ភ្នំពេញ៖កម្មករអរគុណរាជរដ្ឋាភិបាលដែលបានផ្តល់មធ្យោបាយធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយពួកគេលើកឡើងថា ការជិះរថយន្តក្រុងគឺជួយសន្សំការចំណាយថវិកា និង មានសុវត្ថិភាពក្នុងការធ្វើដំណើរ។ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបានបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ-និយោជិតនិងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ។ កម្មការិនីរោងចក្រ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក Wang Wen Tian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានាថ្ងៃទី១២ តុលានេះ បានអញ្ជើញទៅពិនិត្យមើល ពីវឌ្ឍនភាពសំណង់ផ្សារបោះដុំអាស៊ានអន្តរជាតិ ឬហៅថាផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ ក្នុងខណ្ឌព្រែកព្នៅ ដែលបានសាងសង់រួចដំណាក់កាលទី១ និងមានស្តង់លក់ដូរចំនួន៦០០០ស្តង់។ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតចិន លោក ឃួង ស្រេង...
ភ្នំពេញៈ ប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១២ ខែតុលា ឆ្ឆ្នាំ២០២៣ បានសម្របសម្រួលបែបបទរហ័សជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនៅស្រុកកំណើត ។ នេះ គឺជាការអនុវត្តតាមការចង្អុលបង្ហាញរបស់លោក ឧត្ដមសេនីយ៍ឯក អគ្គនាយកដ្ឋានអន្តោប្រវេសស៍។ ស្របពេលនេះផងដែរ ប៉ុស្តិ៍បានចែកក្រម៉ា ជូនដល់បងប្អូនពលករខ្មែរក្នុងម្នាក់(ក្រម៉ា១)ដើម្បីយកទៅប្រើប្រាស់ប្រចាំថ្ងៃ និងទុកជាវត្ថុអនុស្សាវរីយ៍រវាងសមត្ថកិច្ចអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងពលករកម្ពុជា នារដូវបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣ ។
បរទេស៖ ក្រសួងការបរទេសន័រវេស កាលពីថ្ងៃពុធបានប្រកាសថា ខ្លួននឹងអនុវត្តជើងហោះហើរជម្លៀសចេញពីទីក្រុង Tel Aviv ទៅកាន់ទីក្រុង Oslo សម្រាប់ពលរដ្ឋរបស់ខ្លួន និងប្រជាជននៃប្រទេសតំបន់ Nordic ផ្សេងទៀត។ យោងតាមសេចក្តីថ្លែងការណ៍ អ្នកដែលជាប់គាំងក្នុងប្រទេសអ៊ីស្រាអែល នឹងអាចចាកចេញពីប្រទេសនេះតាមជើងហោះហើរ ប្រសិនបើពួកគេបង់ថ្លៃដឹកជញ្ជូនមួយផ្នែក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយនៅថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងធានាថា អ៊ីស្រាអែលមានអ្វីគ្រប់យ៉ាងដែលខ្លួនត្រូវការក្នុងការឆ្លើយតបចំពោះការវាយប្រហារដោយក្រុមហាម៉ាស់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Biden បានសង្កត់ធ្ងន់នៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានថា “យើងឈរនៅជាមួយអ៊ីស្រាអែល, យើងនឹងធ្វើឱ្យប្រាកដថា អ៊ីស្រាអែលមានអ្វីគ្រប់យ៉ាងដែលខ្លួនត្រូវការដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនេះ” ។ ប្រធានាធិបតីអាមេរិករូបនេះបាននិយាយថា សហរដ្ឋអាមេរិកកំពុងបញ្ជូនប្រព័ន្ធយោធាបន្ថែមទៅកាន់ប្រទេសអ៊ីស្រាអែល...
វ៉ាស៊ីនតោន៖ ចំនួនពលរដ្ឋអាមេរិក ដែលត្រូវបានសម្លាប់ ចំពេលជម្លោះ ដែលកំពុងបន្តរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានកើនឡើងដល់ ១៤នាក់ នេះបើយោងតាមប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអង្គារ ក៏បានឲ្យដឹងផងដែរថា ជនជាតិអាមេរិកត្រូវបានគេជឿថា ស្ថិតក្នុងចំណោមចំណាប់ខ្មាំងរបស់ពួកសកម្មប្រយុទ្ធហាម៉ាស់។ ថ្លែងពីបន្ទប់ទទួលទានអាហារនៅសេតវិមាន លោក បៃដិន បានជំរុញឱ្យសភា “ចាត់វិធានការជាបន្ទាន់ ដើម្បីផ្តល់មូលនិធិដល់តម្រូវការសន្តិសុខជាតិរបស់ដៃគូសំខាន់ៗរបស់យើង”...
នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានដឹកនាំក្រុមការងារ និងមានការចូលរួមពីលោក អ៊ុយ សុន សមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ ក្រុមប្រឹក្សាសង្កាត់ លោកចៅសង្កាត់ លោក លោកស្រីជាប្រធាន អនុប្រធានភូមិ...
ភ្នំពេញ៖ នៅរសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចលេខ១៤២ ផ្លូវR12 គម្រោងរ៉ូសវីល បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីជនរងគ្រោះឈ្មោះ ឈាង រ័ត្ន ភេទប្រុស អាយុ៤០ឆ្នាំ ជាស្វាមីអ្នកស្រី នួន ស៊ុន្ទរី ដែលគេស្គាល់ជាទូទៅថា...
ភ្នំពេញ ៖ លោកស្រី Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មអមស្ថានទូតចិន ប្រចាំកម្ពុជា បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ពិសេសស្វែងរកឧស្សាហកម្មសក្ដានុពល ដែលអាចជួយបង្កើនទំហំសេដ្ឋកិច្ចរបស់កម្ពុជា បានកាន់តែប្រសើរ។ លោកស្រី Zhong Jie បានលេីកឡេីងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១១...
ដើម្បីបង្ហាញសមិទ្ធផលដែលសម្រេចបានដោយការកសាងរួមគ្នានៃ “ខ្សែក្រវាត់និងផ្លូវ” ក្នុងរយៈពេល១០ ឆ្នាំកន្លងមកនេះ ពង្រឹងការយល់ដឹងរបស់សហគមន៍អន្តរជាតិ ជំរុញការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃការកសាងរួមគ្នានៃ “ខ្សែក្រវាត់ និងផ្លូវ” និងធ្វើឱ្យ “ខ្សែក្រវាត់និងផ្លូវ” ផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនកាន់តែច្រើន ការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការរដ្ឋចិននៅថ្ងៃទី១០ ខែតុលាបានចេញផ្សាយសៀវភៅស “រួមគ្នាកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ៖ ការអនុវត្តដ៏សំខាន់ក្នុងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ”។សៀវភៅសចែកជាប្រាំផ្នែកបន្ថែមលើសេចក្ដីផ្ដើម និងសេចក្តីបញ្ចប់។ ១.មានប្រភពមកពីប្រទេសចិន និងជារបស់ពិភពលោក ពិភពលោកសព្វថ្ងៃនេះកំពុងឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំដែលមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្ស ហើយការអភិវឌ្ឍន៍អរិយធម៌របស់មនុស្សលោកកំពុងប្រឈមមុខនឹងបញ្ហា និងការប្រកួតប្រជែងកាន់តែច្រើនឡើងៗ។ ប្រទេសចិនផ្តោតលើអនាគត...