(ភ្នំពេញ ថ្ងៃទី 4 ខែកុម្ភៈ ឆ្នាំ 2024) – ក្រុមហ៊ុន Vietjet បានទទួលយន្តហោះបន្ថែមចំនួនពីរគ្រឿងព្រមទាំងអាកាសយានិក ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការធ្វើដំណើរក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន ដែលជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំដ៏យូរបំផុតមួយនៅអាស៊ី។ មកដល់ពេលនេះក្រុមហ៊ុន បានបន្ថែមកងយន្តហោះដែលមានសរុបរហូតដល់ទៅប្រាំមួយ ក្រៅពីយន្តហោះបច្ចុប្បន្នរបស់ខ្លួនចំនួន 105 ដែលកំពុងផ្តល់សេវាតាមជើងហោះហើរចំនួន 125 ផ្លូវ នៅក្នុងប្រទេសវៀតណាម និងអន្តរជាតិ។ ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗនេះ...
ពោធិ៍សាត់: លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង លោកជំទាវ រួមដំំណើរដោយលោកអភិបាលរងខេត្ត លោកអភិបាលក្រុងពោធិ៍សាត់ និង មន្ត្រីក្រោមឱវាទ នៅថ្ងៃទី ៣ ខែ កុម្ភះ ឆ្នាំ ២០២៤ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងរបួសចំនួន ៣ នាក់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ដោយសារខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ២ នាក់បានជិះមូ៉តូមកឈប់មុខផ្ទះដោយខ្មាន់កាំភ្លើងម្នាក់បានអង្គុយលើម៉ូតូចាំនៅខាងក្រៅ និង...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានការពារការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនាពេលថ្មីៗនេះ ដែលបានបណ្តាលឲ្យទាហានអាមេរិក៣នាក់ស្លាប់ ដោយលោកពន្យល់ថា ការវាយឆ្មក់តាមអាកាសបានកំណត់គោលដៅទៅលើក្រុមជីវពលនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដែលត្រូវបានចោទប្រកាន់ថា គាំទ្រដោយអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ លោក Biden បាននិយាយថា...
ភ្នំពេញ៖លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ពីការគាំទ្រដល់ការសិក្សាបង្កើតរោងចក្រចំណីសត្វ ដែលផ្តួចផ្តើមក្នុងការគ្រប់គ្រង និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។ ក្នុងឱកាសទទួលជួប លោក Andrew Mason, នាយកប្រតិបត្តិ ក្រុមហ៊ុន AgCo Tech Australia Pty Ltd របស់ប្រទេសអូស្រ្តាលី...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានបង្ហាញពីភាពជឿនលឿននៃបច្ចេកវិទ្យា បានជំរុញឱ្យមានវត្តមានឧបករណ៍បច្ចេកវិទ្យាទំនើបៗយ៉ាងច្រើន ដូចជា ទូរសព្ទឆ្លាតវ៉ៃ (IPhone, Samsung, Hauwei, Google), Tablet (Ipaid, Okitel, Asus Rog Flow, Pixelbook), នាឡិកាឆ្លាតវ៉ៃ, ទូរទស្សន៍,...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងនាយនគរបាល ចំនួន ៩រូប នៅនាយកដ្ឋានបុគ្គលិក និងបណ្ឌិត្យសភានគរបាលកម្ពុជា៕
ពោធិ៍សាត់៖ កូនអកត្តញូម្នាក់ដោយសារតែសូរ៉ាចូលក្នុងខ្លួន ភ្លេចអស់អ្នកមានគុណរហូតដល់ទាញដំបងឈើជ្រុង វាយម្តាយបង្កើតរបស់ខ្លួនបណ្តាលអោយរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ និង ញាតិជិតខាងជួយបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍នោះកើតឡើង កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិផ្ទះព្រីង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកណ្ដៀង បានឲ្យដឹងថា ជនសង្ស័យដែលស្រវឹងស្រាយកដំបងឈើជ្រុងវាយទៅលើម្តាយបង្កើតរបស់ខ្លួន បណ្តាលឲ្យរងរបួសនោះមានឈ្មោះ ហុង ទី ហៅលីប ភេទប្រុសអាយុ...
បរទេស៖ សមាជិកសភារបស់កោះតៃវ៉ាន់បានជ្រើសរើសលោក Han Kuo-yu ដែលជាអ្នកនយោបាយមកពីគណបក្សប្រឆាំង Kuomintang ឬ KMT ដែលរួសរាយរាក់ទាក់ជាមួយចិន ធ្វើជាប្រធានសភាកាលពីថ្ងៃព្រហស្បតិ៍ – អ្នកវិភាគជ័យជំនះនិយាយថា វាអាចនាំឱ្យមានការជាប់គាំងនីតិបញ្ញត្តិ ហើយមួយទៀត ក៏នឹងមានសក្តានុពលបង្កើតការបើកចំហសម្រាប់ទីក្រុងប៉េកាំង ដើម្បីមានឥទ្ធិពលលើនយោបាយក្នុងស្រុករបស់កោះតៃវ៉ាន់ថែមទៀត។ យោងតាមសារព័ត៌មាន VOA ចេញនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស៖ មន្ត្រីជាន់ខ្ពស់កងទ័ពអាកាសអ៊ុយក្រែន បានច្រានចោលការបរិច្ចាគរបស់យន្តហោះទម្លាក់គ្រាប់បែកអូស្ត្រាលី ដោយហៅយន្តហោះទាំងនោះថាជា “សំរាមដែលកំពុងហោះហើរ” នេះបើយោង Australian Financial Review (AFR) ដែលបានរាយការណ៍ កាលពីថ្ងៃអង្គារ។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមកទីក្រុងគៀវ បានប្ដូរចិត្ត ហើយសុំយន្តហោះប៉ុន្មានខែក្រោយមក ប៉ុន្តែយន្តហោះ គឺត្រូវបានគេកម្ទេចចោលបាត់ទៅហើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុងប៉េកាំងបានទាមទារឱ្យអ៊ុយក្រែនដកក្រុមហ៊ុនចិនទាំង១៤ ចេញជាបន្ទាន់ ពីបញ្ជីអាជីវកម្មដែលទីក្រុងគៀវបានដាក់ស្លាកសញ្ញាថា ជា “អ្នកឧបត្ថម្ភអន្តរជាតិនៃសង្គ្រាម” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងដោយយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ថា ការទាមទារនេះកើតឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតរបស់ទីក្រុងប៉េកាំងប្រចាំទីក្រុងគៀវ បានប្រាប់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អ៊ុយក្រែនកាលពីខែមុនថា វត្តមានរបស់ក្រុមហ៊ុនចិននៅក្នុងបញ្ជីនេះ អាចប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី...