កៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ហៅកាត់ថា (AFU) បានបញ្ជាក់ថា ខ្លួនបានវាយប្រហារទៅលើទីស្នាក់ការកណ្តាលរបស់កងនាវាចរសមុទ្រខ្មៅរបស់ប្រទេសរុស្ស៊ី នៅឧបទ្វីបគ្រីមៀ ។ នាយកទំនាក់ទំនងយុទ្ធសាស្ត្ររបស់ AFU បានលើកឡើងនៅក្នុងសារ Telegram ថា “កងកម្លាំងការពារជាតិរបស់ប្រទេសអ៊ុយក្រែន បានចាប់ផ្តើមធ្វើការវាយប្រហារដោយទទួលបានជោគជ័យលើទីស្នាក់ការបញ្ជាការនៃកងនាវាចរសមុទ្រខ្មៅរបស់ប្រទេសបរុស្ស៊ី នៅក្នុងទីក្រុង...
អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រកាសកាលពីថ្ងៃសុក្រថា យោធាថ្មី សេដ្ឋកិច្ច សន្តិភាព និងសន្តិសុខ និងជំនួយអភិវឌ្ឍន៍ និងការវិនិយោគ សម្រាប់អ៊ុយក្រែន បន្ទាប់ពីបានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានបង្ហោះនៅលើគេហទំព័រការិយាល័យរបស់លោក លោក Trudeau បានឲ្យដឹងថា ប្រទេសកាណាដា...
រ៉ូម៖ លោក Giorgio Napolitano អតីតប្រធានាធិបតីអ៊ីតាលី និងកាន់អំណាចយូរបំផុតបានទទួលមរណភាពកាលពីថ្ងៃសុក្រក្នុងអាយុ ៩៨ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកត្រូវបានជ្រើសរើសជាប្រធានាធិបតីក្នុងឆ្នាំ២០០៦ ហើយបានក្លាយជាប្រមុខរដ្ឋដំបូងគេដែលឈរឈ្មោះសម្រាប់អាណត្តិ ៧ឆ្នាំទីពីរក្នុងឆ្នាំ២០១៣ ប៉ុន្តែលោកបានចុះចេញពីតំណែងនៅឆ្នាំ២០១៥ ដោយលើកឡើងពីអាយុ និងសុខភាពរបស់លោក ដោយលោកត្រូវបានជំនួសដោយប្រធានាធិបតីបច្ចុប្បន្នគឺ Sergio Mattarella ។ ជាមួយនឹងការកាន់តំណែងមានរយៈពេលជិត ៩ឆ្នាំ Napolitano គឺជាប្រមុខរដ្ឋរបស់ប្រទេសអ៊ីតាលីអស់រយៈពេលជិត...
យូអិន៖ ប្រមុខរក្សាសន្តិភាពអង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ដោយចំណុចសំខាន់បំផុត គឺការបែងចែកក្នុងចំណោមរដ្ឋជាសមាជិក។ លោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការសន្តិភាពបានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានមួយដោយប្រកាសថា “ប្រតិបត្តិការរក្សាសន្តិភាពកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន។ បញ្ហាប្រឈមដ៏ធំបំផុតគឺការបែងចែកនៅទូទាំងរដ្ឋជាសមាជិករបស់យើង” ។ វត្តមាននៃការបែងចែកនេះបង្កើតនូវទិដ្ឋភាពនយោបាយប្លែកពីគ្នា ដែលប្រតិបត្តិការរក្សាសន្តិភាពទទួលបានការគាំទ្រផ្នែកនយោបាយដែលថយចុះ។ លោក Lacroix បន្ថែមថា អ្វីដែលសំខាន់ជាងនេះទៅទៀត វាក៏បណ្តាលឱ្យមានការថយចុះនៃការគាំទ្រ សម្រាប់ដំណើរការនយោបាយ ដែលទាក់ទងនឹងបេសកកម្មនីមួយៗ...
ភ្នំពេញ ៖ ថ្លែងចំពោះមុខពលរដ្ឋខ្មែររាប់ពាន់នាក់ រស់នៅអាមេរិក និងកាណាដា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលមិនធ្វើបាបប្រជាពលរដ្ឋ មិនបំផ្លាញប្រទេសជាតិ មិនធ្វើឲ្យពលរដ្ឋខកបំណងនោះឡើយ។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅអាមេរិក និងកាណាដា ក្នុងទីក្រុងញ៉ូវយ៉ក ប្រទេសអាមេរិក នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី...
ភ្នំពេញ ៖ ថ្លែងចេញពីសហរដ្ឋអាមេរិក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការប្ដេជ្ញាចិត្តដោះស្រាយបញ្ហាគ្រឿងញៀនជូនប្រជាពលរដ្ឋ ដោយមាន ឧបនាយករដ្ឋមន្ដ្រី ១រូប ធ្វើជាប្រធាន ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចតែងតាំង លោកឧបនាយករដ្ឋមន្រ្តី នេត...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចោទសួរទៅក្រុមប្រឆាំងថា តើយល់យ៉ាងម៉េចដែរនៅពេលអាមេរិក ផ្ដល់ជំនួយជាថវិកា ចំនួន ១៨លានដុល្លារ មកប្រទេសកម្ពុជាវិញ។ ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរ នៅអាមេរិក និងកាណាដា ក្នុងទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេស ក្នុងប្រទេសរបស់ខ្លួនឡើយ។ សម្ដេច នាយករដ្ឋមន្ដ្រី បានលើកឡើងបែបនេះ ក្រោយមានក្រុមបាតុកម្ម នៅអាមេរិក បានលើកឡើងអំពីបញ្ហាកំពង់ផែរាម ដោយសង្ស័យថា មានមូលដ្ឋានទ័ពចិន។ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរ នៅអាមេរិក និងកាណាដា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ចំពោះការងារការទូតរបស់ប្រទេសកម្ពុជា គឺស្មើមុខ ស្មើមាត់ ក្នុងសមាជិកអង្គការសហប្រជាជាតិ ហើយកម្ពុជា ជាប្រទេសអធិបតេយ្យជាតិមួយ ទោះបីមានការផ្លាស់ប្ដូររាជរដ្ឋាភិបាលថ្មីក៏ដោយ។ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា នៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣...