុប អាស៊ី និងប៉ាស៊ីហ្វិកនាថ្ងៃ២២ វិច្ឆិកា បានលើកសរសើរអង្គការបានសហការយ៉ាងជិតស្និទ្ធ ជាប្រចាំជាមួយក្រសួងសុខាភិបាល តាមរយៈកម្មវិធីជាតិចាក់ថ្នាំបង្ការ ជាពិសេស ក្នុងកំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ ។ លោករដ្ឋមន្រ្តីបន្តថា...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញបើកកម្មវិធីផ្សព្វផ្សាយស្តីពី«របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។ ការផ្សព្វផ្សាយនេះ ធ្វើឡើងមួយសប្តាហ៍ក្រោយការប្រកាសដាក់ឱ្យអនុវត្តលើគម្រោងទាំងពីរនេះដោយសម្តេចមហាបវរធិបតី ហ៊ុន...
កំពង់ឆ្នាំង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញដល់ភាគីពាក់ព័ន្ធត្រូវធ្វើយ៉ាងណា សម្រេចឲ្យបាន ការបើកដំណើរការសាងសង់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ នៅចុងឆ្នាំ២០២៣នេះ ដើម្បីអបអរសាទរ ខួប៧០ឆ្នាំ ទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ។ ការប្រកាសដាច់ខាត ត្រូវសម្រេចឲ្យបានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរបស់កម្ពុជា ខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ ផ្លូវជាតិលេខ៥ ជាមួយឯកអគ្គរដ្ឋទូតជប៉ុន...
ភ្នំពេញ៖ អង្គការយូនីសេហ្វប្រចាំកម្ពុជាបានសាទរនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សិទ្ធិកុមារក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ហើយនឹងចូលរួមជាមួយភាគីពាក់ព័ន្ធធ្វើយ៉ាងណាលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជាបន្ថែមទៀត ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Star របស់ប្រទេសម៉ាឡេសុី ។ កាសែតម៉ាឡេសុីដដែលនោះបន្ថែមថា ក្នុងថ្ងៃអបអរសាទរទិវា កុមារពិភពលោក ឆ្នាំ២០២៣ រយៈពេលបីថ្ងៃ ដែលបានប្រារព្ធជាផ្លូវការនៅថ្ងៃទី២០ ខែវិច្ឆិកា។ លោកបណ្ឌិត វីល ផាកស៍ ប្រធានយូនីសេហ្វប្រចាំកម្ពុជាបានលើកឡើងនៅឆ្នាំនេះ យូនីសេហ្វ ប្រចាំកម្ពុជា...
សេអ៊ូល៖ កូរ៉េខាងជើងបានឲ្យដឹងថា ខ្លួនបាន “បាញ់បង្ហោះដោយជោគជ័យ” នូវគ្រាប់រ៉ុក្កែតដែលផ្ទុកផ្កាយរណបចារកម្ម ហើយវាបានចូល “យ៉ាងត្រឹមត្រូវ” ចូលទៅក្នុងគន្លងតារាវិថី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ។ ទីក្រុងព្យុងយ៉ាង បានបញ្ជាក់ពីការបាញ់បង្ហោះនេះថាជា “សិទ្ធិស្របច្បាប់” របស់ខ្លួន សម្រាប់ការពង្រឹងសមត្ថភាពការពារស្វ័យការពាររបស់ខ្លួន ហើយបានបញ្ជាក់ថា វានឹងធ្វើឱ្យ “ការរួមចំណែកដ៏ធំធេង” ក្នុងការពង្រឹងការត្រៀមខ្លួនធ្វើសង្គ្រាមរបស់ប្រទេសចំពេល “ចលនាយោធាដ៏គ្រោះថ្នាក់របស់សត្រូវ”។ រ៉ុក្កែត Chollima-1 បានហោះជាធម្មតាតាមជើងហោះហើរ...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានស្នើឱ្យរដ្ឋាភិបាលរបស់លោកទទួលយកកិច្ចព្រមព្រៀងមួយសម្រាប់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ក្នុងការដោះលែងចំណាប់ខ្មាំងមួយចំនួននៅក្នុងតំបន់ហ្គាហ្សាជាថ្នូរនឹងបទឈប់បាញ់ជាច្រើនថ្ងៃ ទោះបីជាការស្លាប់របស់ចំណាប់ខ្មាំងនៅក្នុងការជាប់ឃុំត្រូវបានប្រកាសឲ្យដឹងក្តី ។ មន្ត្រីមកពីប្រទេសកាតា ដែលបាននិងកំពុងសម្រុះសម្រួលក្នុងការចរចា ក៏ដូចជាសហរដ្ឋអាមេរិក អ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ជាច្រើនថ្ងៃមកនេះបានលើកឡើងថា កិច្ចព្រមព្រៀងមួយនឹងកើតឡើង...