ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ ហ្វាន វ៉ន់ហុង រដ្ឋមន្ត្រីក្រសួងការពារ ប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ធ្វើទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៤ ខែ...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់ខ្លួននឹងបន្តបង្កើនការប្រយុទ្ធគ្នានៅកណ្តាលក្រុងហ្កាហ្សា នៅប៉ុន្មានថ្ងៃខាងមុខនេះ បើទោះបីជាការអនុវត្តការផ្អាកមនុស្សធម៌ប្រចាំថ្ងៃរយៈពេល ៤ម៉ោងក៏ដោយ។ ប្រធានអគ្គសេនាធិការនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Herzi Halevi បានធ្វើដំណើរទៅកាន់ភាគខាងជើងហ្គាហ្សាស្ទ្រីព កាលពីថ្ងៃព្រហស្បតិ៍ជាមួយលោក Ronen Bar ប្រធានទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង Shin Bet ។ ពួកគេត្រូវបានបង្ហាញនៅក្នុងវីដេអូ ដែលចេញផ្សាយដោយយោធា...
ប៉េកាំង៖ ប្រទេសចិន បានបញ្ឈប់ការនាំចូលត្រី Nishikigoi ដែលជាត្រីគល់រាំងពីប្រទេសជប៉ុន នេះបើតាមប្រភពដែលស្គាល់ពីទំនាក់ទំនងទ្វេភាគីនៅក្នុងអ្វីដែលអាចជាផ្នែកនៃសម្ពាធរបស់ទីក្រុងប៉េកាំង ប្រឆាំងនឹងប្រទេសជប៉ុន លើការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលទៅក្នុងសមុទ្រពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា។ ប្រភពបានឲ្យដឹងថាទីក្រុងប៉េកាំង មិនបានបន្តការអនុញ្ញាតរបស់ខ្លួនសម្រាប់កន្លែងដាក់នៅដាច់ពីគេដែលបានកំណត់នៅក្នុងខេត្ត Niigata ដែលចាំបាច់ សម្រាប់ការនាំចេញត្រី Nishikigoi របស់ប្រទេសជប៉ុន ទៅកាន់ប្រទេសចិន បន្ទាប់ពីវាបានផុតកំណត់នៅចុងខែតុលា។ Niigata គឺជាកន្លែងកំណើតនៃការបង្កាត់ពូជត្រី Nishikigoi ។...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Park Jin បានចែករំលែកក្តីបារម្ភរបស់ពួកគេ អំពីការពង្រឹងទំនាក់ទំនងយោធារបស់កូរ៉េខាងជើង និងរុស្ស៊ី ក្នុងអំឡុងកិច្ចពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍ ក្នុងទីក្រុងសេអ៊ូល។ លោក Blinken បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយបន្ទាប់ពីកិច្ចពិភាក្សាដោយសំអាងថា “យើងកំពុងឃើញកូរ៉េខាងជើង ផ្តល់ឧបករណ៍យោធាដល់រុស្ស៊ី សម្រាប់ការបន្តការឈ្លានពានរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ប៉ុន្តែយើងក៏កំពុងឃើញថា ប្រទេសរុស្ស៊ី ផ្តល់បច្ចេកវិទ្យា...
ភ្នំពេញ៖ ថ្ងៃទី ១0 ខែ វិច្ឆិកា ឆ្នាំ ២០២៣ – នៅថ្ងៃនេះក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេ បានយកចិត្តទុកដាក់លើការធ្វើបរិវត្តកម្មនៃកម្មវិធីវិវាទរបស់ខ្លួន ដែលត្រូវបានសម្រួលមុខងារឲ្យកាន់តែមានភាពងាយស្រួលសម្រាប់ម្ចាស់អាជីវកម្ម ប្រយុទ្ធប្រឆាំងនឹងការសងប្រាក់ត្រលប់ ក្នុងករណីដែលបុគ្គលណាម្នាក់មានចេតនាផ្តល់ព័ត៌មានមិនពិត ឬ បង្ហាញអត្តសញ្ញាណរបស់ខ្លួនខុសពីការពិត ក្នុងគោលបំណងទទួលបានផលចំណេញដោយខុសច្បាប់ តាមរយៈសកម្មភាពទិញទំនិញ និងការសងត្រលប់ ដែលវាត្រូវបានគេស្គាល់ថាជាការក្លែងបន្លំលាក់បំពួន ឬការក្លែងបន្លំដោយភាគីទីមួយ...
