ថ្ងៃទី១៩ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោកHanZheng អនុប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចសន្ទនាថ្នាក់ដឹកនាំ នៃកិច្ចប្រជុំកំពូលគោលដៅអភិវឌ្ឍន៍ ជានិរន្តរភាពនិងថ្លែងសុន្ទរកថា នៅទីចាត់ការទូទៅអង្គការសហប្រជាជតិក្រុងញូវយ៉ក។ លោកHanZheng បានលើកឡើងថា បច្ចុប្បន្ន ការអភិវឌ្ឍសកលប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងម៉ឺងម៉ាត់។ លោកXiJinpingប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនៅឆ្នាំ២០២១ ក្នុងគោលបំណងជំរុញឱ្យសម្រេចបាននូវការអភិវឌ្ឍសកលដែលប្រកបដោយសន្ទុះកាន់តែខ្លាំងក្លា បៃតងនិងរឹងមាំ។ប្រទេសចិន បានរួមបញ្ចូលការអនុវត្តរបៀវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្នុងរយៈពេលមធ្យមនិងវែង និងតម្កល់ការអភិវឌ្ឍ របស់ខ្លួនបញ្ចូលជាមួយវិបុលភាពនិងស្ថិរភាពរបស់ពិភពលោកជានិច្ច ព្រមទាំងជួយប្រទេសភាគខាងត្បូង សកលតាមរយៈប្រតិបត្តិការជាក់ស្តែង។ភាគីចិន នឹងបន្តរួមជាមួយភាគីនានា...
លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសនៅថ្ងៃទី ២១ ខែកញ្ញាថា ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិន នឹងអញ្ជើញចូលរួមពិធីសម្ពោធបើកការប្រកួតកីឡាអាស៊ីលើកទី ១៩ ដែលធ្វើឡើងនៅទីក្រុងហាងចូវ ព្រមទាំងរៀបចំពិធីបដិសណ្ឋរកិច្ចនិងសកម្មភាពទ្វេភាគី ជាមួយមេដឹកនាំបរទេសដែលអញ្ជើញមកប្រទេសចិន ដើម្បីចូលរួមពិធីសម្ពោធបើកការប្រកួតកីឡាអាស៊ី។...
ភ្នំពេញ៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នឹងដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នាចុងខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ។ នេះបើតាមការបញ្ជាក់របស់គាគីកម្ពុជា-ថៃ ក្នុងជំនួបរវាងលោក សារ៉ាន់ ចារើនសុវណ្ណ លេខាធិការអចិន្ត្រៃយ៍ នៃក្រសួងការបរទេសថៃ និងលោកស្រីបណ្ឌិត សឿង រដ្ឋចាវី...
បរទេស៖ ក្រសួងការបរទេសរុស្ស៊ីបានប្រាប់សារព័ត៌មាន Sputnik ថា ដោយសារតែការធ្វើសមយុទ្ធរបស់អង្គការណាតូនៅជិតព្រំដែនរុស្ស៊ី ទើបនាំឱ្យ ហានិភ័យនៃឧប្បត្តិហេតុកើតឡើងដោយអចេតនា និងការធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដោយផ្អែកតាមក្រសួងការបរទេសរុស្ស៊ីថា “យើងចង់បញ្ជាក់ថា ជាលទ្ធផលនៃការធ្វើសមយុទ្ធរបស់សម្ព័ន្ធភាពណាតូនៅជិតព្រំដែនរដ្ឋ ដែនអាកាស និងដែនសមុទ្ររបស់យើង ហានិភ័យនៃឧបទ្ទវហេតុអចេតនា និងការធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង” ។ ក្រសួងបានបន្ថែមថា...
ភ្នំពេញ៖ គម្រោងបង្កើតរោងចក្រចំនួន៨កន្លែងបន្ថែមទៀត ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចអនុម័តក្រោមទុនវិនិយោគជាង៦៤លានដុល្លារ ព្រមទាំងផ្ដល់ឱកាសការងារជាង៤ពាន់កន្លែង ។ យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “HUALE STEEL (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ...
