បរទេស: អត្ថបទមួយ ដែលត្រូវបានចេញផ្សាយ ដោយកាសែត The Independent នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកានេះ បានសរសេរថា ទីប្រឹក្សារបស់លោកប្រធានាធិបតី Trump ដែលធ្លាប់បានធ្វើការស្នើសុំ ឲ្យមានការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ទៅលើប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការវាយប្រហារ ថ្ងៃទី៩ ខែ១១ នោះ ត្រូវបានផ្តល់តួនាទីជាមន្ត្រីជាន់ខ្ពស់ ក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យ ទៅលើសព្វាវុធរបស់ប្រទេសអាមេរិក។...
ភ្នំពេញ៖ ដោយធ្លាប់ហែលឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម អស់រយៈពេលជាច្រើនឆ្នាំ និងមានបទពិសោធន៍ ខាងវិស័យដោះមីន និងដោយសង្កេតឃើញថា ប្រទេសមួយចំនួននៅលើសកលលោក កំពុងជួបប្រទះនូវទុកលំបាកផងនោះ កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវ ជាច្រើនទៅចូលរួមថែរក្សា និងស្វែងរកសន្តិភាពជូនប្រទេសទាំងនោះ ប្រការនេះហើយធ្វើឲ្យប្រទេសកម្ពុជា ត្រូវបានពិភពលោក ទទួលស្គាល់ថា ជាអ្នកដោះមីនពូកែជាងគេ ។ នេះបើតាមការបញ្ជាក់ពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងលើកកម្ពស់ គុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផ្លូវគោក ផ្លូវដែក និងផ្លូវទឹក។ ក្នុងប្រជុំក្រុមការងារបច្ចេកទេសចម្រុះ ស្ដីពី ហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩...
ភ្នំពេញ ៖ មិនដល់មួយសប្តាហ៍ទៀតទេ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ពោរពេញ ដោយអត្ថប្រយោជន៍ ដល់ទីក្រុងភ្នំពេញ តាមរយៈកិច្ចប្រជុំលើកទី៣៩ នៃសមាគមអន្តរជាតិ នៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង ហៅកាត់ AIMF ។ ក្នុងនាមជាម្ចាស់ផ្ទះ នៃមហាសន្និបាទ AIMF...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណង ប្រមាណជា៤៤ ម៉ឺនដុល្លារ ដល់អង្គការ IVY សម្រាប់អភិវឌ្ឍន៍ គម្រោងគាំទ្រកសិករខ្នាតតូច ដើម្បីធ្វើកសិកម្មតាមកិច្ចសន្យា លើដំណាំស្វាយចន្ទីសរីរាង្គ តាមរយៈសហគមន៍កសិកម្ម (ឆ្នាំទី២) ស្ថិតនៅខេត្តព្រះវិហារ ។ ក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាផ្តល់ជំនួយ ក្នុងគម្រោងហិរញ្ញប្បទានឥតសំណង សម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៩ ខែវិច្ឆិកា...
អាការឈឺក្បាល កើតចេញពីបញ្ហាច្រើនយ៉ាងណាស់ ហើយខាងក្រោមនេះ គឺជាមូលហេតុមួយចំនួន ដែលបង្កឲ្យយើង កើតមានអាការឈឺក្បាល ដែលយើងពុំបាននឹកនាដល់។ ការទំពារស្ករកៅស៊ូ៖ ការកម្រើកធ្វើចលនាថ្គាម ដើម្បីទំពារស្ករកៅស៊ូ គ្រប់ពេលវេលានោះ អាចធ្វើឲ្យសាច់ដុំជុំវិញថ្គាម មានការចុករួយស្រពន់ បង្កឲ្យកើតមានអាការឈឺក្បាល ទាំងផ្នែកមុខ និងផ្នែកខាងក្រោយ។ ការ៉េម៖ បង្កឲ្យកើតមានការត្រជាក់ខ្លាំង នៅក្នុងក្រអូមមាត់ បណ្តាលឲ្យសរសៃប្រសាទ ចំនួន២ និងជាលិកានៅបរិវេណនោះ...
ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិកបាននិយាយថា ការរីកចំរើនខាងផ្នែកថែរក្សាសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត បានធ្វើឲ្យអត្រា នៃការប្រឈមមុខ និងកើតជំងឺវង្វេងសម្រាប់មនុស្សចាស់ ទូទាំងពិភពលោក មានការថយចុះជាលំដាប់។ លោកវេជ្ជបណ្ឌិត Kenneth Langa នៃមហាវិទ្យាល័យខាងផ្នែកវិទ្យាពេទ្យ និងមជ្ឈមណ្ឌលគ្រប់គ្រងគ្លីនិចស្រាវជ្រា VA ព្រមទាំងលោក វេជ្ជបណ្ឌិត Eric B ដែលជានាយក នៃវិទ្យាស្ថានស្រាវជ្រាវផ្នែលសុខភាព និងលោកវេជ្ជបណ្ឌិត...
បរទេស៖ អគ្គលេខាធិការរបស់ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសកូរ៉េខាងជើង ទើបបានបាញ់តេស្តសាកល្បងនូវអាវុធពីរគ្រាប់ ចូលទៅក្នុងសមុទ្រ នៅពេលល្ងាចថ្ងៃព្រហស្បតិ៍នេះ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានឲ្យដឹងថា គ្រាប់នោះ គឺត្រូវបានបាញ់ចេញឆ្ពោះទៅសមុទ្រខាងកើត នៅម៉ោងប្រហែល៤និង ៥៩នាទីល្ងាច ពីខេត្ត South Hamgyong ដែលស្ថិតនៅលើតំបន់ឆ្នេរខាងកើតនៃប្រទេសកូរ៉េខាងជើង។...
បរទេស៖ ប្រទេសតួកគីនិងរដ្ឋាភិបាល ដែលអន្តរជាតិទទួលស្គាល់របស់ លីប៊ី នាពេលថ្មីៗនេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ស្តីពីព្រំដែនសមុទ្រ នៅសមុទ្រមេឌីទែរ៉ានេ ក៏ដូចជាកិច្ចព្រមព្រៀងមួយ ស្តីពីការពង្រីកសហប្រតិបត្តិការ សន្តិសុខនិងយោធា។ នៅពេលភ្លាមៗនេះ តាមសេចក្តីរាយការណ៍ នៅមិនទាន់មានសេចក្តីលម្អិតស្តីពី កិច្ចព្រមព្រៀងដែនសមុទ្រ ដែលអាចនឹងបន្តឲ្យមានជម្លោះ កាន់តែស្មុគស្មាញបន្ថែមទៀត ជុំវិញរឿងរុករកថាមពល នៅក្នុងសមុទ្រមេឌីទែរ៉ានេខាងកើត ជាទីដែលតួកគីខួងយកប្រេង ធ្វើឲ្យទីក្រុងអាតែន...
ភ្នំពេញ៖ ក្រុមការងារនៃក្រុមហ៊ុន G.T.V.C SPEEDBOAT របស់លោកឧកញ៉ា ទៀ វិចិត្រ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញអូប័រល្បឿនលឿន ទៅជួយសង្គ្រោះជនជាតិរុស្ស៊ីចំនួនពីរនាក់ ដែលរងគ្រោះលិចទូកក្ដោងនៅក្នុងសមុទ្រ ម្តុំខាងមុខកោះតូច ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្នុងពេលជិះទូកក្តោងលេងកំសាន្តក្នុងសមុទ្រ ដែលមានរលកខ្លាំងនារដូវខ្យល់ធ្លាក់នេះ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា...