បុគ្គលិកធនាគារ HH BANK ជាង ៥០ នាក់ បាននាំគ្នាចូលរួមពិធីកាន់បិណ្ឌ ដោយបាននាំយកនូវគ្រឿងឧបភោគបរិភោគ បាយសម្ល អង្ករ បច្ច័យ និងសម្ភារផ្សេងៗ ទៅប្រគេនព្រះសង្ឃគង់នៅវត្តអារាមចំណាស់មួយស្ថិតនៅរាជធានីភ្នំពេញ ក្បែរព្រះបរមរាជវាំង គឺ វត្តឧណ្ណាលោម ដែលជាកន្លែងអាសនៈនៃគណៈមហានិកាយរបស់ប្រទេសកម្ពុជា និងជាវត្តដ៏សំខាន់បំផុតនៃរាជធានីភ្នំពេញ និងជាមជ្ឈមណ្ឌលនៃព្រះពុទ្ធសាសនាកម្ពុជា។ លោក ឈន់ សកល...
ភ្នំពេញ ៖ ស្ត្រីវ័យកណ្តាលនិងកូនស្រីអាយុ២ឆ្នាំ បានស្លាប់យ៉ាងអណោចអធមក្នុងថ្លុកឈាម(ដាច់ក្បាល) នៅក្នុងបន្ទប់ដេកដែលសង្ស័យថា អំពើឃាតកម្មដ៏សាហាវយង់ឃ្នង់នេះ ប្រព្រឹត្តដោយប្តី ឪពុក ជនរងគ្រោះតែម្តងកើតឡើងពីការភ្លើងប្រច័ណ្ឌ ក្រោយប្រពន្ធសុំលែងលះ ។ ហេតុការណ៍ឃើញសាកសព ត្រូវបានគេប្រទះឃើញនៅក្នុងបន្ទប់ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅចំណុច ភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។...
តូក្យូ៖ រលកយក្សស៊ូណាមិខ្នាតតូច បានមកដល់ផ្នែកខ្លះនៃខ្សែសង្វាក់កោះ Izu របស់ប្រទេសជប៉ុន បន្ទាប់ពីការរញ្ជួយដីកម្រិតបឋមកម្រិត ៦,៥រ៉ិចទ័រនៅមហាសមុទ្រប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយមិនមានរបាយការណ៍ពីការខូចខាតនោះទេ។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញសេចក្តីជូនដំណឹងអំពីរលកយក្សស៊ូណាមិ សម្រាប់ខ្សែសង្វាក់កោះ បន្ទាប់ពីការរញ្ជួយដីនេះត្រូវបានគេរកឃើញនៅម៉ោងប្រហែល ១១ព្រឹកនេះ ដោយព្យាករណ៍ថា រលកកម្ពស់ ១ម៉ែត្រនឹងមកដល់តំបន់នេះ។ រលកយក្សស៊ូណាមិ មានកម្ពស់ ៣០ សង់ទីម៉ែត្រត្រូវបានវាស់នៅកោះ Hachijo...
បរទេស៖ ជនជាតិថៃមានកាំភ្លើងកាន់ផ្ទាល់ខ្លួនប្រហែល ១០,៣ លានដើម ដោយដាក់ប្រទេសថៃឱ្យស្ថិតក្នុងចំណាត់ថ្នាក់ទី ១៣ ទូទាំងពិភពលោកសម្រាប់ការកាន់កាប់កាំភ្លើងធុនតូច, នេះបើយោងតាមរបាយការណ៍ស្ទាបស្ទង់អាវុធធុនតូច (SAS) ដែលមានមូលដ្ឋាននៅប្រទេសស្វីសក្នុងឆ្នាំ ២០១៧ ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា តាមការប៉ាន់ស្មានថា ប្រជាជនថៃមានកាំភ្លើងច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍...
បរទេស៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេស ឆែក បានឱ្យដឹងថា ជនភៀសខ្លួនអាយុ ៣៦ឆ្នាំម្នាក់មកពីតំបន់ Odessa ក្នុងប្រទេសអ៊ុយក្រែន ត្រូវបានចាប់ខ្លួននៅសាធារណរដ្ឋឆែក បន្ទាប់ពីបានចោទប្រកាន់ថា បុរសរូបនេះបានបំផ្ទុះផាវ នៅក្នុងប្រដាប់ភេទប្រពន្ធរបស់គាត់ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានឆេក Krimi-Plzen ដែលបានរាយការណ៍ថា ប៉ូលីសក្នុងតំបន់...