ភ្នំពេញ ៖ លោក Wang Shuqian ប្រធាននាយកដ្ឋានសុខភិបាលផ្គត់ផ្គង់ភស្ដុភា នៃគណៈកម្មាធិការយោធាមជ្ឈឹមរបស់ចិន បានថ្លែងថា សមយុទ្ធសុខាភិបាលយោធា «ទេវតាសន្ដិភាព ២០២៣» រវាងកម្ពុជា-ចិន បង្ហាញភាពជោគជ័យមួយទៀត សម្រាប់គោលគំនិតមនុស្សធម៌អន្ដរជាតិ តែងតែប្រកាន់ភ្ជាប់នូវគោលការណ៍ គោរពគ្នាទៅវិញទៅមក។ ឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចប់ទស្សនាសមយុទ្ធសុខាភិបាលយោធា «ទេវតាសន្ដិភាព» រួមជាមួយ លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា...
បរទេស៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានស្នើមហាសេដ្ឋីអាមេរិក Bill Gates ពិគ្រោះជាមួយវៀតណាមអំពីបច្ចេកវិទ្យា និងនវានុវត្តន៍ ខណៈដែលប្រទេសនេះស្វែងរកអាទិភាពក្នុងការអភិវឌ្ឍន៍។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីវៀតណាមបានជួបសហស្ថាបនិកក្រុមហ៊ុន Microsoft Corp...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេង ចាប់ពីថ្ងៃទី២១-៣០ ខែកញ្ញា ឆ្នាំ២០២៣ ដោយសាំងធម្មតាមានតម្លៃ៤.៧៥០រៀល ឡើង១៥០រៀល ខណៈម៉ាស៊ូតតម្លៃ៤.៨៥០ឡើង១០០រៀល បើធៀបនឹង១០ថ្ងៃមុន៕
ភ្នំពេញ ៖ ក្រោយឃើញព័ត៌មានមានការចែកចាយបន្តគ្នាលើបណ្តាញសង្គមហ្វេសប៊ុក អំពីហិង្សាមួយកើតឡើងលើស្រ្តីម្នាក់ដែលបង្កឡើងដោយក្រុមស្រ្តីមួយទៀត កាលពីរាត្រីថ្ងៃ២០ កញ្ញាភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់មួយលើករណីនេះដើម្បីមានវិធានការតាមផ្លូវច្បាប់។ បើតាមផេករបស់ស្នងការរាជធានីភ្នំពេញ គឺករណីហិង្សារវាងស្រ្តីមួយក្រុមវាយទាត់ទាក់ទៅលើស្រ្តីម្នាក់ទៀតនោះគឺកំពុងដេកដួលក្នុងបន្ទប់ ។ ជាមួយនោះដែរ ស្នងការក៏បានអំពាវនាវប្រជាពលរដ្ឋជួយសហការ ផ្តល់ព័ត៌មានជូនសមត្ថកិច្ចដើម្បីស្វែងរកទីតាំងដែលមានអំពើហិង្សានោះ។ លោកស្នងការបានបញ្ជាក់ច្បាស់ថា ករណីនេះដោយមិនអាចលើកលែងបានទេ ៕
ភ្នំពេញ ៖ ក្រុមមន្រ្តីមកពីប្រទេសកម្ពុជា ឡាវ មីយ៉ានម៉ា ថៃ និងវៀតណាមបានជួបជុំគ្នារៀបចំសិក្ខាសាលា ស្តីពីការគ្រប់គ្រងធនធានវារិជាតិ និងការអភិវឌ្ឍវារីវប្បកម្មសម្រាប់ប្រទេសក្នុងតំបន់មេគង្គឡានឆាង ។ សិក្ខាសាលានេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារពូលូវ៉ៃ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល...