ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបិទបញ្ចប់ឆ្នាំសិក្សា២០២២-២០២៣ និងត្រៀមលក្ខណៈបើកបវសនកាលថ្មី ឆ្នាំសិក្សា២០២៣-២០២៤ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ។ តាមរយៈសេចក្ដីណែនាំរបស់ក្រសួងអប់រំ នាថ្ងៃទី១២ កញ្ញា បានឲ្យដឹងថា ឆ្នាំសិក្សា២០២២-២០២៣ បានចាប់ផ្ដើមកាលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ ក្រសួង គូសបញ្ជាក់ថា...
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងខេត្ត អគ្គនាយក...
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ បានដាក់ចេញគោលការណ៍ ៧ចំណុច ដើម្បីលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និង សុខភាពការងារដល់កម្មករនិយោជិត។ គោលការណ៍៧ចំណុចសំខាន់ៗ ដែលរាជរដ្ឋាភិបាលបានអនុវត្តខ្ជាប់ខ្ជួនរួមមាន៖ ទី១ ការតម្រូវឲ្យមានសេវាសង្គ្រោះបឋមនៅកន្លែងធ្វើការឱ្យបាន៨៥.៥%នៃរោងចក្រដែលចុះបញ្ជីនៅក្រសួង និង ទី២ ការរៀបចំ ទិវាពិភពលោកដើម្បីសុវត្ថិភាព និង សុខភាពការងារជារៀងរាល់ឆ្នាំ ។ ដោយឡែកទី៣ ការដាក់ឲ្យអនុវត្ត «...
ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ចលនាចាប់ឃាត់ខ្លួនក្មេងៗមានទាំងស្រី-ប្រុសដែលហៅថា ក្មេងទំនើងនៅតាមបណ្តារាជធានី-ខេត្តមួយចំនួនបាននិងកំពុងកើតឡើងជាហូរហែរនោះ ត្រូវមន្ដ្រីស្រាវជ្រាវ ផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា លោក ឈត ប៊ុនថង បង្ហាញពីការយល់ឃើញថា មកពីកត្តាជាច្រើនទាំងខ្លួនឯង សង្គមគ្រួសារ សង្គមជាតិជាដើម ជាពិសេសផ្នែកសីលធម៌ធ្លាក់ចុះ។ លោក ឈត ប៊ុនថង...
ការ៉ាកាស៖ រដ្ឋមន្ត្រីការពារជាតិវេណេស៊ុយអេឡា លោក Vladimir Padrino Lopez បានអំពាវនាវពិភពលោកឲ្យបដិសេធវិធានការបង្ខិតបង្ខំឯកតោភាគីដែលដាក់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនប្រឆាំងនឹងវេណេស៊ុយអេឡា។ រដ្ឋមន្ត្រីបានសរសេរនៅលើ X ដែលពីមុនគេស្គាល់ថាជា Twitter ថា “ពិភពលោកត្រូវតែបញ្ចេញសំឡេងប្រឆាំងនឹងភាពព្រៃផ្សៃនេះ ហើយផ្តល់ផ្លូវទៅកាន់សណ្តាប់ធ្នាប់សកលថ្មីមួយដោយផ្អែកលើការគោរព ការបំពេញបន្ថែម និងសាមគ្គីភាព” ។ លោកបានលើកឡើងថា “វិធានការបង្ខិតបង្ខំជាឯកតោភាគីប្រឆាំងនឹងវេណេស៊ុយអេឡា ដែលហៅថា “ទណ្ឌកម្ម”...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម “ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន និងពិព័រណ៍ចិន-អាស៊ាន លើកទី២០” ចាប់ពីថ្ងៃទី១៤-១៧ កញ្ញា ២០២៣៕
បរទេស៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់ថៃ គឺលោកស្រី Sudawan Wangsupakitkosol បាននិយាយកាលពីថ្ងៃអង្គារថា គោលនយោបាយមិនយកទិដ្ឋាការរបស់ប្រទេសថៃ សម្រាប់អ្នកកាន់លិខិតឆ្លងដែនចិន និងឥណ្ឌា គឺនឹងមិនផ្តល់ផលប្រយោជន៍ដល់ប្រតិបត្តិករអាជីវកម្មខុសច្បាប់នោះទេ។ ផ្ទុយទៅវិញ លោកស្រីបន្តថា គោលនយោបាយនេះនឹងពន្លឿនការបង្កើតប្រាក់ចំណូលក្នុងវិស័យទេសចរណ៍។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកស្រី Sudawan Wangsupakitkosol...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា គ្រោងនឹងរុះរើគណៈរដ្ឋមន្ត្រីរបស់លោកនៅថ្ងៃពុធនេះ បន្ទាប់ពីបានបង្កើតក្រុមដឹកនាំគណបក្សកាន់អំណាចថ្មី ដោយបានបំបែកកំណត់ត្រាស្ត្រី ៥នាក់ជារដ្ឋមន្ត្រីក្នុងគោលបំណង ដើម្បីផ្លាស់ប្តូរការធ្លាក់ចុះនៃការគាំទ្រសម្រាប់រដ្ឋាភិបាលរបស់គាត់។ លោក គីស៊ីដា សង្ឃឹមថាការកែប្រែនេះនឹងផ្តល់ការជំរុញដល់រដ្ឋបាលរបស់លោក ដោយត្រួសត្រាយផ្លូវ សម្រាប់គណបក្សប្រជាធិបតេយ្យសេរីរបស់លោក ដើម្បីលេចចេញនូវជ័យជំនះពីការបោះឆ្នោតសភាជាន់ទាបបន្ទាប់ និងការពង្រឹងការគាំទ្រពីក្នុងបក្សរបស់លោក មុនពេលការប្រជែងតំណែងប្រធានបក្ស LDP នៅឆ្នាំ២០២៤។ ក្នុងចំណោមរដ្ឋមន្ត្រីទាំង...
ក្រុងគៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ថា លោក Denys Shmyhal នាយករដ្ឋមន្ត្រីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែន រក្សាសិទ្ធិដើម្បីងាកទៅរកអង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា (WTO) ប្រសិនបើប្រទេសប៉ូឡូញ បន្តការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែននោះ ។ លោក Shmyhal បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមឈ្មោះថា X...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចាត់ទុកទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ជាស្ពានឬស្សី ត្រូវថែរក្សាសម្រាប់ការតភ្ជាប់ ទោះបីជាមានស្ពានបេតុង ជាទំនាក់ទំនងការទូតល្អរវាងរដ្ឋ និងរដ្ឋ ក៏ដោយ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃជំនួបសម្ដែងការគួរសមរវាង សម្ដេចតេជោ ហ៊ុន សែន ជាមួយលោក តាកាហាស៊ី ហ្វូមីអាគី...