បរទេស៖ «តើលោកថាក់ស៊ីន ពិតជាត្រូវនៅក្រៅគុកមែនឬ?» គឺជាចំណងជើងដ៏គួរឱ្យហួសចិត្តនៃការបង្ហោះហ្វេសប៊ុកដែលសរសេរដោយជំនួយការសាស្រ្តាចារ្យបណ្ឌិត Parinya Dewanrumitkul សាស្ត្រាចារ្យមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យ Thammasat ដែលបានផុសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃនេះ (ថ្ងៃទី ៥ ខែកញ្ញា) ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ថាក់ស៊ីន...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់មន្ដ្រីក្រោមឱវាទទាំងអស់ ត្រូវមានអារម្មណ៍នឹងនរបំផុត ហើយកុំគិតថា «មេថ្មីមកកាន់តំណែង មិនដឹងវាសនាទៅទីណា ឬកន្លែងណា» គឺត្រូវរួបរួមគ្នាបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ។ នាពេលថ្មីៗនេះ ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងមុខតំណែង នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការ...
ភ្នំពេញ៖ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅឡាវ នាឆ្នាំ២០២៤ខាងមុខ ។ ការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវនេះ ធ្វើឡើងក្នុងជំនួបទទួលទានអាហារពេលព្រឹក និងពិភាក្សាការងារត្រីភាគី នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម នាថ្ងៃទី៥ កញ្ញានេះ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី...
ភ្នំពេញ៖ នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញក្នុងអាណត្តិរដ្ឋសភានីតិកាលទី៦ និងដាក់ចេញទិសដៅការងារ សម្រាប់អនុវត្តក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT តុលាការរបស់ទីក្រុងតូក្យូ បានប្រកាសឲ្យខេត្តអូគីណាវ៉ា របស់ប្រទេសជប៉ុន ក្នុងការអនុញ្ញាតិឱ្យសាងសង់ផ្លូវអាកាសថ្មីរបស់កងម៉ារីនអាមេរិក នៅលើកោះនេះខណៈដែលកំពុងមានផ្ទុះការតវ៉ាប្រឆាំងពីសាធារណៈចំពោះការបង្កើនវត្តមានយោធារបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់។ ប្រភពដដែលបានសរសេរទៀតថា ផែនការដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលកណ្តាលនៅទីក្រុងតូក្យូ គឺជារឿងដែលត្រឹមត្រូវហើយបញ្ជាក់ថា ការសាងសង់ផ្លូវរត់ថ្មីដែលត្រូវបានផ្អាកក្នុងអំឡុងពេលមានវិវាទផ្លូវច្បាប់កាលពីពេលកន្លងមកនោះ ឥឡូវត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ។ រំលឹកដែរថាបញ្ហា ដែលធ្លាប់កើតមានកន្លងមកផងដែរនោះគឺជាផែនការ នៃការផ្លាស់ប្តូរទីតាំងស្ថានីយ៍អាកាសរបស់កងម៉ារីនពីតំបន់ Futenma ដែលស្ថិតនៅក្នុងតំបន់ទីប្រជុំជននៅលើកោះនេះទៅកាន់ទីតាំងដី ដែលបានទាមទារមកវិញដែលហៅថា Henoko នៅឆ្នេរសមុទ្រភាគខាងកើត។...
បរទេស៖ កាលពីថ្ងៃម្សិលមិញនេះអ៊ីស្រាអែល បានប្រកាសបើកដំណើរការជាផ្លូវការ នូវស្ថានទូតមួយទៀតនៅក្នុងតំបន់ឈូងសមុទ្រពែរគឺនៅក្នុងប្រទេសបារ៉ែនពោលគឺមានរយៈពេល៣ឆ្នាំហើយ ក្រោយការធ្វើឲ្យមានទំនាក់ទំនងជាធម្មតា ជាមួយព្រះរាជាណាចក្រអារ៉ាប់ដ៏តូចមួយនេះ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ការប្រកាសដំណើរការស្ថានទូតថ្មីត្រូវបានធ្វើឡើង ដោយមានវត្តមានចូលរួមពីសំណាក់លោករដ្ឋមន្ត្រីការបរទេសអ៊ីស្រាអ៊ែល Eli Cohen នៅក្នុងទីក្រុង Manama និងសមាភាគីរដ្ឋមន្ត្រីរបស់ប្រទេសបារ៉ែន Abdullatif Al Zayani។ មន្ត្រីការទូតកំពូល នៃប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍ រួមដោយបញ្ជាក់អំពីជំហក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី...
ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី នារសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ បានរួមគ្នានាំយកបច្ច័យ និងទេយ្យវត្ថុចម្រុះជាច្រើនមុខ ទៅប្រគេនព្រះសង្ឃចំនួន២វត្ត គឺ វត្តសង្គមមានជ័យបូរឬទ្ធិ និង វត្តសុភីរង្សី ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតា ញាតិកាប្រាំពីរសន្តាន ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ នាយទាហាន នាយទាហានរង និងពលទាហាន នៃ កងយោធពលខេមរភូមិន្ទ...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ទូកវាយលុកល្បឿនលឿនចំនួន ៤គ្រឿងដែលផលិតដោយសហរដ្ឋអាមេរិក Willard Sea Force ជាមួយនឹងកងទ័ពចុះចតរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានបំផ្លាញនៅក្នុងសមុទ្រខ្មៅក្នុងរយៈពេលត្រឹមមួយយប់។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា “នៅថ្ងៃទី ០៤ ខែកញ្ញាឆ្នាំ២០២៣ យន្តហោះនៃអាកាសចរណ៍កងទ័ពជើងទឹកនៃកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី បានបំផ្លាញទូកយោធាល្បឿនលឿនដែលផលិតដោយសហរដ្ឋអាមេរិកចំនួន ៤គ្រឿង ជាមួយនឹងក្រុម amphibious នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅភាគពាយ័ព្យនៃសមុទ្រខ្មៅ ខណៈពេលដែលពួកគេកំពុងធ្វើដំណើរឆ្ពោះទៅ...
ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំក្នុងគោលដៅបែងចែកភារកិច្ច និងរបៀបរបបការងារជូនថ្នាក់ដឹកនាំក្រសួង នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការបែងចែកភារកិច្ចច្បាស់លាស់ជូនថ្នាក់ដឹកនាំក្រសួង ដែលរាប់ចាប់ពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទៅតាមចំណេះជំនាញនិងសមត្ថភាព ពិតជាមានសារៈសំខាន់ណាស់ ក្នុងការធានាឲ្យបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល...
ភ្នំពេញ៖ លោកបណ្ឌិត កៅ គឹមហ៊ួន អគ្គលេខាធិការអាស៊ាន បានលើកឡើងថា អាស៊ាន បានធ្វើការបើកសេដ្ឋកិច្ចឌីជីថលឈានទៅដល់២០២៥ ដែលតាមការវាយតម្លៃ គឺអាចបំពេញបន្ថែមថវិការហូតដល់២ទ្រីលានដុល្លារ នៅឆ្នាំ២០៣០ ហើយផលិតផលក្នុងស្រុកសរុបរបស់អាស៊ាន អាចនឹងកើនដល់២ទ្រីលានដុល្លារ នៅឆ្នាំ២០៣០។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងជំនួបរវាង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោកបណ្ឌិត...