បរទេស៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសចិនបានបញ្ជូនយន្តហោះចម្បាំងជាង ៣០ គ្រឿង និងនាវាកងទ័ពជើងទឹកមួយក្រុមទៅកាន់កោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា សម្ពាធយោធាកើតមានឡើងបន្ទាប់ពីការប្រកាសដែលតំណាងជាន់ខ្ពស់អាមេរិកនិងចិន ត្រូវបានគេរំពឹងថា នឹងជួបប្រជុំគ្នានៅក្នុងរដ្ឋធានីរបស់ប្រទេសថៃ ខណៈប្រទេសទាំងពីរព្យាយាមបន្ធូរបន្ថយភាពតានតឹង។ កងទ័ពរំដោះប្រជាជនចិនបានបញ្ជូនយន្តហោះចំនួន ៣៣ គ្រឿង រួមទាំងយន្តហោះចម្បាំង SU-30...
គែរ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi បានព្រមានថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្រ្ទីប អាចមានផលវិបាកធ្ងន់ធ្ងរដល់សន្តិសុខក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Sisi បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni ដែលប្រធានាធិបតីអេហ្ស៊ីបបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ មេដឹកនាំអេហ្ស៊ីបបានឲ្យដឹងថា ការស្ដារស្ថិរភាព និងយុត្តិធម៌នៅក្នុងតំបន់ទាមទារឱ្យមានដំណោះស្រាយដ៏ទូលំទូលាយមួយ ចំពោះបញ្ហាប៉ាឡេស្ទីន ដែលចែងអំពីការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។ លោកក៏បានជម្រាបជូនលោកស្រី Meloni...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព គឺជាគោលការណ៍ចម្បង របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការពង្រឹងសមត្ថភាព រដ្ឋបាលសាធារណៈ ពិសេស គឺការអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ដែលនឹងក្លាយជាមូលធនមនុស្សដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា២០៣០ ។...
ភ្នំពេញ ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤ – ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និង ក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍កំពុងចាប់ដៃគូគ្នាដើម្បីជំរុញលើកទឹកចិត្តអតិថិជនឱ្យមានស្មារតីទទួលខុសត្រូវដោយមិនត្រូវពិសាគ្រឿងស្រវឹងហើយបើកបរនោះឡើយ ។ ភាពជាដៃគូរយៈពេលមួយឆ្នាំនេះត្រូវបានដាក់ដំណើរការស្របពេលក្រុមហ៊ុនហ៊ិននីគែន រៀបចំអបអរសាទរ ៣០ ឆ្នាំដែលក្រុមហ៊ុននេះបើកដំណើរការនៅក្នុងប្រទេសកម្ពុជាត្រឹមឆ្នាំ ២០២៤ នេះ។ សកម្មភាពនេះជាការបង្ហាញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវរបស់ក្រុមហ៊ុនផលិតស្រាបៀរទូទាំងពិភពលោក។...
ដូហា៖ ប្រទេសកាតា និងអារ៉ាប៊ីសាអូឌីត បានស្វាគមន៍ សេចក្តីសម្រេចដែលចេញដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) លើសំណុំរឿងប្រល័យពូជសាសន៍របស់ប្រទេសអាហ្រ្វិកខាងត្បូង ប្រឆាំងនឹងអ៊ីស្រាអែល ដែលបានបញ្ជាឱ្យអ៊ីស្រាអែល ទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសកាតាបានកោតសរសើរ ចំពោះសេចក្តីសម្រេចរបស់តុលាការអង្គការសហប្រជាជាតិថា ជាជ័យជំនះសម្រាប់ “មនុស្សជាតិ នីតិរដ្ឋ និងយុត្តិធម៌អន្តរជាតិ” ដោយបន្ថែមថា វាបម្រើជាការទទួលស្គាល់យ៉ាងមុតមាំនៃការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៃអំពើប្រល័យពូជសាសន៍ ដែលកំពុងកើតមានលើប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា”។ វាក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់កាតា ចំពោះយុត្តិធម៌នៃបុព្វហេតុប៉ាឡេស្ទីន...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤នេះ បានបន្តក្រើនរំលឹក ដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នចំពោះ ជំងឺផ្តាសាយបក្សី ខណៈរកឃើញបុរសម្នាក់ ឆ្លងជំងឺនេះ នៅក្នុងភូមិតាប្រុយ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួង បានឱ្យដឹងថា អ្នកជំងឺផ្តាសាយបក្សី ចំនួន ០១ករណីទៀត កើតលើបុរសអាយុ៦៩ឆ្នាំ...
