ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដាំផ្ញើដល់សិក្ខាកាម ដែលបញ្ចប់វគ្គបណ្ដុះបណ្ដាល ក្រោមប្រធានបទ “ការពង្រឹងសមត្ថភាពមន្ដ្រីរាជការលើវិស័យអភិវឌ្ឍន៍ជនបទ” ត្រូវយកចំណេះដឹង និងបទពិសោធន៍ ទៅដឹកនាំអនុវត្តការងារ នៅមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់និងប្រសិទ្ធផល។ ការផ្ដាំផ្ញើនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមជា ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន៩២...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាល Houthi នៅទីក្រុង Sanaa បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា ខ្លួនបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក និងមីស៊ីលប្រឆាំងអ៊ីស្រាអែល ដើម្បីគាំទ្រជនប៉ាឡេស្ទីន ហើយនឹងបន្តធ្វើដូច្នេះបន្ថែមទៀត។ ក្នុងនោះយ៉ាងហោចណាស់មីស៊ីលមួយគ្រាប់បានហោះពីលើប្រទេសអារ៉ាប៊ីសាអូឌីត ដោយធ្វើឱ្យប្រព័ន្ធការពារដែនអាកាសរបស់ព្រះរាជាណាចក្របញ្ចេញសញ្ញាប្រុងប្រយ័ត្នកើតឡើង។ ឧត្តមសេនីយទោ Yahya Saree អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធយេមែន បាននិយាយថា៖កងកម្លាំងប្រដាប់អាវុធរបស់យើងបានបាញ់បង្ហោះកាំជ្រួចផ្លោង និងកាំជ្រួច Cruise ជាច្រើន...
បរទេស៖ មូលនិធិអង្គការសហប្រជាជាតិ ដើម្បីកុមារហៅកាត់ថាUNICEF បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្លួនឱ្យមានបទឈប់បាញ់នៅ ក្នុងសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដោយនិយាយថា ជម្លោះកំពុងសម្លាប់កុមាររាប់ពាន់នាក់នៅហ្គាហ្សា និងធ្វើឱ្យមនុស្សជាច្រើននាក់ទៀត ប្រឈមនឹងហានិភ័យពីអំពើហិង្សា និងវិបត្តិទឹកជាដើម។ អ្នកនាំពាក្យរបស់អង្គការ UNICEF លោក James Elder បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារនៅទីក្រុងហ្សឺណែវថា៖ហ្គាហ្សាបានក្លាយជាទីបញ្ចុះសពរបស់កុមាររាប់ពាន់នាក់។ លោកបានកត់សម្គាល់ថា កុមារជាង៣៤៥០នាក់មកហើយនៅភាគីខាងប៉ាឡេស្ទីនត្រូវបានសម្លាប់ ហើយចំនួនអ្នកស្លាប់កើនឡើងយ៉ាងខ្លាំងជារៀងរាល់ថ្ងៃ។ ការអត្ថាធិប្បាយរបស់គាត់ធ្វើឡើងនៅពេលដែលអ៊ីស្រាអែលកំពុងចាប់ផ្តើមបង្កើនការវាយលុកដីរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាជាការឆ្លើយតបទៅនឹងការវាយប្រហារភេរវកររបស់ក្រុមហាម៉ាសដែលបានសម្លាប់មនុស្សប្រហែល១៤០០នាក់កាលពីថ្ងៃទី៧ខែតុលា។ គួរឲ្យដឹងដែរថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Lloyd Austin បានប្រាប់គណៈកម្មាធិការរៀបចំព្រឹទ្ធសភាកាលពីដើមសប្តាហ៍កន្លងមកថា ប្រសិនបើអាមេរិកឈប់ផ្តល់មូលនិធិដល់អ៊ុយក្រែន រុស្ស៊ីនឹងឈ្នះជម្លោះដែលកំពុងបន្តរវាងប្រទេសទាំងពីរ។ ការលើកឡើងរបស់ រដ្ឋមន្ត្រីការពារជាតិអាមេរិក ធ្វើឡើងក្នុងពេលដែលរដ្ឋាភិបាលអាមេរិក កំពុងជម្រុញឲ្យមានកញ្ចប់ថវិកាលថ្មិប្រមាណជា៤៤ពាន់លានដុល្លារនឹងអាចធ្វើឡើងបន្ថែមទៀត ជាផ្នែកយោធា និងជំនួយផ្សេងទៀតដល់រដ្ឋាភិបាលក្នុងទីក្រុងគៀវ។ លោក Austin បានប្រាប់សមាជិកព្រឹទ្ធសភាថា៖ខ្ញុំអាចធានាបានថា បើគ្មានការគាំទ្ររបស់យើងទេ ប្រធានាធិបតីរុស្ស៊ី លោក Vladimir...
ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ បានប្រកាសប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌជំនាញកសិកម្មឃុំ ចំនួន ២៥០នាក់ ចាប់ពីថ្ងៃទី១-៣០ វិច្ឆិកា ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌ ក្រសួងកសិកម្ម ។ រាល់ការបំពេញពាក្យចុះឈ្មោះ ធ្វើឡើងតាមរយៈអនឡាញ (Online) នៅតាមមន្ទីរមុខងារសាធារណៈទូទាំង២៥រាជធានី-ខេត្ត៕
ភ្នំពេញ៖ លោក Chang Ho-jin អនុរដ្ឋមន្ត្រីការបរទេសទី១ នៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ប្រាប់ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសខ្មែរថា កម្ពុជាបានក្លាយជាដៃគូសហប្រតិបត្តិការ អភិវឌ្ឍន៍ដ៏ធំបំផុតរបស់សាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០២៣នេះ ។ ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ការបរទេសកូរ៉េបែបនេះ ធ្វើឡើងនាថ្ងៃទី៣១ តុលា ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយលោក សុខ ចិន្តាសោភា នៅទីស្ដីការក្រសួង ។...
ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានឲ្យដឹងថា គិតចាប់តាំងពីដាក់ឲ្យអនុវត្តកាលពី ខែមិថុនា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយទឹកប្រាក់ប្រមាណ ៤ ៨៥០ប៊ីលានរៀល ឬស្មើនឹង ១ ២១២,៦៩លានដុល្លារ សម្រាប់ឧបត្ថម្ភជូនពលរដ្ឋគោលដៅ តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់គាំពារសង្គមកម្ពុជា ចេញផ្សាយនាពេលថ្មីៗនេះ...
ភ្នំពេញ ៖ ភាគីកម្ពុជា-ចិន បានឯកភាពគ្នាផ្តួចផ្តើមនូវ សកម្មភាពជាក់ស្តែងនានា ដើម្បីប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន» នៅឆ្នាំ២០២៤ ដើម្បីសំដៅជំរុញកំណើនទេសចរចិន មកទស្សនាកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ។ ការឯកភាពគ្នានេះធ្វើឡើងក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣...
ពោធិ៍សាត់៖ លោកខូយ រីដា អភិបាល នៃ គណៈអភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សនៃវិទ្យាល័យពោធិ៍សាត់ និង វិទ្យាល័យហ៊ុន សែន ទាចំរ៉ាត់ចំនួន ៦៦០ នាក់ដែលត្រៀមប្រលងសញ្ញាប័ត្រទុតិយភូមិឆ្នាំ ២០២៣ ។ លោកអភិបាលខេត្ត...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារអបអរសាទរ ចំពោះទីក្រុងបាត់ដំបង ត្រូវបានអង្គការយូណេស្កូ (UCCN) ចុះក្នុងបណ្តាញទីក្រុងច្នៃ ប្រតិដ្ឋផ្នែកម្ហូបអាហារ។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «អបអរសាទរ ទីក្រុងបាត់ដំបង...