រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ថា គណៈកម្មាធិការកណ្តាលសម្រាប់ការគ្រប់គ្រងគ្រឿងញៀន ហៅកាត់ថា (CCDAC) បានឲ្យដឹងកាលពីថ្ងៃអង្គារថា អាជ្ញាធរមីយ៉ាន់ម៉ា បានរឹបអូសគ្រាប់ថ្នាំដាស់អារម្មណ៍ចំនួន៩០០.០០០គ្រាប់នៅក្នុងទីក្រុងពាណិជ្ជកម្មនៃទីក្រុងរ៉ងហ្គូន ។ គណៈកម្មាធិការ CCDAC បានឲ្យដឹងថា ការធ្វើសកម្មភាពនេះផ្អែកលើការផ្តល់ព័ត៌មាន ប៉ូលិសបានស្វែងរកបុរសដែលជាជនសង្ស័យ២នាក់នៅលើផ្លូវ Yangon-Pyay ក្នុងទីក្រុង Insein នៃទីក្រុងរ៉ងហ្គូន...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេសឧស្សាហកម្មទាំង៧ បានថ្កោលទោសរុស្ស៊ី កាលពីថ្ងៃអង្គារសម្រាប់ការបោះឆ្នោតនៅក្នុងតំបន់អ៊ុយក្រែន ដែលទីក្រុងម៉ូស្គូ បានកាន់កាប់ដោយខុសច្បាប់ ដែលជាផ្នែកមួយនៃការបោះឆ្នោតក្នុងស្រុកបង្រួបបង្រួមរបស់ប្រទេស។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “យើង ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការរៀបចំការបោះឆ្នោតក្លែងក្លាយ ដែលធ្វើឡើងដោយប្រទេសរុស្ស៊ី” នៅក្នុងតំបន់ Donetsk, Kherson, Luhansk និង Zaporizhzhia ក៏ដូចជានៅឧបទ្វីបគ្រីមៀ សេចក្តីថ្លែងការណ៍បានឲ្យដឹង ដោយសំដៅទៅលើការប្រកួតប្រជែង...
ភ្នំពេញ ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកអ៊ីណូ អាត់ស៊ុស៊ី (Ueno Atsushi) បានប្តេជ្ញារួមគ្នាលើកកម្ពស់វិស័យការទូត និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង ជាពិសេសជំរុញទំហំពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស និងទំនាក់ទំនងប្រជាជននិងប្រជាជន។ ការប្តេជ្ញាចិត្តនេះ ត្រូវបានលើកឡើងក្នុងឱកាសសម្តេច ឃួន សុដារី ទទួលជួបសម្តែងការគួរសម ជាមួយលោក...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសឲ្យដឹងថា វត្ថុបុរាណខ្មែរដ៏ល្អឯកចំនួន ៣៣ នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីអាជ្ញាធរអាមេរិកដកហូតរូបចម្លាក់ទាំងនេះ ពីគ្រួសារ Lindemann ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ នាថ្ងៃ១៣ កញ្ញា បានឲ្យដឹងថា ការប្រគល់មកវិញនេះ ក្រោយក្រុមការងារកម្ពុជា និងរដ្ឋាភិបាលអាមេរិកអនុលោមតាមអនុស្សារណៈនៃការយោគយល់គ្នាដែលបានបន្តសុពលភាពកាលខែសីហា ឆ្នាំ២០២៣។ រដ្ឋាភិបាលអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉ក...
ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានកោតសរសើរចំពោះគណៈអភិបាលរាជធានីភ្នំពេញ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការរួមចំណែកលើការពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅរាជធានីភ្នំពេញ ឲ្យកាន់តែមានភាពប្រសើរឡើង។ ការកោតសរសើរបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៣ កញ្ញា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ ក្រោមវត្តមាន លោក...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយអភិបាល នៃគណៈអភិបាលរាជរាធានី-ខេត្តទាំង ២៥ ៕
ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះល្បាត និងត្រួតពិនិត្យក្នុងភូមិសាស្រ្តស្មុគស្មាញ ទីប្រជុំជន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ដោយបានឃាត់ខ្លួនក្មេងទំនើង ដើរលេងយប់ជ្រៅចំនួន១៥នាក់។ ការបើកប្រតិបត្តិការនេះ ធ្វើឡើងដោយ អនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ...
វ៉ាស៊ីនតោន៖ សេតវិមានដែលបានចេញផ្សាយព័ត៌មានពេញលេញក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Joe Biden ទៅកាន់ប្រទេសវៀតណាម ដែលមានជាង ២.៦០០ ពាក្យ។ ផ្នែកសិទ្ធិមនុស្សមានតែ ១១២ ពាក្យ រួមទាំងចំណងជើងរង។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា តាមទស្សនៈពាណិជ្ជកម្ម និងយុទ្ធសាស្ត្រ ដំណើរទស្សនកិច្ចរបស់លោក Biden...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យ លោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ៕
បរទេស៖ ក្រសួងកិច្ចការងារកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសបារាំង បានប្រកាសកាលពីថ្ងៃអង្គារប្រតិបត្តិការយោធាបារាំង នៅក្នុងប្រទេសហ្គាបុងកំពុងចាប់ផ្តើមឡើងវិញបន្តិចម្តងៗ បន្ទាប់ពីត្រូវបានផ្អាកជាងមួយសប្តាហ៍មុនដើម្បីជាការឆ្លើយតបទៅនឹងរដ្ឋប្រហារទម្លាក់ប្រធានាធិបតី Ali Bongo។ ថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតលោករដ្ឋមន្ត្រី Sebastien Lecornu បានឲ្យដឹងថា បែបនេះថា៖សកម្មភាពយោធារបស់យើងកំពុងចាប់ផ្តើមដំណើរការឡើងវិញបន្តិចម្តងៗនិងមួយករណីម្តងៗតាមជាក់ស្តែង។ រដ្ឋាភិបាលទីក្រុងប៉ារីស បានប្រកាសនៅដើមខែកញ្ញាថា ខ្លួនបានផ្អាកកិច្ចសហប្រតិបត្តិការយោធាជាមួយអាជ្ញាធរថ្មីរបស់ប្រទេសហ្គាបុង ដែលបានឡើងកាន់អំណាចដោយរដ្ឋប្រហារនៅថ្ងៃទី៣០ខែសីហា ប៉ុន្មានម៉ោងបន្ទាប់ពីមេដឹកនាំដ៏យូរ Ali Bongo ត្រូវបានប្រកាសថាជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស។ មេដឹកនាំរដ្ឋប្រហារបានលុបចោលលទ្ធផលបោះឆ្នោត និងរំលាយស្ថាប័នជាតិ...