ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានជ្រើសរើសយកជំនាញចំនួន១១ ដែលសុទ្ធសឹងតែជាជំនាញមានទីផ្សារការងារខ្ពស់ និងទទួលបានប្រាក់ចំណូលសមរម្យ ក្នុងការស្វាគមន៍ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខ។ នេះជាការលើកឡើងរបស់លោក មុត ចន្ថា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។ បើតាមលោក មុត ចន្ថា ជំនាញទាំង១១ នោះមានដូចជា ជាងកំបោរ ការងារកំបោរ ការដំឡើងបណ្តាញទឹកក្នុងអាគារ ការដំឡើងអគ្គិសនីក្នុងអាគារ...
ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា សហការរៀបចំជាមួយក្រសួង អធិការកិច្ច រៀបចំវេទិកា អធិការកិច្ច ក្នុងបរិបទកំណែទម្រង់ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី ០៤ ខែមករា ឆ្នាំ២០២៤ នាទីស្តីការក្រសួង។
ភ្នំពេញ៖ លោកស្រី ផង់ ពុទ្ធី នាយកវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនសៀមរាប បានមានប្រសាសន៍ថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មិនត្រឹមតែជួយកាត់បន្ថយភាពក្រីក្រ និងផ្តល់ជំនាញច្បាស់លាស់ដល់សិស្សនិស្សិតប៉ុណ្ណោះទេ ថែមទាំងជាយុទ្ធសាស្ត្រដ៏មុតស្រួចដើម្បីប្រែក្លាយកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកម្រិតខ្ពស់នៅឆ្នាំ២០៥០។ លោកស្រី ផង់ ពុទ្ធី បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល វគ្គបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជាកម្មវិធីមួយរួមចំណែកធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ចកម្ពុជា គិតគូរដល់ប្រជាពលរដ្ឋក្រីក្រ និងគ្រួសាររងហានិភ័យ...
ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ទោះបីកម្ពុជាបន្តជួបបញ្ហាប្រឈមលើកិច្ចការបោសសម្អាតមីន ប៉ុន្តែឆ្នាំ២០២៥ នៅតែជាគោលដៅមួយយ៉ាងជាក់លាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីនឱ្យអស់ពីទឹកដីកម្ពុជា។ នាឱកាសដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ចូលជួបពិភាក្សាការងារជាមួយ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃ៣ មករានេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល។ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល ថ្លែងអំណរគុណ និងកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាលនៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលទាំងអស់ ដែលបានលះបង់ពេលវេលា កំលាំងកាយចិត្ត ចូលរួមចំណែកក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈ...
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤ បានចេញស្តីជូនដំណឹងដោយបញ្ជាក់ថា កម្ពុជា នៅមិនទាន់មានកិច្ចព្រមព្រៀងស្តីពីការបញ្ជូនពលករពីកម្ពុជាទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនោះទេ។ ជាការចេញសេចក្តីជូនដំណឹង ក្រោយមានការជ្រើសរើសពលករទៅកាន់ប្រទេសអ៊ីស្រាអែលដោយខុសច្បាប់លើបណ្តាញតេឡេក្រាម។ សេចក្តីជូនដំណឹងរបស់ក្រសួងគូសបញ្ជាក់ថា៖ “ដើម្បីបង្ការនូវការឆបោករបស់ជនខិលខូច ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា កម្ពុជា នៅមិនទាន់មានកិច្ចព្រមព្រៀងស្ពីពីការបញ្ជូនពលករពីកម្ពុជាទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនោះទេ ដោយបច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងធ្វើការជាមួយភាគីអ៊ីស្រាអែល...
បរទេស៖ ក្រុមហ៊ុន Airbus បានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមអ្នកឯកទេសមូយក្រុមត្រូវបានបញ្ជូន ដើម្បីជួយដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីស៊ើបអង្កេតករណីបុកគ្នា ដែលជាប់ពាក់ព័ន្ធនឹងយន្តហោះ A-350 មួយគ្រឿងរបស់ខ្លួនដែលត្រូវបានបញ្ជូនទៅឱ្យក្រុមហ៊ុន Japan Airlines ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុន Airbus...
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅបារាំង រយៈពេល២ថ្ងៃhttps://dap-news.com/?p=383757 យុវជនក្រីក្រម្នាក់ថា កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសរបស់សម្តេចនាយករដ្ឋមន្ត្រី ជាយានជួយគ្រួសារក្រីក្រhttps://dap-news.com/?p=383793 មន្រ្តីនគរបាលយុត្តិធម៌ មិនមានសិទ្ធិឃាត់ខ្លួនជនសង្ស័យឡើយ លើកលែងបទល្មើសជាក់ស្តែងhttps://dap-news.com/?p=383803 នាយករដ្ឋមន្ត្រី ៖ ទឹកស្អាត គឺជាប្រភព នៃសុខុមាលភាព និងសេចក្តីត្រូវការ ជាចាំបាច់របស់ពលរដ្ឋhttps://dap-news.com/?p=383806 គណបក្សប្រជាជនកម្ពុជា សម្រេចចាត់តាំង ក្រុមបេក្ខជនឈរឈ្មោះជ្រើសតាំង...
តូក្យូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ថា អ្នកជំនាញបានលើកឡើងថា រយ:ពេល នៃការជម្លៀសអ្នកដំណើរ និងសមាជិកនាវិកនៅលើយន្តហោះ Japan Airlines JAL516 នៅក្នុងឧបទ្ទវហេតុកាលពីថ្ងៃអង្គារ គឺជារឿងអព្ភូតហេតុ និងជាសក្ខីភាពដល់ប្រព័ន្ធជួយសង្គ្រោះបន្ទាន់របស់យន្តហោះ ។ ក្រុមអ្នកជំនាញបានប្រាប់ដល់ទីភ្នាក់ងារ CNA យ៉ាងដូច្នេះថា អ្នកដំណើរបានអនុវត្តតាមពិធីការគ្រាអាសន្ន ហើយមិនបានព្យាយាមយករបស់របររបស់ពួកគេនោះទេ...
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីជំនាញបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី រួមជាមួយលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ថ្នាក់ដឹកនាំ...