ភ្នំពេញ៖ បុគ្គលមានវិបត្តិស្មារតី អសមត្ថភាពហិរញ្ញវត្ថុ ស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង ឬថ្នាំញៀន បុគ្គលយកមកជាមួយអាវុធគ្រប់ប្រភេទ បុគ្គលមានអាយុក្រោម១៨ឆ្នាំ ប្រជាពលរដ្ឋខ្មែរទូទៅ រួមទាំងកងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈ ពុំត្រូវបានអនុញ្ញាត និងហាមដាច់ខាត មិនឲ្យចូលលេងល្បែងស៊ីសង នៅក្នុងកាស៊ីណូ ឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ។ នេះបើតាមរយៈសេចក្ដីណែនាំស្ដីពី ការរឹតត្បិតពីការលេងល្បែង ក្នុងកាស៊ីណូនៅកម្ពុជា នាថ្ងៃទី៥ តុលា ។...
បាងកក៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ ប៉ូលិសថៃ បានចាប់ខ្លួនបុរស២នាក់ ដែលត្រូវបានចោទប្រកាន់ថា បានលក់កាំភ្លើងទៅឱ្យក្មេងប្រុសម្នាក់ដែលមានអាយុ១៤ឆ្នាំម្នាក់ដែលគេសង្ស័យថា បានធ្វើសកម្មភាពបាញ់ប្រហារនៅក្នុងផ្សារទំនើប០១ន្លែងក្នុងទីក្រុងបាងកក ដែលបណ្តាលឲ្យមនុស្សពីរនាក់ស្លា ក្មេងជំទង់រូបនេះត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតជុំវិញការវាយប្រហារកាលពីថ្ងៃអង្គារនៅឯផ្សារទំនើប Siam Paragon ដែលប៉ូលិសដាក់ការសង្ស័យថា បានធ្វើឡើងជាមួយនឹងកាំភ្លើងខ្លីបាញ់ទទេដែលត្រូវបានកែប្រែសមត្ថភាពថ្មី មន្ត្រីនៅក្នុងខេត្តយ៉ាឡា នៅភាគខាងត្បូងដ៏ជ្រៅរបស់ប្រទេសថៃ បានចាប់ខ្លួនបុរសពីរនាក់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយសង្ស័យថាបានលក់កាំភ្លើងទៅក្មេងប្រុសនោះ។...
បរទេស៖ សមាជិកសភាក្នុងបញ្ជីគណបក្សភឿថៃ និងអ្នកនយោបាយជើងចាស់ គឺលោក Chalerm Yubamrung បាននិយាយកាលពីថ្ងៃពុធថា លោកនឹង “ដកការគាំទ្រលើលោកថាក់ស៊ីនពេញមួយជីវិតរបស់លោក” ដោយកាត់ផ្តាច់ទំនាក់ទំនងដ៏យូរអង្វែងរបស់លោកជាមួយនាយករដ្ឋមន្ត្រីទី២៣ របស់ថៃ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងព្រមានថា បើសិនមានមន្ដ្រីនគរបាលណាដែលប្រព្រឹត្តខុសឆ្គង ត្រូវអនុវត្តវិន័យឲ្យបានម៉ឺងម៉ាត់ ហើយក្នុងករណីធ្ងន់ធ្ងរ ត្រូវអនុវត្តវិធានការច្បាប់ដោយគ្មានការយោគយល់ និងលើកលែង។ ក្នុងកិច្ចប្រជុំពង្រឹងការងារជំនាញរបស់នាយកដ្ឋានអង្គភាព ចំណុះនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៥ តុលា នាយឧត្តមសេនីយ៍ ស ថេត បញ្ជាក់ថា ត្រូវពង្រឹងការងារគ្រប់គ្រងដឹកនាំមន្ត្រី...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបានព្រះរាជសង្កេតឃើញថា ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នតុលាការធម្មនុញ្ញបច្ចុប្បន្នមានលោកបណ្ឌិត លឹម ឈុនលឹមជាប្រធាន បានបំពេញតួនាទីដ៏ល្អប្រពៃ និងសុក្រឹតបំផុត ជាអាជ្ញាកណ្ដាលក្នុងការទំនាក់ទំនងរវាងស្ថាប័នកំពូលៗរបស់ជាតិ ជាអាទិ៍រវាងនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ជាពិសេសនៅពេលបោះឆ្នោតសកល និងអសកលម្តងៗ ការសម្តែងហឬទ័យរបស់ព្រះអង្គអំពីស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នកំពូលនេះ បានធ្វើឡើងក្នុងព្រះរាជពិធីអបអរសាទទិវារំលឹកខួប៣០ឆ្នាំនៃ...