ភ្នំពេញ ៖ ស្តេចប្រដាល់របស់ប្រទេសមីយ៉ាន់ម៉ា Davel Leduc បាននិងកំពុងធ្វើដំណើរមកកម្ពុជាហើយ ដើម្បីត្រៀមខ្លួនប្រកួតមិត្តភាពរវាងមីយ៉ាន់ម៉ា-កម្ពុជាជាមួយកីឡាករល្បីឈ្មោះកម្ពុជា ព្រំ សំណាង នាថ្ងៃ៥ វិច្ឆិកា ខាងមុខ ។ នេះបើតាមហ្វេសប៊ុករបស់ស្តេចប្រដាល់រូបនេះ ។ មុនការប្រកួតស្តេចប្រដាល់មីយ៉ានម៉ាបានលើកសរសើរព្រំ សំណាងថា “ខ្ញុំនឹងប្រកួតជាមួយកីឡាករ ព្រំ សំណាង ដែលជាម្ចាស់ជើងឯកបច្ចុប្បន្ន និងជាកីឡាករប្រដាល់កម្ពុជាដែលមានប្រជាប្រិយភាពជាងគេបង្អស់នៅថ្ងៃទី៥...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃអង្គារថា គិតនៅក្នុងខែកញ្ញា ប្រទេសអ៊ុយក្រែន បាននាំចេញស្បៀងអាហារចំនួន៤,២លានតោន តាមរយៈ “ផ្លូវរួមគ្នា” របស់សហភាពអឺរ៉ុប ហៅកាត់ថា (EU) ។ លោក Stefan de Keersmaecker...
ហ្សេរុយសាឡឹម/ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ អ៊ីស្រាអ៊ែល បានបង្កើនការវាយលុកលើដីរបស់ខ្លួន នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយបានបញ្ជូនកងទ័ពចូលកាន់តែជ្រៅទៅក្នុងទឹកដីប៉ាឡេស្ទីន និងបានប៉ះទង្គិចជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ក្នុងការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញបំផុត ។ កងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ថា (IDF) បានឲ្យដឹងថា កងទ័ពរបស់ខ្លួនមាន “ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា” ជាមួយក្រុមហាម៉ាស់” យ៉ាងជ្រៅនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប”...
បរទេស៖ នាយក FBI លោក Christopher Wray បានប្រាប់សមាជិកសភាអាមេរិកថា លោកមើលឃើញពីហានិភ័យខ្ពស់ នៃផែនការភេរវករនៅលើទឹកដីអាមេរិក ដោយបុគ្គល ឬក្រុមដែលអាចត្រូវបានបំផុស គំនិតដោយការវាយប្រហាររបស់ក្រុមហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Wray បាននិយាយកាលពីថ្ងៃអង្គារនៅក្នុងសវនាការរបស់គណៈកម្មាធិការសន្តិសុខមាតុភូមិព្រឹទ្ធសភាថា “យើងវាយតម្លៃថាសកម្មភាពរបស់ពួកហាម៉ាស...
ភ្នំពេញ ៖សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានបង្ហាញវត្តមានកីឡាករ-កីឡាការិនីវាយកូនបាល់ ២ រូបឆ្នើមកូនខ្មែរ-បារាំងជាផ្លូវការដើម្បីត្រៀមខ្លួនក្នុងការអ្នកទំាង ២ រូបចូលរួមក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GAME 2025 នៅប្រទេសថៃ នាពេលខាងមុខនេះ ក្នុងការប្រកួតប្រជែងដណ្តើមមេដាយជូនប្រទេសកម្ពុជា បន្ទាប់ពីបញ្ចប់ការប្រកួតជើងឯកអាស៊ី ឆ្នាំ ២០២៣ “Inaugural Asian Junior Championship 2023” កន្លង់មកនៅកម្ពុជា។ លោក...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃ១-៣វិច្ឆិកា បណ្តាខេត្តនៅប៉ែកខាងជើង ប៉ែកឦសាន និងបណ្ដាខេត្តនៅជាប់មាត់សមុទ្រ អាចពុំមានភ្លៀងធ្លាក់ ឬមានភ្លៀងធ្លាក់នៅក្នុងកម្រិតតិចតួច ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%។ ប៉ុន្តែនៅរាជធានីភ្នំពេញ បណ្តាខេត្តនៅទិសខាងត្បូង និងទិសខាងកើតជាប់នឹងប្រទេសវៀតណាម អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របណ្តប់លើផ្ទៃដីពី ២០% ទៅ...
ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានបញ្ជាក់ថាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជានិមិត្តរូបដែលកម្មករនិយោជិតគ្រប់គ្នាប្រាថ្នាចង់បាន ពោលគឺធ្វើឱ្យសុខភាពកម្មករទទួលបានការគាំពារ។ ថ្លែងក្នុងពិធីជួបសំណេះសំណាលរវាងសម្តេចធិបតីជាមួយកម្មករនិយោជិត ជិត២ម៉ឺននាក់នៅរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែតុលាឆ្នាំ ២០២៣ លោក ហេង សួរ មានប្រសាសន៍ថា តាមរយៈបណ្ណ ប.ស.ស....
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសពីតម្លៃប្រេងឥន្ទនៈ ចាប់ពីថ្ងៃទី១-១០ ខែវិច្ឆិកា ឆ្នាំ២០២៣ដោយសាំងធម្មតាមានតម្លៃ៤.៤០០រៀល (ឡើងថ្លៃ៥០រៀល) ខណៈម៉ាស៊ូតតម្លៃ ៤.៥៥០រៀល (ចុះថ្លៃ ១០០) បើធៀបទៅនឹង១០ថ្ងៃមុន ៕
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃ១ វិច្ឆិកានេះ បានលើកឡើងថានយោបាយឈ្នះឈ្នះ គឺជារូបមន្តបញ្ចប់សង្គ្រាមដ៏ល្អឯករបស់កម្ពុជាដែលពិភពលោកគួររៀនសូត្រតាម ។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទើបតែបានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃ ២៦ តុលា ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងមួយដើម្បីប្រារព្ធខួបលើកទី២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ...
ក្នុងចិត្តរបស់លោក Xi Jinping ប្រធានរដ្ឋចិន ស្រ្តីជាអ្នកបង្កើតអរិយធម៌មនុស្សជាតិ ជាអ្នកជំរុញការរីកចម្រើននៃសង្គម។ លោកបានគូសបញ្ជាក់ថា ៖ « កិច្ចការដែលចង់សម្រេចបាននូវសមភាពយេនឌ័រគឺអស្ចារ្យណាស់ ។ ក្នុងប្រវត្តិសាស្ត្រ បើគ្មានការរំដោះនិងការរីកចម្រើនរបស់ស្រ្តីទេនោះ ក៏គ្មានការរំដោះនិងរីកចម្រើនរបស់មនុស្សជាតិផងដែរ។» «ការអភិវឌ្ឍមិនអាចកាត់ផ្ដាច់ពីស្រ្តីបានឡើយ ហើយការអភិវឌ្ឍត្រូវផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងមូលដែលក្នុងនោះបូករួមទាំងស្រ្តីផងដែរ។» កន្លងមក លោក Xi Jinping តែងគោរពឋានៈនារី យកចិត្តទុកដាក់លើការធានាសិទ្ធិនារី...