ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានកោះហៅបុគ្គលឈ្មោះ អេន ចរិយា ហៅអ្នកគ្រូលី ជាម្ចាស់គណនីហ្វេសបុកឈ្មោះ “EN Chariya” និង “កំពូលម៉ូតូ” ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមព្រះនាងឥន្រ្ទទេវី វីរៈក្សត្រីនាសម័យអង្គរ មកធ្វើការបំភ្លឺដោយទទួលស្គាល់នូវកំហុសខ្លួនកន្លងមក ។ ការបំភ្លឺនេះធ្វើឡើងនាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ក្រោយមានការស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានឲ្យបានលឿន និងទាន់ពេលវេលា ក្នុងករណីចាញ់បោកក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា មកកាន់ក្រុមការងារ Hotline Scam ដែលមានមន្រ្តីជំនាញប្រចាំការ២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្ដាហ៍ ឬឆាតទៅ Facebook ផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្នុងកិច្ចប្រជុំជាមួយក្រុមការងារ «ង» ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ ដើម្បីពង្រឹងសុវត្ថិភាពទប់ស្កាត់បទល្មើសហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យា...
ភ្នំពេញ ៖ ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ ទៅតាមអនុសាសន៍សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឲ្យប្រជាពលរដ្ឋរស់នៅលើប្រឡាយព្រែកប្រាជាង២០០គ្រួសារ បានទៅរស់នៅលើទីតាំងមួយដែលផ្ដល់កម្មសិទ្ធិស្របច្បាប់ ហើយថែមទាំងបានប្រឡាយរំដោះទឹកថែមទៀត ធ្វើឲ្យពលរដ្ឋរីករាយសប្បាយចិត្តយ៉ាងខ្លាំង។ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យមើលស្ថានភាព ប្រឡាយព្រែកប្រានេះ ដើម្បីឈានទៅធ្វើការស្ដារ ក៏ដូចជាស្ថាបនានិងចាក់ស៊ីផាយ...
បរទេស៖ សារព័ត៌មាន TASS បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់ប្រភពមួយថា ទិន្នន័យឧបករណ៍ថតទៅលើការហោះហើរពីយន្តហោះដឹកជញ្ជូនយោធារុស្ស៊ី Il-76 ដែលបានធ្លាក់ខណៈកំពុងដឹកក្រុមឈ្លើយសឹកអ៊ុយក្រែន (POWs) កាលពីសប្តាហ៍មុន បានបញ្ជាក់ថា យន្តហោះនេះត្រូវបានបាញ់ទម្លាក់ដោយចេតនា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា យន្តហោះ Il-76 បានធ្លាក់ពីលើតំបន់ Belgorod របស់រុស្ស៊ី...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ទីក្រុងមូស្គូ បានដឹងពីករណីជាច្រើនរបស់មហាអំណាចលោកខាងលិច ដែលបានស្នើឱ្យប្រទេសមួយចំនួន ផ្តល់ជាសម្ងាត់នូវអាវុធដែលផលិតដោយរុស្ស៊ី ដល់ទីក្រុងគៀវ ដើម្បីប្រើប្រាស់ក្នុងជម្លោះអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់អ្នកការទូតកំពូលរបស់រុស្ស៊ីនេះ ធ្វើឡើងនៅពេលដែលក្រុងគៀវបានបង្កើនការទាមទាររបស់ខ្លួនសម្រាប់ជំនួយយោធាបន្ថែមទៀត ដោយលើកឡើងពីកង្វះខាតធ្ងន់ធ្ងរនៅក្នុងផ្នែករឹង និងគ្រាប់រំសេវ។...
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងភរិយា ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ ផ្ញើសារលិខិតសូមគោរពជូនពរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៤០ឆ្នាំ ឈានចូល៤១ឆ្នាំ ។
បរទេស៖ ទូរទស្សន៍ CNN បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានស្នើសុំសមភាគីចិនរបស់គាត់ គឺលោក Xi Jinping កុំឱ្យ ជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ នៅពេលដែលអ្នកទាំងពីរបានជួបគ្នាក្នុងខែវិច្ឆិកា។ ប្រភពដដែលបានសរសេរទៀតលោក Xi តាមសេចក្តីរាយការណ៍បានប្រាប់លោក Biden ថា ទីក្រុងប៉េកាំងនឹងមិនធ្វើការជ្រៀតជ្រែកការងារនេះនៅក្នុងព្រឹត្តិការណ៍បោះឆ្នោតនេះឡើយ។ ការពិភាក្សាគ្នាត្រូវបានគេសន្មត់ថាបានធ្វើឡើងក្នុងអំឡុងពេលកិច្ចពិភាក្សាកម្រិតខ្ពស់រវាងមេដឹកនាំទាំងពីរនៅរដ្ឋកាលីហ្វ័រញ៉ា។ ប្រភពអនាមិកបានប្រាប់...
បរទេស៖ កាសែតPolitico បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីសមាជិកសភា និងអ្នកវិភាគអ៊ុយក្រែនថា អ៊ុយក្រែន នឹងស្ទើរតែមិនអាចបន្តជម្លោះជាមួយរុស្ស៊ី និងទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួនដោយគ្មានជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ មេដឹកនាំសហភាពអឺរ៉ុបនឹងពិភាក្សាអំពីការប្រើប្រាស់ថវិការួមរបស់ប្លុកនេះ ដើម្បីផ្តល់ជំនួយចំនួន ៥០ពាន់លានអឺរ៉ូឬត្រូវ៥៤ ពាន់លានដុល្លារដល់ក្រុងគៀវនៅចុងសប្តាហ៍នេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីប្រទេសហុងគ្រីបានជំទាស់នឹងកញ្ចប់នេះ ដោយស្នើថាអ៊ុយក្រែនគួរតែទទួលបានការផ្ទេរប្រាក់ប្រចាំឆ្នាំសម្រាប់ជំនួយសេដ្ឋកិច្ច ជាជាងការសន្យារយៈពេល ៤ឆ្នាំ ជាការផ្តល់ជំនួយ៥៤ពាន់លានក្នុងមួយលើកវិញ។ កញ្ចប់ជំនួយមួយទៀតដែលបានសន្យាចំពោះក្រុងកៀវដោយវ៉ាស៊ីនតោនត្រូវបានជាប់គាំងក្នុងសភា។ ប្រធានាធិបតី Joe Biden...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា បច្ចុប្បន្ននេះ នៅខេត្តព្រះសីហនុ មានអគារត្រូវបានផ្អាកដំណើរការសាងសង់ចំនួន៣៦២អគារ ដោយត្រូវការទុនវិនិយោគបន្ថែមប្រមាណ១១៦១ លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់។ នាឱកាសអញ្ជើញចូលរួមពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាថ្ងៃទី៣១ មករា លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន...
ភ្នំពេញ ៖ ត្រឹមរយៈពេល២៨ថ្ងៃ នៃខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងចំនួន៥៣ទីតាំង នៅរាជធានី-ខេត្ត ចំនួន១៥។ នេះបើតាមលោក ទូច សុឃៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោក ទូច សុឃៈ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលជាតិ បានអនុវត្តវិធានការច្បាប់ចំនួន២៩ទីតាំង ដោយបញ្ជូនជនសង្ស័យលេងល្បែងស៊ីសងចំនួន៧២នាក់ទៅតុលាការ។ ក្នុងចំនួន២៩ទីតាំងនេះ មានល្បែងភ្នាល់តាមអ៊ីនធើណិត...