ករណីគ្រោះថ្នាក់ចរាចរណ៍បុកស្លាប់យុវជនម្នាក់និងរបួសធ្ងន់ម្នាក់បានកើតឡើងនៅខេត្តកំពង់ធំ បង្កឡើងដោយជនសង្ស័យជាមន្ត្រីយោធាកងទ័ពជើងគោក។ សាក្សីនៅនឹងកន្លែងកើតហេតុបានអះអាងថា ជនបង្កបានបើកឡានលឿនដូចហោះហើយរេចង្កូតទៅបុកម៉ូតូមួយគ្រឿងដែលកំពុងជិះលើដងផ្លូវក្នុងទិសដៅបញ្ច្រាស់គ្នា។ ជនសង្ស័យជាមន្ត្រីយោធាម្នាក់បានបើកឡានភីកអាប់ម៉ាកឈៀរ៉ូលេត(Chevrolet)ស្លាកលេខ២អេអឹមភ្នំពេញ-៦៦០៣(2AM-6603 Phnom Penh) ក្នុងល្បឿនលឿនដូចហោះហើយរេចង្កូតទៅបុកយុវជនពីរនាក់ដែលកំពុងជិះម៉ូតូក្នុងទិសដៅបញ្ច្រាស់គ្នាបណ្តាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ រីយុវជនម្នាក់ទៀតបានរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅក្រុងភ្នំពេញ។ ក្រោយបើកឡានបុកយុវជនភ្លាមៗ ជនសង្ស័យបានចុះរត់យករួចខ្លួននិងមិនព្រមចេញមុខទទួលខុសត្រូវចំពោះជនរងគ្រោះនោះឡើយ។ នៅនឹងកន្លែងកើតហេតុជនសង្ស័យបានបន្សល់ទុកនូវសម្លៀកបំពាក់ទាហានកងទ័ពជើងគោកដែលសរសេរថា “កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចលេខ៧”។ នៅលើអាវទាហានដដែលនោះបានឆ្លាក់ឈ្មោះមន្ត្រីយោធានានោះថា “ព្រ.អ៊ឹង សុផាត”។ ក្រៅពីអាវគេសង្កេតឃើញមានវត្ថុតាងដដៃផ្សេងទៀតដូចស្លាកលេខឡាន ខ.ម “ខេមរៈភូមិន្ទចំនួនពីរ” និងស្លាកលេខឡាន“ចង្កូតស្តាំចំនួនពីរ”នៅនឹងកន្លែងហេតុកើត។ ក្រោយគ្រោះថ្នាក់កើតឡើងសាច់ញាតិជនរងគ្រោះ...
បរទេស៖ សារព័ត៌មាន The Telegraph របស់អង់គ្លេស បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ឯកសាររបស់មន្ទីរបញ្ចកោណថា សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ទៅកាន់ចក្រភពអង់គ្លេសជាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំ មកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា របាយការណ៍អំពីគម្រោងដាក់ពង្រាយនេះកើតឡើងចំពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងរវាងអង្គការណាតូ និងរុស្ស៊ី ជុំវិញជម្លោះអ៊ុយក្រែន និងការអំពាវនាវពីអ្នកនយោបាយលោកខាងលិចមួយចំនួនឱ្យរៀបចំសម្រាប់ការប៉ះទង្គិចប្រដាប់អាវុធដ៏មានសក្តានុពលជាមួយទីក្រុងម៉ូស្គូ។...
បាកដាដៈ ក្រុមតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ ជាកងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ បានប្ដេជ្ញាថា នឹងបន្តការវាយប្រហារលើមូលដ្ឋានយោធា ដែលមានមូលដ្ឋានទ័ពអាមេរិករហូតដល់ទាហានអាមេរិកទាំងអស់ចាកចេញពីប្រទេស ដោយបដិសេធសំណើគណៈកម្មការអាមេរិក-អ៊ីរ៉ាក់ដើម្បីត្រួតពិនិត្យ “ការផ្លាស់ប្តូរ” នៃភាពជាដៃគូសន្តិសុខទ្វេភាគី។ នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ិនធឺណិត ក្រុមដែលបានអះអាងការវាយប្រហាររាប់សិបលើកលើមូលដ្ឋានទ័ពនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី បានច្រានចោលសំណើរបស់សហរដ្ឋអាមេរិកថាជា “យុទ្ធសាស្ត្របោកបញ្ឆោត” ដែលត្រូវបានរចនាឡើងដើម្បីទិញពេលវេលាបន្ថែមទៀត សម្រាប់កងទ័ពរបស់ខ្លួន ដើម្បីអនុវត្តឧក្រិដ្ឋកម្មបន្ថែមទៀត ដើម្បីធ្វើបាបប្រទេសអ៊ីរ៉ាក់”។ ក្រុមនេះបានចោទប្រកាន់សហរដ្ឋអាមេរិកពីការមិនអើពើនឹងការទាមទារជាយូរមកហើយពីសភាអ៊ីរ៉ាក់និងសាធារណៈជន សម្រាប់ការដកខ្លួនទាំងស្រុងដោយអះអាងថា ខ្លួនបានបិទបាំង “របៀបវារៈព្យាបាទ...
សាណា៖ ប្រជាជនយេម៉ែនរាប់ម៉ឺននាក់ ដែលគាំទ្រក្រុម Houthi បានតវ៉ាកាលពីថ្ងៃសុក្រក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន ដោយបដិសេធការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក-អង់គ្លេស លើមន្ត្រីជាន់ខ្ពស់ Houthi និងបានបរិហារការវាយប្រហារតាមអាកាសទៅលើភាគខាងជើងប្រទេសយេម៉ែន។ អ្នកចូលរួមបានគ្រវីទង់ជាតិប៉ាឡេស្ទីន-យេម៉ែន កាន់បដាដែលមានរូបភាពមេដឹកនាំ Houthi និងស្រែកពាក្យស្លោកប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Hatem al-Mahaqri ជាបាតុករម្នាក់បានឲ្យដឹងថា ពួកគេបានមកឈរក្បែរប្រជាជន ដែលត្រូវគេជិះជាន់នៅហ្គាហ្សា និងចែករំលែកការឈឺចាប់របស់ពួកគេ។...