ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយដៃគូពាក់ព័ន្ធកំពុងចាប់ផ្ដើមជំរុញការអនុវត្តផែនការសកម្មភាពពាក់ព័ន្ធនឹងសារធាតុអាបេស្តុសនៅក្នុងផែនការមេលើកទី៣ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧ ដើម្បីបង្កើនការផ្សព្វផ្សាយ និងទប់ស្កាត់ការប្រើប្រាស់សារធាតុអាសបេស្តុសនៅប្រទេសកម្ពុជា។ ជាក់ស្ដែងនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការអាហ្វីដា (APHEDA) ប្រចាំប្រទេសកម្ពុជា បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពីការរៀបចំអនុវត្តផែនការសកម្មភាពពាក់ព័ន្ធនឹងសារធាតុអាបេស្តុសក្នុងផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ២០២៣-២០២៧ នៅសណ្ឋាគារសុខាភ្នំពេញ ។ លោកវេជ្ជបណ្ឌិត...
ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានពិនិត្យវឌ្ឍនភាពក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ នៅខេត្តស្វាយរៀង ខណៈតំបន់ទាំងបីនេះ មានទុនវិនិយោគ ៩៧៧លានដុល្លារ ជាមួយនឹងគម្រោងវិនិយោគ ៦៥គម្រោង កំពុងដំណើរការ ៤៤គម្រោង និងបង្កើតការងារជូនកម្មករនិយោជិត ២៣.១៤៣កន្លែង។...
បរទេស៖ នាយករដ្ឋមន្ត្រីដែលជិតផុតអាណត្តិរបស់ហូឡង់ លោក Mark Rutte បាននិយាយកាលពីថ្ងៃចន្ទថា យន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិកដំបូងគេដែលប្រទេសហូឡង់បានបរិច្ចាគដល់អ៊ុយក្រែន នឹងដឹកមកដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់ប្រទេសរូម៉ានីក្នុងរយៈពេលពីរសប្តាហ៍ទៀត។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Rutte ក្នុងអំឡុងពេលសន្និសីទវីដេអូជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodomyr Zelenskyy...
ភ្នំពេញ ៖ អង្ករម៉ាកសមូហភាព SKO ដែលផលិតចេញពីពូជស្រូវសែនក្រអូបនៅក្នុងឆ្នាំ២០២៣ ត្រូវបានឈ្នះ ពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១ ( 1st China-ASEAN Taste Quality Appraisal Activities of High-Quality Indica Rice Variety)។...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានជំរុញឱ្យសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល និងស្ថាប័នជំនាញរបស់ក្រសួងធ្វើការរួមគ្នាក្នុងការពង្រីកវិសាលភាពនៃការបណ្តុះបណ្តាលជំនាញឯកទេសសណ្ឋាគារ និងទេសចរណ៍ដល់ពលរដ្ឋកម្ពុជា។ការលើកឡើងបែបនេះ គឺធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោករដ្ឋមន្ត្រី និងលោក ហ្រ្វង់ស័រ ស្មូបេលែន នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូលនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។...
ភ្នំពេញ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានប្រកាសតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៣១ខែ តុលា ឆ្នាំ២០២៣នេះ ក្រុងបាត់ដំបងជាប់ជាបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហារ របស់ UNESCO។ យោងតាមការចេញផ្សាយរបស់អង្គការUNESCO បានបញ្ជាក់ថា ទីក្រុងបាត់ដំបង ត្រូវបានអង្គការUNESCO ចុះក្នុង បណ្តាញទីក្រុងច្នៃប្រឌិត (UNESCO Creative Cities Network ឬហៅកាត់ថា UCCN)...
ភ្នំពេញ៖ មន្រ្តីនគរបាល ប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានអោយដឹងថា ច្រកនេះ បានចាប់ផ្តើមការអនុវត្តការងារសាកល្បង អំពីការផលិត QR CODE បិតលេីប័ណ្ណព្រំដែន និងការស្កេនទិន្នន័យ ក្នុងប្រពន្ធគ្រប់គ្រង អ្នកដំណេីរលក្ខណ:តំបន់ និងទ្វេភាគី នាព្រឹកថ្ងៃអង្គារ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ។ ការអនុវត្តនេះ ត្រូវលោក ឧត្តមសេនីយ៍ឯក សុខ...
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា បានប្ដេជ្ញាខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន តាមខ្សែបន្ទាត់ព្រំដែនឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត។ ការប្ដេជ្ញាចិត្តនេះឡើងក្នុងជំនួបពិភាក្សាការងាររវាង លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានសម្រេចអនុញ្ញាតឲ្យលោក ឯម សុខសុវណ្ណ ជាស្ថាបនិកបង្កើតគណបក្ស ឈ្មោះ “ដើម្បីកម្ពុជា” ដែលសរសេរអក្សរកាត់ថា គ.ដ.ក ។ យោងតាមលិខិតផ្ញើជូនលោក ឯម សុខសុវណ្ណចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្រ្តី ស សុខា កាលពីថ្ងៃ២៧ តុលា ហើយចេញផ្សាយជាសាធារណៈនាថ្ងៃ៣១...
យូអិន៖ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស៊ីរី លោក Geir Pedersen បានព្រមានថា ការផ្ទុះជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ចូលទៅក្នុងប្រទេសស៊ីរី បានចាប់ផ្តើមរួចហើយ។ លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មក ជម្លោះស៊ីរីបានស្ថិតក្នុងភាពជាប់គាំងជាយុទ្ធសាស្ត្រមួយ ដែលកំណត់ដោយជួរមុខឋិតិវន្ត អំពើហិង្សាជាប់លាប់ និងការកើនឡើងជាលំដាប់ ដោយអាជ្ញាធរបានពង្រឹងការគ្រប់គ្រងរបស់ពួកគេ និងកងទ័ពបរទេសចំនួន...