បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ៊ីស្រាអែលបាននិយាយថា ចំណាប់ខ្មាំងកាន់តែច្រើនដែលត្រូវបានក្រុមហាម៉ាស់ ចាប់ ចាប់តាំងពីការវាយប្រហារឆ្លងព្រំដែន របស់ក្រុមសកម្មប្រយុទ្ធកាលពីថ្ងៃទី៧ខែតុលា នឹងត្រូវបានផ្លាស់ប្តូរសម្រាប់អ្នកទោសប៉ាឡេស្ទីន នៅក្នុងអ្វីដែលជាថ្ងៃទីពីរ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌ដ៏សំខាន់ចូល ទៅក្នុងហ្គាហ្សា។ កាលពីថ្ងៃសុក្រ ដែលជាថ្ងៃដំបូងនៃបទឈប់បាញ់រយៈពេលបួនថ្ងៃ ដែលបានផ្អាកការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លានៃតំបន់ឡោមព័ទ្ធ ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំង២៤នាក់ក្នុងចំណោមចំណាប់ខ្មាំងប្រហែល២៤០នាក់ដែលត្រូវបានចាប់ខ្លួនដោយពួកសកម្មប្រយុទ្ធរបស់ខ្លួនចាប់តាំងពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលដែលបង្កឱ្យមានសង្រ្គាមប្រាំពីរសប្តាហ៍មកទល់ពេលនេះ។ ជាថ្នូរនឹងគ្នា អ៊ីស្រាអែលបានដោះលែងប៉ាឡេស្ទីន ៣៩នាក់ហើយ ចំណាប់ខ្មាំងដែលត្រូវបានដោះលែងពីការចាប់ខ្លួននៅតំបន់ហ្កាហ្សាមានជនជាតិអ៊ីស្រាអែល ១៣ នាក់...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំនេះ ចាប់ពីថ្ងៃទី២៦ ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងបរិយាកាសសប្បាយរីករាយ ក្រោមម្លប់នៃសុខសន្តិភាព។ តាមរយៈបណ្ដាញសង្គមតេឡេក្រាម នាថ្ងៃទី២៦ វិច្ឆិកា...
បរទេស៖ លោក Douglas Macgregor អតីតទីប្រឹក្សាមន្ទីរប៉ង់តាហ្គោន បានអះអាងកាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែន និងអ្នកគាំទ្រលោកខាងលិចរបស់ខ្លួន បានបរាជ័យជាមួយនឹងជម្លោះនឹងរុស្ស៊ីរួចហើយ។ យោងតាមការចេញផ្សាយរបស់ RT វរសេនីយ៍ឯកនៃកងទ័ពអាមេរិកដែលចូលនិវត្តន៍ និងជាអតីតយុទ្ធជនរូបនេះគឺជាបុគ្គលដែលតែងតែបានជួយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគៀវ ចូលទៅក្នុងការចរចាសន្តិភាពជាមួយទីក្រុងម៉ូស្គូឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការអត្ថាធិប្បាយរបស់ Macgregor បានកើតឡើងនៅពេលនៃការលុបចោលមូលនិធិ Pentagon ដែលមានសម្រាប់អ៊ុយក្រែន បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតី Joe...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTប្រេសិតរបស់ទីក្រុងប៉េកាំង ប្រចាំទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បាននិយាយថា សហគមន៍អន្តរជាតិត្រូវតែដោះស្រាយ ហានិភ័យនៃការសាយភាយនុយក្លេអ៊ែរ ដែលបង្កឡើងដោយកិច្ចព្រមព្រៀង AUKUS ដែលមានការចូលរួមដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី។ ថ្លែងនៅចំពោះមុខគណៈអភិបាល IAEA កាលពីថ្ងៃសុក្រ បេសកជនចិន Li Song បានអះអាងថា កិច្ចព្រមព្រៀង AUKUSគឺជាដំណើរការផ្ទុយពីគោលបំណង...
បរទេស៖ ទិន្នន័យថ្មីៗបង្ហាញថា ប្រទេសថៃកំពុងជិតដល់កម្រិតប្រកាសអាសន្នរបស់អង្គការសុខភាពពិភពលោក (WHO) នៃការធ្វើអត្តឃាតចំនួន ៨ នាក់ក្នុងចំណោមមនុស្ស ១០០.០០០ នាក់។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងសុខភាពសាធារណៈរបស់ថៃ បានរាយការណ៍អំពីអត្រាធ្វើអត្តឃាត ៧,៩៧ ក្នុងចំណោមមនុស្ស ១០០,០០០...
