ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់ ជាបណ្តោះអាសន្ននូវស្ពានខ្សែកាប តភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ រយៈពេល ៣ (បី) ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ។ យោងតាមបណ្តាញសង្គមហ្វេសប៊ុក លោក កើត...
បាងកក៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ឪពុកម្តាយរបស់យុវជនអាយុ១៤ឆ្នាំដែលជាជនឧក្រិដ្ឋក្នុងការបាញ់ប្រហារនៅផ្សារទំនើបមួយកន្លែងកាលពីប៉ុន្មានថ្ងៃមុននោះបានចេញមកធ្វើការថ្លែងសុំទោសជាសាធារណៈហើយកាលពីថ្ងៃសុក្រម្សិលមិញ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ ពួកគេបាននិយាយថា៖យើងខ្ញុំសូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះជនរងគ្រោះ ក្រុមគ្រួសារនៃអ្នកស្លាប់ និងអ្នករងរបួសពីឧប្បត្តិហេតុបាញ់ប្រហារនាពេលថ្មីៗនេះ ដែលបានកើតឡើងជាលទ្ធផលនៃសកម្មភាពរបស់កូនប្រុសយើងនៅផ្សារទំនើប Siam Paragon ។ រំលឹកថាជនសង្ស័យបានបើកការបាញ់ប្រហារនៅផ្សារទំនើបក្រុងបាងកកដ៏ល្បីមួយកាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សពីរនាក់ និង៥នាក់ផ្សេងទៀតរងរបួស។ ស្ថានទូតចិនប្រចាំប្រទេសថៃបានបញ្ជាក់ថា ជនជាតិចិនម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស។ ជនសង្ស័យត្រូវបានប៉ូលិសចាប់ខ្លួននៅកន្លែងកើតហេតុ និងប្រឈមមុខនឹងបទចោទជាច្រើនរួមទាំងអំពើមនុស្សឃាត។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ លោក Thawee...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សហភាពអ្នកនាំចេញគ្រាប់ធញ្ញជាតិរុស្សី បានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញថា ប្រទេសអេហ្ស៊ីបបានក្លាយជាប្រទេសនាំចូលគ្រាប់ធញ្ញជាតិលំដាប់កំពូលរបស់រុស្ស៊ី បន្ទាប់ពីបានទិញជាងពីរលានតោនក្នុងរយៈពេលត្រឹមតែបីខែ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា ចាប់ពីខែកក្កដាដល់ខែកញ្ញា រដ្ឋាភិបាលទីក្រុងគែរបានទិញគ្រាប់ធញ្ញជាតិចំនួន២០៣១លានតោន ពោលគឺកើនឡើង ៩,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលប្រទេសនេះបាននាំចូលចំនួន ១៨៦២លានតោន។ កាលពីដើមខែនេះ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថា នៅក្នុងការចាកចេញពីវិធីប្រពៃណីរបស់ខ្លួនក្នុងការទិញគ្រាប់ធញ្ញជាតិតាមរយៈការដេញថ្លៃ អេហ្ស៊ីបបានទិញស្រូវសាលីប្រហែល៥០ម៉ឺនតោនពីប្រទេសរុស្ស៊ីក្នុងកិច្ចព្រមព្រៀងឯកជនមួយ។ គួរឲ្យដឹងដែរថាអេហ្ស៊ីបគឺជាប្រទេសមួយក្នុងចំណោមអ្នកនាំចូលស្រូវសាលីកំពូលរបស់ពិភពលោក ហើយការទិញរបស់វាត្រូវបានតាមដានយ៉ាងជិតស្និទ្ធក្នុងនាមជាស្តង់ដារពិភពលោក។ គិតត្រឹមក្នុងខែកក្កដា...
បរទេស៖ អជ្ញាធរ នៃប្រទេសអ៊ុយក្រែន បានធ្វើការចោទប្រកាន់ប្រទេសរុស្សី ថា បានសម្លាប់មនុស្សដល់ទៅ៥១នាក់តាមរយៈការវាយប្រហារដោយមីស៊ីលលើទីតាំងបុណ្យសពមួយកន្លែងនៅក្នុងតំបន់ Kharkov កាលពីថ្ងៃសុក្រ។ មន្ត្រីក្នុងតំបន់បានពណ៌នាជនរងគ្រោះថា ជាអ្នកស្រុក Groza ដែលជាភូមិមួយដែលមានប្រជាជនចំនួន៣៣០នាក់ប៉ុណ្ណោះហើយខណៈដែលពួកគេកំពុងរៀបចំពិធីបុណ្យសពឲ្យបុរសម្នាក់ដែលបានស្លាប់នៅក្នុងជម្លោះជាមួយរុស្ស៊ីនេះដូចគ្នាដែរ។ ក្រសួងការពារជាតិរុស្ស៊ីទោះបីជាយ៉ាងណាក្តីមិនបានធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះទេ។ នៅពេលត្រូវបានសួរអំពីឧប្បត្តិហេតុ Groza កាលពីថ្ងៃសុក្រ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានរំលឹកឡើងវិញនូវគោលនយោបាយយោធាដែលបានបញ្ជាក់របស់ទីក្រុងម៉ូស្គូ ក្នុងការមិនកំណត់គោលដៅលើទីតាំងជនស៊ីវិលនោះឡើយ។...
ភ្នំពេញ៖ អនុវត្តន៍តាមការណែនាំ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលជំនាញផែនព្រហ្មទណ្ឌខេត្ត និង កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនសង្ស័យ ដែលសម្លាប់ប្រពន្ធកូននៅខេត្តកណ្តាលបានហើយ កាលពីវេលាម៉ោង១:៤០នាទីរសៀលនេះ។ ជនសង្ស័យមានឈ្មោះ ម៉ែន សំអាង ភេទប្រុស អាយុ៣៦ឆ្នាំ ថ្ងៃខែឆ្នាំកំណើត១៤-០៧-១៩៨៣ ត្រូវនគរបាលឃាត់ខ្លួន...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានឲ្យដឹង លោកស្រី នឹងចេញដំណើរពីថ្ងៃអាទិត្យ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃទៅកាន់ប្រទេសប្រ៊ុយណេ វៀតណាម ឡាវ និងថៃ ដើម្បីលើកកម្ពស់សន្តិសុខ និងទំនាក់ទំនងសេដ្ឋកិច្ចជាមួយសមាជិកអាស៊ាន ចំពេលមានឥទ្ធិពលក្នុងតំបន់ ដែលកំពុងកើនឡើងរបស់ប្រទេសចិន។ នៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Kamikawa បានឲ្យដឹងថា លោកស្រី...
បរទេស៖ រដ្ឋាភិបាលអាមេរិកបានដាក់កំហិតពាណិជ្ជកម្មថ្មីលើក្រុមហ៊ុនចិនចំនួន ៤២ ដែលអាមេរិកបានចោទថា បានផ្តល់សម្ភារៈសំខាន់ៗដែលប្រើក្នុងប្រព័ន្ធណែនាំមីស៊ីលដល់ឧស្សាហកម្មការពារជាតិរុស្ស៊ីចំពេលមានវិបត្តិអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសពីការពង្រីកបញ្ជីត្រួតពិនិត្យការនាំចេញចុងក្រោយរបស់ខ្លួនកាលពីថ្ងៃសុក្រ ដោយបន្ថែមអង្គភាពចិនរាប់សិប និងមកពីប្រទេសអេស្តូនី ហ្វាំងឡង់ អាល្លឺម៉ង់ ឥណ្ឌា តួកគី ចក្រភពអង់គ្លេស និងអេមីរ៉ាតអារ៉ាប់រួម។ ក្រុមហ៊ុននាំចេញរបស់សហរដ្ឋអាមេរិកទាមទារអាជ្ញាប័ណ្ណពិសេស ដែលពិបាកទទួលបាន...
ពោធិសាត់: លោកខូយ រីដា អភិបាល នៃ គណ:អភិបាលខេត្តពោធិសាត់ និង ជាប្រធានគណ:កម្មាធិការកាកបាទក្រហមខេត្តពោធិសាត់ នៅព្រឹកថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២៣នេះបានអញ្ជើញជាអធិបតីក្នុងពិធីចុះចែកអំណោយរបស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅក្នុងស្រុកវាលវែងខេត្តពោធិសាត់ចំនួន ២២៥ គ្រួសារ ។ លោកខូយ រីដា អភិបាល នៃ...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងការពារដែនអាកាសរុស្ស៊ីបានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន៥គ្រឿងនៅលើតំបន់ Belgorod ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិរុស្ស៊ីថា “ថ្ងៃទី៥ ខែតុលា វេលាម៉ោងប្រហែល ១១:៣០នាទីយប់ពេលវេលានៅទីក្រុងមូស្គូ ការប៉ុនប៉ងរបស់របបក្រុងគៀវ ដើម្បីអនុវត្តការវាយប្រហារភេរវករដោយយានជំនិះគ្មានមនុស្សបើក នៅលើកន្លែងនានានៅលើទឹកដីនៃសហព័ន្ធរុស្ស៊ី។ ក្រសួងបាននិយាយថា ប្រព័ន្ធការពារដែនអាកាសដែលបំពេញកាតព្វកិច្ចបានបំផ្លាញ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន...
បរទេស៖ យោធារុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទូកគ្មានមនុស្សបើកដែនសមុទ្ររបស់អ៊ុយក្រែន ត្រូវបានគេប្រទះឃើញ និងបំផ្លាញចោលនៅក្នុងសមុទ្រខ្មៅ ដោយយន្តហោះយោធា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា យោធារុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កាលពីថ្ងៃទី ៥ ខែតុលា នៅភាគពាយ័ព្យនៃសមុទ្រខ្មៅ អាកាសចរណ៍កងទ័ពជើងទឹកនៃកងនាវាចរសមុទ្រខ្មៅបានរកឃើញ និងបំផ្លាញទូកគ្មានមនុស្សបើករបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន” ។ នៅថ្ងៃបន្ទាប់អាជ្ញាធរតំបន់...