ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសពីបណ្តាញក្រុមគ្រូពេទ្យផ្តល់សេវាសង្រ្គោះបន្ទាន់សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ ដោយក្នុងនោះបានត្រៀមគ្រូពេទ្យ និងរថយន្តសង្គ្រោះតាមគោលដៅ៧០គ្រឿង រថយន្តគ្លីនិចចល័ត៤គ្រឿង និងបោះតង់ពិនិត្យសុខភាព២៤ម៉ោង ចំនួន១២កន្លែង៕
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជេីញចូលរួមបេីកកិច្ចប្រជុំរដ្ឋមន្រ្តីរ៉ែអាស៊ានលេីកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ “ជំរុញអាស៊ានឱ្យក្លាយទៅជាគោលដៅវិនិយោគរ៉ែប្រកបដោយចីរភាព” ដោយមានការចូលរួមពីបណ្តារដ្ឋមន្រ្តីរ៉ែអាស៊ាន រដ្ឋមន្រ្តីរ៉ែទីម័រខាងកេីតជាអ្នកតាមដាន លេខាធិការដ្ឋានអាស៊ាន ដៃគូសន្ទនា និងអង្គការអន្តរជាតិមួយចំនួនទៀត។ កិច្ចប្រជុំនេះប្រព្រឹត្តទៅអស់រយះពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១...
ភ្នំពេញ៖ យោងតាមសារអបអរសាទរ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើបណ្តាញសង្គមនានានៅរាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា “ប្រាសាទអង្គរវត្ត ក្លាយជាទីអច្ឆរិយ:ទីប្រាំបី របស់ពិភពលោក ដោយយកឈ្នះទីក្រុង Pompeii របស់ប្រទេសអ៊ីតាលី ។ ប្រាសាទអង្គរ ឬប្រាសាទអង្គរ ដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា បានយកឈ្នះទីក្រុង...
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានគូសបញ្ជាក់ថាគោលនយោបាយបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នឹងធ្វើឱ្យកូនចៅរបស់បងប្អូនកម្មករនិយោជិតមានការលូតលាស់ល្អ មានអាហារូបត្ថម្ភគ្រប់គ្រាន់ មានស្មារតីនិងបញ្ញាញាណរឹងមាំ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស។លោករដ្ឋមន្រ្តីមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត២ម៉ឺននាក់ ក្នុងខណ្ឌកំបូលរាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានជ្រើសរើសយកទីតាំងមុខវត្តឧណ្ណាលោម តាមដងទន្លេសាប ដើម្បីធ្វើការប្រណាំងទូកសាកល្បងកម្លាំង និងដកស្រង់បច្ចេកទេសថ្នាក់រាជធានី មុននឹងចូលរួមប្រកួតថ្នាក់ជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២៣ ។ ពិធីអុំទូកសាកល្បងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី ដោយមានទូកចូលរួមទាំងទូកអុំ, ទូកមួងឬហៅថាទូកចែវ, ទូកខ្នាតអន្តរជាតិ...
ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ បានបញ្ចប់ ជាមួយនឹងការប្តេជ្ញាចិត្តរបស់អ្នកពាក់ព័ន្ធក្នុងវិស័យ ក្នុងការពង្រឹងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ កិច្ចការពារអតិថិជន និងការគាំពារអតិថិជនក្នុងពេលលំបាក តាមរយៈការរៀបចំឥណទានឡើងវិញ ដើម្បីអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ ការប្តេជ្ញាចិត្តនេះបានធ្វើឡើងនៅក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទ បរិយាបន្នហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ ភាពធន់ និងនិរន្តរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជាដោយមានការចូលរួមពីអ្នកបង្កើតគោលនយោបាយ សេដ្ឋវិទូ ថ្នាក់ដឹកនាំអាជីវកម្ម ថ្នាក់ដឹកនាំធនាគារ និងមីក្រូហិរញ្ញវត្ថុ...
ភ្នំពេញ ៖ ខណៈការដឹកជញ្ជូនទំនិញផ្សេងៗ និងម្ហូបអាហារសម្រាប់ប្រជាពលរដ្ឋមានការកើនឡើង ហើយការគោរពច្បាប់ចរាចរណ៍របស់អ្នកបើកបរ នៅមានកម្រិតនៅឡើយ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានជំរុញក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងម្ហូបអាហារ នៅរាជធានីភ្នំពេញ ធ្វើការណែនាំអ្នកបើកបររបស់ក្រុមហ៊ុន ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងអត្រាស្លាប់។ នៅក្នុងកិច្ចប្រជុំ ស្តីពីការណែនាំអំពីសុវត្ថិភាពចរាចរណ៍ អ្នកបើកបរដឹកអ្នកដំណើរ ទំនិញ និងម្ហូបអាហារ...
ភ្នំពេញ៖ នៅក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកបណ្ឌិត កៅ គីមហួន អគ្គលេខាធិកាអាស៊ាន បានថ្លែងបញ្ជាក់ថា អាស៊ានកំពុងបន្តជំរុញគាំទ្រលើសុខដុមនីយកម្ម វិស័យការងារ ការកសាងសមត្ថភាពធនធានមនុស្ស និងការបណ្តុះបណ្តាលជំនាញសម្រាប់ប្រទេសជាសមាជិកអាស៊ាន។ លោកបណ្ឌិត...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញណែនាំក្រើនរំលឹកដល់សាធារណជនទាំងអស់ ចូលរួមការពារសុខភាពបុគ្គល គ្រួសារ និងសហគមន៍ពីជំងឺឆ្លងនានា ដូចជា ជំងឺរាគរូស ផ្តាសាយ ជំងឺកូវីដ-១៩ ជំងឺភ្នែកក្រហម ការពុលចំណីអាហារ ពុលស្រា ក្នុងអំឡុងពេល ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣។ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប...
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវឱ្យយុវជនដែលទើបតែទទួលបានលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទោះបីជាប់ក្តីធ្លាក់ក្តី ឱ្យងាកមកចាប់អារម្មណ៍លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតបង់ថ្លៃរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ។ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៤ វិច្ឆិកា បានលើកឡើងថា ប្អូនៗ និងកូនក្មួយដែលទើបតែទទួលបានលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបើទោះបីជាប់ក្តី ធ្លាក់ក្តី សូមងាកមកចាប់អារម្មណ៍លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដែលចូលរៀនពុំបង់ថ្លៃ ជាពិសេសយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀល...