ភ្នំពេញ៖ ប្រទេសកម្ពុជា ត្រូវបានអង្គសន្និសីទរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន”។ យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថាកិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ា ត្រូវបានប្រព្រឹត្តទៅជារៀងរាល់៥ឆ្នាំម្តង ហើយកម្ពុជា...
ហ្គាហ្សា៖ អ៊ីស្រាអែល បានបន្តការវាយប្រហាររបស់ខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីបនៅព្រឹកថ្ងៃព្រហស្បតិ៍ ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ឈានដល់រវាងប្រទេសនេះ និងចលនាហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សា មិនបានដូចការរំពឹងទុកនឹងចូលជាធរមាននៅថ្ងៃព្រហស្បតិ៍។ កិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់បណ្តោះអាសន្នរយៈពេល ៤ ថ្ងៃនៅតំបន់ហ្គាហ្សា សម្រាប់ការផ្លាស់ប្តូរចំណាប់ខ្មាំងយ៉ាងហោចណាស់ ៥០ នាក់ដែលត្រូវបានចាប់ពង្រត់នៅតំបន់ហ្គាហ្សា និងអ្នកឃុំឃាំងប៉ាឡេស្ទីនប្រហែល ១៥០ នាក់ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាជំនួយមនុស្សធម៌បន្ថែមទៀត ដើម្បីចូលទៅក្នុងក្របខណ្ឌប៉ាឡេស្ទីន ដែលរងគ្រោះដោយសង្រ្គាមត្រូវបានព្រមព្រៀងជាដំបូង ដោយភាគីជម្លោះទាំងពីរនៅថ្ងៃពុធ ហើយគ្រោងចូលជាធរមាននៅថ្ងៃព្រហស្បតិ៍។...
ប្រែសម្រួល ឈូក បូរ៉ាសេអ៊ូល៖ កូរ៉េខាងជើងបានឲ្យដឹងថា ខ្លួននឹង “ស្តារឡើងវិញនូវរាល់វិធានការយោធា” នៅជិតខ្សែព្រំដែនយោធារវាងកូរ៉េទាំងពីរ ដើម្បីឆ្លើយតបទៅនឹងការបន្តសកម្មភាពឈ្លបយកការណ៍ និងការឃ្លាំមើលរបស់ទីក្រុងសេអ៊ូល បន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបចារកម្មដោយទីក្រុងព្យុងយ៉ាង។ យោធាកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃដដែល ដែលកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងឆ្ពោះទៅសមុទ្រជប៉ុនកាលពីល្ងាចថ្ងៃពុធ ប៉ុន្តែការបាញ់បង្ហោះហាក់ដូចជាបរាជ័យ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ក្រសួងការពារជាតិកូរ៉េខាងជើង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសនេះ “នឹងស្តារឡើងវិញភ្លាមៗនូវវិធានការយោធាទាំងអស់” ដែលត្រូវបានបញ្ឈប់បន្ទាប់ពីកិច្ចព្រមព្រៀងឆ្នាំ២០១៨ ជាមួយកូរ៉េខាងត្បូង...
បរទេស៖ ក្រសួងការពារជាតិអង់គ្លេស បាននិយាយកាលពីថ្ងៃសុក្រក្នុងការធ្វើបច្ចុប្បន្នភាពការស៊ើបការណ៍ប្រចាំថ្ងៃរបស់ខ្លួនអំពីសង្គ្រាមថា ប្រទេសរុស្ស៊ីនៅតែបន្តប្រឈមមុខនឹង “ការស្លាប់និងរបួសយ៉ាងច្រើនពីការវាយប្រហារដ៏ជាក់លាក់រយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែននៅពីក្រោយជួរមុខ” ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមក្រសួងអង់គ្លេសថា នៅថ្ងៃទី ១០ ខែវិច្ឆិកា ទាហានរុស្ស៊ីជាង ៧០នាក់ប្រហែលជាបានស្លាប់នៅក្នុងការវាយប្រហារលើក្បួនរថយន្តមួយនៅចម្ងាយ ២៣ គីឡូម៉ែត្រពីខាងក្រោយជួរមុខនៅ Hladkivka ដែលជាភូមិមួយក្នុងសង្កាត់ Kherson...
បរទេស៖ ទាហានអ៊ីស្រាអែលបានបើកការបាញ់ប្រហារទៅលើជនស៊ីវិលប៉ាឡេស្ទីនដែលព្យាយាមត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅភាគខាងជើងហ្គាហ្សា ភ្លាមៗបន្ទាប់ពីការចាប់ផ្តើមនៃបទឈប់បាញ់រយៈពេល៤ថ្ងៃរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស, នេះបើតាមអ្នកសារព័ត៌មាន AP បានរាយការណ៍ពីកន្លែងកើតហេតុ។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) មុននេះ បានព្រមានអ្នកផ្លាស់ទីលំនៅនៅតំបន់ហ្គាហ្សា ប្រឆាំងនឹងការប៉ុនប៉ងផ្លាស់ទីទៅភាគខាងជើងនៃតំបន់នោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានបានអះអាងកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និង១១នាក់ផ្សេងទៀតបានរងរបួសក្នុងអំឡុងពេលឧបទ្ទវហេតុនេះ។ អ្នកនាំពាក្យយោធាអ៊ីស្រាអែលបានប្រាប់សារព័ត៌មាន Haaretz...
បរទេស៖ រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ឈប់ការប្រយុទ្ធ ប្រសិនបើអ៊ុយក្រែនយល់ព្រមរក្សាអព្យាក្រឹត ប៉ុន្តែលោកខាងលិចបានណែនាំឲ្យទីក្រុងកៀវបន្តដំណើរទៅមុខទៀត, នេះបើតាមប្រមុខបក្សសភារបស់ប្រធានាធិបតីអ៊ុយក្រែន និងជាប្រធានអ្នកចរចានៅឯកិច្ចចរចាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុល លោក David Arakhamia បានលើកឡើងកាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Arakhamia ដែលជាប្រធានក្រុមសភា “គាំទ្រនយោបាយអឺរ៉ុប” បានប្រាប់ទូរទស្សន៍ប៉ុស្តិ៍...
បរទេស៖ អតីតនាយករដ្ឋមន្ត្រី ឧត្តមសេនីយ ប្រយុទ្ធ ចាន់អូចា និងភរិយា ត្រូវបានគេមើលឃើញពីទ្រព្យសម្បត្តិរបស់ពួកគេកើនឡើងជាង ២លានបាត ក្នុងរយៈពេល៩ឆ្នាំ ដែលលោកកាន់តំណែង។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់អតីតឧបនាយករដ្ឋមន្ត្រី ប្រាវីដ វង្សស៊ូវ៉ាន់ បានកើនឡើងប្រហែល...
បរទេស៖ យោងតាមគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) របស់ប្រទេសថៃ បានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា និងភរិយា មានទ្រព្យសម្បត្តិចំនួន ២,៨លានបាត ខណៈដែលអតីតឧបនាយករដ្ឋមន្ត្រី លោក ប្រាវីត វង់ស៊ូវ៉ាន់ មានទ្រព្យសម្បត្តិច្រើនជាង ២ លានបាតនៅពេលចាកចេញពីតំណែង។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍...
គីម ជុងអ៊ុន៖ ការបាញ់បង្ហោះផ្កាយរណប ជាការអនុវត្ដសិទ្ធិការពារខ្លួនhttps://dap-news.com/international/2023/11/24/374608/ រុស្ស៊ីបាញ់ផ្លោង សម្លាប់មនុស្ស៤នាក់ នៅអ៊ុយក្រែន ក្នុងពេលដែលអ៊ុយក្រែន វាយប្រហារដោយដ្រូន សម្លាប់អ្នកកាសែតរុស្ស៊ីម្នាក់https://dap-news.com/international/2023/11/24/374602/ អាល្លឺម៉ង់ មិនសេសសល់ថវិកាច្រើនទៀតទេ សម្រាប់ជំនួយដល់អ៊ុយក្រែនhttps://dap-news.com/international/2023/11/24/374587/ ចិន អំពាវនាវឱ្យមានតំបន់ គ្មានអាវុធនុយក្លេអ៊ែរ នៅមជ្ឈិមបូព៌ាhttps://dap-news.com/international/2023/11/24/374493/ សេដ្ឋកិច្ចអ៊ីស្រាអែល ដាំក្បាលចុះដោយសារបញ្ហាជម្លោះhttps://dap-news.com/international/2023/11/24/374590/ មកដឹងពីផ្លូវ ដែលអាចធ្វើដំណើរបាន ពេលបុណ្យអុំទូក...
ភ្នំពេញ៖ ភ្ញៀវទេសចរអន្ដរជាតិជាង២០០នាក់ បានមកដល់ខេត្តសៀមរាប តាមរយៈជើងហោះហើរត្រង់ដ៏ធំមួយ ហើយក៏ជាលើកដំបូង ដែលបានហោះចេញពីទីក្រុងស៊ីដនី ប្រទេសអូស្ដ្រាលី មកកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ នាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកានេះ។ ភ្ញៀវទេសចរទាំងនោះ មកតាមរយៈក្រុមហ៊ុនទេសចរណ៍ ហើយនឹងស្នាក់នៅខេត្តសៀមរាប រយៈពេល ៣ថ្ងៃ៕