ព្រះសីហនុ៖ យានដ្ឋានថែទាំរថយន្ត ណាម៉ាសខេ (Namas.K) ដែលបង្កើតឡើងដោយជនជាតិខ្មែរ មានប្រវត្តិ និងជំនាញថែទាំរថយន្តចាប់ពីឆ្នាំ២០១៥មក បានពង្រីកសាខាថ្មីបន្ថែមមួយទៀតនៅខេត្តព្រះសីហនុ ដើម្បីបើកដំណើរការផ្តល់សេវាថែទាំរថយន្តនៅខេត្តជាប់សមុទ្រមួយនេះ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះតទៅ។ បច្ចុប្បន្ននេះ ណាម៉ាសខេ មានសាខានៅរាជធានីភ្នំពេញ ចំនួន ០៥ទីតាំង។ ដោយមើលឃើញនូវការរីកចម្រើនយ៉ាងឆាប់រហ័ស និងសក្តានុពលរបស់ខេត្តព្រះសីហនុ ណាម៉ាសខេ (Namas.K) ក៏បានសម្រេចបោះជំហ៊ានបើកសាខាទី៦របស់ខ្លួននៅខេត្តព្រះសីហនុ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះប្រតិបត្តិករកំចាត់មីនទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត ធ្វើឲ្យដីមានគ្រោះថ្នាក់ ក្លាយជាទីលានសុវត្ថិភាព អាចធ្វើកសិកម្ម និងអភិវឌ្ឍន៍បាន។ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មីខេត្តកំពង់ស្ពឺ និងប្រកាសខេត្តនេះ ជាខេត្តអស់មីន” នាព្រឹកថ្ងៃ៣០ តុលា សម្តេចធិបតី គូសបញ្ជាក់ថា «បេសកកម្មរបស់បងប្អូន(អ្នកជំនាញដោះមីន) ពិតជាគួរឲ្យគោរព គ្រាប់មីន១គ្រាប់ដែលបងប្អូនបានដោះស្មើជួយសង្រ្គោះអាយុជីវិតរបស់...
មេដឹកនាំជនជាតិជ្វីហ្វម្នាក់ ត្រូវបានគេចាក់សម្លាប់ នៅក្នុងទីក្រុងDetroit សហរដ្ឋអាមេរិកhttps://dap-news.com/?p=367411 សារព័ត៌មាន៖ ចិនដាក់ពង្រាយនាវាចម្បាំង៦គ្រឿង និងនាវាពិឃាតបំពាក់មីស៊ីល នៅមជ្ឈឹមបូព៌ា ចំពេលមានជម្លោះរវាងប៉ាឡេស្ទីន-អ៊ីស្រាអែលhttps://dap-news.com/?p=367273 អាមេរិក ព្រមានជាថ្មីថា ខ្លួននឹងការពារហ្វីលីពីន ក្នុងករណីមានការវាយប្រហារដោយប្រដាប់អាវុធ បន្ទាប់ពីឧប្បត្តិហេតុប៉ះទង្គិចជាមួយនាវាចិន នៅសមុទ្រចិនខាងត្បូងhttps://dap-news.com/?p=367576 ពិឡុតម្នាក់ដែលមានបញ្ហាផ្លូវចិត្ត ប៉ុនប៉ងធ្វើឱ្យយន្តហោះ ដែលដឹកអ្នកដំណើរពេញ ឱ្យធ្លាក់https://dap-news.com/?p=367604 ចិន ប្រកាសដកតំណែងលោក Li...
ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ៖ គ្រឿងញៀន ត្រូវបានចាត់ទុកស្មើ នឹងសន្តិសុខជាតិhttps://dap-news.com/?p=367323 រាជរដ្ឋាភិបាល គ្មានការចែកថវិកា៥០០ដុល្លារឲ្យពលរដ្ឋឡើយhttps://dap-news.com/?p=367913 ផ្សាររាត្រីធំជាងគេនៅភ្នំពេញ និងទំនើបទាន់សម័យនាំមុខគេ នៅអាស៊ីអាគ្នេយ៍ នឹងបើកក្នុងពេលឆាប់ៗនេះhttps://dap-news.com/?p=367268 សម្តេចធិបតី ៖ ថ្ងៃក្រោយ ពេលមានព្រែកជីក ហ្វូនណន សេដ្ឋកិច្ចតាមដងទន្លេ របស់កម្ពុជា នឹងរីកចម្រើនថែមទៀតhttps://dap-news.com/?p=367745 សម្តេចតេជោ...
ភ្នំពេញ ៖ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា បានលើកឡើងពីសមិទ្ធផលស្ពានឆ្លងទន្លេថ្មីកោះនរាដែលបើកឲ្យសាកល្បងធ្វើដំណើរបណ្តោះអាសន្នកាលពីដើមសប្តាហ៍នេះថា គឺជាសមិទ្ធផលរបស់ជាតិថ្មីសន្លាងមួយ ដោយប្រើប្រាស់រូបមន្ត «យកស្លឹកត្នោត ខ្ចប់ស្ករត្នោត» ពោលយកថវិកាពីតំបន់អភិវឌ្ឍន៍ មកអភិវឌ្ឍន៍នៅហ្នឹងកន្លែងតែម្ដង។ តាមរយៈសារបង្ហោះលើបណ្តាញតេឡេក្រាម នាថ្ងៃ២៩ តុលា សម្ដេចធីបតី បានសរសេរថា «ស្ពានកោះនរា ជាសមិទ្ធផលរបស់ជាតិថ្មីសន្លាងមួយ កើតចេញពីការអភិវឌ្ឍ...
ខេត្តកំពត៖ ថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ គឺជាថ្ងៃនៃការរៀបចំព្រឹត្តិការណ៍ការប្រណាំងកង់ និងរត់ពាក់កណ្តាលម៉ារ៉ាតុងប្រចាំឆ្នាំ លើកទី៨ នៅលើភ្នំបូកគោ ដើម្បីជួយដល់មន្ទីរពេទ្យកុមារគន្ធ បុប្ផា ដែលកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៣ មកម្ល៉េះ ក្រោមគំនិត ផ្តួចផ្តើមដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា សុខ គង់ ប្រធាន ក្រុមហ៊ុន សុខា អូតែល ដែលលោកតែងគិតគូរ...
ម៉ិកស៊ីកូ ស៊ីធី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ថា រដ្ឋាភិបាលម៉ិកស៊ិកបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារព្យុះសង្ឃរា Otis បានកើនឡើងដល់៣៩នាក់ហើយនៅក្នុងរដ្ឋ Guerrero ស្ថិតនៅភាគខាងត្បូងនៃប្រទេសម៉ិកស៊ិក ក្នុងនោះដែរមានមនុស្សចំនួន១០នាក់ត្រូវបានគេរាយការណ៍មកថា កំពុងតែបាត់ខ្លួននៅឡើយ ។ ហេដ្ឋារចនាសម្ព័ន្ធដែលរួមមាន សណ្ឋាគារប្រហែល៨០ភាគរយត្រូវបានប៉ាន់ប្រមាណថា ត្រូវបានខូចខាត ហើយសេវាកម្មសំខាន់ៗត្រូវបានកាត់ផ្តាច់ ។ គណៈកម្មការអគ្គិសនីសហព័ន្ធបានលើកឡើងយ៉ាងដូច្នេះថា...
ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ថា ក្រុមហ៊ុនដឹកជញ្ជូនដែលបំពាក់ទង់ជាតិរបស់ប្រទេសឥណ្ឌូណេស៊ី ឈ្មោះថា Garuda Indonesia បានឲ្យដឹងថា ខ្លួនបានទទួលជោគជ័យក្នុងការហោះហើរយន្តហោះដឹកអ្នកដំណើរពាណិជ្ជកម្ម ដោយប្រើប្រាស់ប្រេងឥន្ធនៈអាកាសចរណ៍លាយជាមួយនឹងប្រេងដូង ។ យន្តហោះ Boeing 737-800NG ដែលមានមនុស្សជិះលើសពី១០០នាក់ បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta នៅក្នុងខេត្ត Banten...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានឲ្យកាលពីថ្ងៃសៅរ៍ថា ចំនួនពលរដ្ឋប៉ាឡេស្ទីនបានស្លាប់ដោយសារការរវាយប្រហាររបស់យោធាអ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់៧.៧០៣នាក់ ។ ក្រសួងដដែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតរហូតមកដល់ពេលនេះ ពលរដ្ឋប៉ាឡេស្ទីនចំនួន១៩.៧៤៣នាក់បានរងរបួសចាប់តាំងពីការប្រយុទ្ធគ្នាបានកើតឡើង ។ គួររំលឹកថា អ៊ីស្រាអ៊ែល បានចាប់ផ្តើមធ្វើការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ និងប្រតិបត្តិការជើងគោកប្រឆាំងនឹងតំបន់ហ្គាហ្សា ដែលនេះជាការសងសឹកចំពោះការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ដែលគ្រប់គ្រងតំបន់ហ្គាហ្សាលើគោលដៅ និងទីប្រជុំជនយោធាអ៊ីស្រាអ៊ែល កាលពីថ្ងៃទី៧...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២៤ គ្រោងចំណាយថវិកាប្រមាណ៣៦លានដុល្លារអាមេរិកសម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។ នេះបើយោងតាមសេចក្តីព្រាងថវិកាជាតិឆ្នាំ២០២៤ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានផ្សព្វផ្សាយកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតគ្រោងនឹងប្រកាសកម្មវិធីថ្នាក់ជាតិដើម្បីបណ្តុះបណ្តាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះចំនួន១,៥លាននាក់ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។ ការសម្រេចនេះគឺធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គួររំលឹកថា ដើម្បីត្រៀមលើបណ្តុះបណ្តាលនេះ ក្រសួងការងារ...