ភ្នំពេញ៖ កាលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ព្រះធម្មវន វាសី ចន្ទ មុនី បាននិមន្តប្រោះព្រំនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បន្ទាប់មក និមន្តទតការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រលើភ្នំបូកគោ និងព្រះអង្គបានប្រោះព្រំពុទ្ធបរិស័ទមកពីទីជិតឆ្ងាយយ៉ាងច្រើនកុះករដែលបានឡើងមកជួបព្រះអង្គនៅលើភ្នំបូកគោ ក្នុងនោះព្រះអង្គមានសទ្ធាជ្រះថ្លាបានវេរបច្ច័យសរុបចំនួន ១៤,៥០០ ដុល្លារអាមេរិក និង៣លានរៀល ដើម្បីចូលរួមកសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រលើភ្នំបូកគោ។...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានចូលរួមប្រារព្ធកម្មវិធី “យុគសម័យថ្មីនៃថាមពលអវកាស” ជាមួយអ្នកវិទ្យាសាស្ត្រ និងក្រុមគ្រួសាររបស់គាត់ ក្រោយពីកូរ៉េខាងជើង បានបង្ហោះផ្កាយរណបចារកម្មយោធាដោយជោគជ័យទៅកាន់គន្លងតារាវិថី ។ការបាញ់បង្ហោះមីស៊ីល Malligyong-1 របស់ក្រុងព្យុងយ៉ាងកាលពីថ្ងៃអង្គារ គឺជាការប៉ុនប៉ងលើកទី៣របស់ខ្លួនក្នុងការធានាដល់ចក្ខុវិស័យយោធានៅលើដែនអាកាស បន្ទាប់ពីបានបរាជ័យក្នុងខែឧសភា និងសីហា...
យេរូសាឡឹម/ដូហា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង Shin Bet របស់អ៊ីស្រាអ៊ែល កាលពីថ្ងៃសុក្រ បានទទួលចំណាប់ខ្មាំងចំនួន១៣នាក់ដំបូងដែលត្រូវបានដោះលែងចេញពីតំបន់ហ្គាហ្សាស្ទ្រីប ។ លោក Daniel Hagari អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ថា (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីការវាយតម្លៃផ្នែកវេជ្ជសាស្រ្តដំបូង ចំណាប់ខ្មាំងកំពុងត្រឡប់ទៅកាន់ប្រទេសអ៊ីស្រាអ៊ែលវិញ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រទេសអាហ្វហ្គានីស្ថាន បានប្រកាសបិទស្ថានទូតរបស់ខ្លួនជាអចិន្ត្រៃយ៍ក្នុងទីក្រុង New Delhi បន្ទាប់ពីអ្នកការទូតមុនអាណត្តិមុនដែលធ្វើការជាមួយរដ្ឋាភិបាលតាលីបង់បច្ចុប្បន្នមិនបានធានាការបន្តទិដ្ឋាការ។ ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះលើគេហទំព័រ Xស្ថានទូតបាននិយាយថាក្រុមការងារកំពុងដំណើរការបិទដោយសារតែសម្ពាធឥតឈប់ឈរពីទាំងក្រុមតាលីបង់ និងរដ្ឋាភិបាលឥណ្ឌាដើម្បីបោះបង់ការគ្រប់គ្រងទីនេះ។ លោកFarid Mamundzay ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំប្រទេសឥណ្ឌា បាននិយាយថា ការផ្លាស់ប្តូរនេះត្រូវបានបង្កឡើងដោយ បញ្ហាប្រឈមនូវភាពលំបាកជាប់លាប់ពីរដ្ឋាភិបាលឥណ្ឌា ។ គួរឲ្យដឹងដែរថាឥណ្ឌាមិនទទួលស្គាល់រដ្ឋាភិបាលតាលីបង់ទេ ហើយបានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត និងបុគ្គលិកបេសកកម្មស្នាក់នៅបន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថានក្នុងឆ្នាំ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីជំងឺផ្តាសាយបក្សីលើកុមារីអាយុ៤ឆ្នាំម្នាក់ទៀតហើយ ដែលកុមារីរូបនេះមានផ្ទះនៅក្បែរស្រ្តីវ័យ២១ឆ្នាំកើតជំងឺផ្តាសាយបក្សីកាលពីថ្ងៃ២៥ វិច្ឆិកា ក្នុងភូមិត្រពាំងឬស្ស៊ី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត៕