ម៉ូស្គូ៖ ប្រទេសទាំង ៣១ នៃអង្គការណាតូ បូករួមទាំងស៊ុយអែត ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំធ្វើសមយុទ្ធយោធាដ៏ធំបំផុតរបស់ប្លុកចាប់តាំងពីសង្គ្រាមត្រជាក់នៅដើមឆ្នាំ២០២៤។ កាសែត Sputnik បានទាក់ទងទៅលោក Michael Maloof អតីតអ្នកវិភាគគោលនយោបាយសន្តិសុខនៅការិយាល័យរដ្ឋលេខាធិការការពារជាតិ ដើម្បីទទួលបាន ការពន្យល់អំពីហានិភ័យ ដែលបង្កឡើងដោយលំហាត់សមយុទ្ធនេះ។ ប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មអង់គ្លេសបានរាយការណ៍កាលពីថ្ងៃចន្ទថា អង្គការណាតូ គ្រោងនឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅទូទាំងប្រទេសអាល្លឺម៉ង់ ប៉ូឡូញ និងបណ្តាប្រទេសបាល់ទិក នៅចន្លោះខែកុម្ភៈ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ប្រទេសឡាតវៀ ដែលជាសមាជិកមួយរបស់អឺរ៉ុប បានសម្រេចបិទព្រំដែនរបស់ខ្លួនសម្រាប់រថយន្តស្លាកលេខរុស្សី ទាំងអស់មិនឲ្យធ្វើដំណើរចូលក្នុងប្រទេសរបស់ខ្លួនឡើយ។ ប្រភពដដែលបានសរសេរទៀតថាការសម្រេចចិត្តនេះបានធ្វើឡើងនៅក្រោយពេលដែលក្រុមប្រឹក្សាអឺរ៉ុបបានចេញបញ្ជាឲ្យសមាជិករបស់ខ្លួនទាំងឡាយក្នុងករារាំងនិងបង្កើនការត្រួតពិនិត្យចំពោះទ្រព្យសម្បត្តិឬវត្ថុកាន់កាប់របស់ជនជាតិរុស្សីទាំងឡាយដែលនឹងត្រូវយកចូលក្នុងតំបន់អឺរ៉ុបបន្ថែមទៀត។ យោងតាមការបញ្ជាក់នៅលើគេហទំព័ររបស់សេវាចំណូលរដ្ឋឡាតវៀ ចេញផ្សាយកាលពីថ្ងៃអង្គារ បានឲ្យដឹងថាចាប់ពីថ្ងៃទី១២ខែកញ្ញា យានជំនិះដែលបានចុះបញ្ជីនៅក្នុងប្រទេសរុស្ស៊ីនឹងត្រូវបានបដិសេធមិនឱ្យចូលទៅក្នុងសហភាពអឺរ៉ុបតាមរយៈច្រកព្រំដែនឡាតវៀនិងរុស្ស៊ី និងឡាតវៀបេឡារូស ឡើយ។ គួរឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តីភ្លាមៗរដ្ឋាភិបាលទីក្រុងមូស្គូ បានចេញសេចក្តីប្រកាសថ្កោលទោសចំពោះការហាមប្រាមនេះ ដោយអ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បានហៅវាថាជាការបង្ហាញពីការរើសអើងជាតិសាសន៍ដោយមន្ត្រីលោកខាងលិច៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារបច្ចេកទេសផ្លូវជនបទបន្ទាន់ នៃការិយាល័យផ្លូវលំជនបទ ដើម្បីចុះពិនិត្យនិងវាយតម្លៃ ស្ថានភាពផ្លូវជនបទចំនួន២ខ្សែ កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ដើម្បីរៀបចំការជួសជុលបន្ទាន់ ឡើងវិញ ជូនប្រជាពលរដ្ឋ។ យោងតាមក្រសួងអភិវដ្ឍន៍ជនបទ បានឲ្យដឹងថា លទ្ធផលការវាយតម្លៃស្ថានភាព គឺទីតាំងខ្សែផ្លូវទី១៖ ជាផ្លូវតភ្ជាប់ពីភូមិកំពង់ឈើទាល-ភូមិតាអោក ស្ថិតក្នុងឃុំសំបូរណ៍ និងឃុំឈូក ស្រុកប្រាសាទសំបូរ...