ភ្នំពេញ ៖ សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យពង្រឹងការអភិវឌ្ឍ នៅតាមខ្សែបន្ទាត់ព្រំដែន ដោយប្រើប្រាស់ការអភិវឌ្ឍនេះដែលជាឧបករណ៍មួយនៃការការពារជាតិ ។ ការថ្លែងរបស់សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ខាងលើនេះ ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋាន ទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានលាតត្រដាងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា រុស្សី បានជ្រើសបានយោធាថ្មី ចំនួនដល់ទៅ៤១ម៉ឺននាក់ ក្នុងនៅឆ្នាំនេះ។ សេចក្តតីថ្លែងការណ៍បញ្ជាក់ចំនួនរបស់លោកអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្សីរូបនេះ បានធ្វើឡើងនៅក្នុងអំឡុងពេលដែលគាត់កំពុងបំពេញទស្សនកិច្ចនៅកន្លែងហ្វឹកហ្វឺនយោធា Alabino នៅខាងក្រៅក្រុងម៉ូស្គូ។ លោក Medvedev បានត្រួតពិនិត្យកងទ័ពជាមួយនឹងកងវរសេនាធំវាយប្រហារតាមអាកាសទី ៣៣៧ដោយមើលអង្គភាពក្នុងការហ្វឹកហ្វឺន និងរៀបចំកិច្ចប្រជុំជាមួយមេបញ្ជាការរបស់ខ្លួន និងមន្ត្រីយោធាជាន់ខ្ពស់ផ្សេងទៀត។...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ខាងមុខ នឹងស្តេចយាងទៅកាន់សាធារណរដ្ឋបារាំង ដើម្បីយាងចូលរួមក្នុងសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អភិរក្សអង្គរ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ។ ក្នុងឱកាសអវត្តមានព្រះមហាក្សត្រ សម្តេច សាយ ឈុំ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានទទូចថា គ្មានវិធីណាដែលយោធារុស្ស៊ីអាចកម្ចាត់បានឡើយនៅលើសមរភូមិប្រយុទ្ធនោះ។ ការអត្ថាធិប្បាយ របស់លោកបានធ្វើឡើងតាមការអះអាងនាពេលថ្មីៗនេះ របស់ប្រធានាធិបតី Vladimir Putinដែលថារដ្ឋាភិបាលលោកខាងលិច កំពុងបន្ទាបការរំពឹងទុករបស់ពួកគេទាក់ទងនឹងលទ្ធផល នៃជម្លោះអ៊ុយក្រែន។ ថ្លែងទៅកាន់អ្នកកាសែតរុស្ស៊ី Pavel Zarubin កាលពីថ្ងៃព្រហស្បតិ៍ លោក Peskov...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយក្នុងអំឡុងកិច្ចពិភាក្សាជាមួយសមភាគីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev ក្នុងទីក្រុង Astana កាលពីថ្ងៃព្រហស្បតិ៍ថា ទំនាក់ទំនងរវាងរុស្ស៊ី និងកាហ្សាក់ស្ថាន គឺជាគំរូដ៏ល្អ នៃសម្ព័ន្ធភាពជិតស្និទ្ធ និងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។ ប្រភពដដែលលោក Putin បានសរសេរទៀតថា៖យើងមិនមែនគ្រាន់តែជាសម្ព័ន្ធមិត្តប៉ុណ្ណោះទេ...