ភ្នំពេញ ៖ លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានសន្យាជួយលើការងារផ្គត់ផ្គង់ទឹកស្អាត អនាម័យជនបទ និងផ្តល់បទពិសោធន៍ក្នុងការបង្កើតជាភូមិគំរូ ដល់ក្រសួងអភិឌ្ឍន៍ជនបទកម្ពុជា។ ក្នុងជំនួបជាមួយ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយ៉ាងជិតស្និទ្ធ...
ភ្នំពេញ ៖ សហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុនចាប់អារម្មណ៍លើការផលិតទំនិញកែច្នៃ ដែលប្រើប្រាស់វត្ថុធាតុដើមកម្ពុជា និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅកម្ពុជា ដោយផ្តោតលើសេវាថែទាំអ្នកជំងឺ-មនុស្សចាស់ និងជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ព្រមទាំងសេវាកម្មផ្សេងៗទៀត។ ក្នុងជំនួបពិភាក្សាការងាររវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា...
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល សំណូមពរឱ្យមន្រ្តីគ្រប់ជាន់ថ្នាក់ប្រឹងប្រែងធ្វើការទាំងអស់គ្នា ដុសខាត់សមត្ថភាពខ្លួន បណ្តុះឆន្ទៈការងារ និងចូលរួមការងារសង្គម ដែលទាំងនេះសុទ្ធសឹងតែជាគន្លឹះសំខាន់ៗក្នុងការធ្វើជាមន្រ្តីគំរូ។ ក្នុងកម្មវិធីផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងរ៉ែ និងថាមពលនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោក កែវ រតនៈ បានធ្វើការណែនាំអំពីទស្សនវិស័យនៃការដឹកនាំ និងការគ្រប់គ្រងរបស់ក្រសួងរ៉ែ និងថាមពល សម្រាប់នីតិកាលទី៧...
ភ្នំពេញ៖ លោក អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន អំពីផែនការសម្ពោធរោងចក្រ ដំឡើងរថយន្ត Toyota(CKD) នៅកម្ពុជាក្នុងឆ្នាំ២០២៤ខាងមុខ ។ ដំណឹងនេះ ត្រូវបានឱ្យដឹង តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាស្ដីពីលទ្ធផល នៃជំនួបសម្តែងការគួរសម រវាងសម្ដេចតេជោ ហ៊ុន...
ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ថាលោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌូនេស៊ី កំពុងសម្លឹងមើលពីការនាំចូលអង្ករពីបណ្តាប្រទេសនៅតំបន់អាស៊ីផ្សេងទៀត ដូចជា ប្រទេសចិន ឥណ្ឌា ព្រះរាជាណាចក្រកម្ពុជា និងបង់ក្លាដេស ដើម្បីបំពេញតម្រូវការក្នុងស្រុកដែលកំពុងកើនឡើង ។លោក Widodo បានថ្លែងយ៉ាងដូច្នេះនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ឃ្លាំងនៃទីភ្នាក់ងារភស្តុភារជាតិ (Bulog)...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងគណៈប្រតិភូបានទៅគោរពវិញ្ញាណក្ខន្ធអតីតសមាជិកព្រឹទ្ធសភា លោក John McCain នៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធរបស់លោកក្នុងទីក្រុងហាណូយ កាលពីរសៀលថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Biden បានដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍ដែលស្ថិតនៅក្បែរបឹង Truc...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា កំពុងរៀបចំចុងក្រោយនៅថ្ងៃអង្គារនេះ សម្រាប់ការរុះរើគណៈរដ្ឋមន្ត្រីរបស់លោក និងក្រុមប្រតិបត្តិ នៃគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន ដែលកំណត់ សម្រាប់ថ្ងៃបន្ទាប់។ ប្រភពពីរដ្ឋាភិបាល និងគណបក្សបានឲ្យដឹងថា ក្នុងចំណោមនាយកប្រតិបត្តិគណបក្សសំខាន់ៗចំនួន៤ របស់គណបក្ស LDP លោក គីស៊ីដា បានសម្រេចចិត្តរក្សាអគ្គលេខាធិការ Toshimitsu Motegi...