លោក ថាក់ស៊ិន នៅពេលបញ្ជូនខ្លួនពីព្រលានដនមឿន ទៅកាន់តុលាការព្រហ្មទណ្ឌ រួចអាចបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ១៥ថ្ងៃ រួចក្រុមគ្រូពេទ្យជំនាញពន្ធនាគារ និងវិនិច្ឆ័យត្រូវបញ្ជូនទៅពន្ធនាគារ ឬមន្ទីរទេ្យ យោងឯកសារជំងឺរបស់លោក ថាក់ស៊ីន និងជនជាប់ចោទមានអាយុច្រើន ៧៤ឆ្នាំ។
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukrey និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបពិភាក្សាគ្នាតាមទូរស័ព្ទលើប្រធានបទចំណង ទំនាក់ទំនងទ្វេភាគីនិងក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងគ្នាលើបញ្ហាអន្តរជាតិនានា។ ប្រភពដដែលបានសរសេរទៀតថាមន្ត្រីកំពូលទាំងពីរបានចង្អុលបង្ហាញរួមគ្នានូវសារៈសំខាន់នៃការបំពេញកិច្ចការងារជាដៃគូយុទ្ធសាស្ត្ររួមគ្នាឆ្ពោះទៅមុខទាំងតាមរយៈសកម្មភាពសេដ្ឋកិច្ចនិងសកម្មភាពយោធាផង។ ពួកគេក៏បានពិភាក្សាទៅលើបញ្ហាវិវឌ្ឍទៅ នៃតំបន់និងអន្តរជាតិជាពិសេសបញ្ហានៅស៊ូដង់ លីប៊ី និងនីហ្សៀ ព្រមទាំងលទ្ធផល នៃកិច្ចប្រជុំសម្រាប់ប្រទេសស៊ីរីកន្លងមកនិងក៏ដូចជាបញ្ហាទឹកដីប៉ាឡេស្ទីនផងដែរ។ ក្នុងនោះផងដែរភាគីទាំងពីរបានអះអាង នូវកិច្ចខិតខំប្រឹងប្រែងក្នុងការបន្តការសម្របសម្រួល និងការពិគ្រោះយោបល់ក្នុងរយៈពេលខាងមុខ ដើម្បីប្រឈមមុខនឹងបញ្ហាប្រឈមដែលកំពុងកើនឡើងនៅក្នុងតំបន់ផ្សេងទៀតផង៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ ក្រោយបញ្ចប់កិច្ចប្រជុំរដ្ឋសភានីតិកាលទី៧ នាព្រឹកថ្ងៃ២២ សីហា នេះ សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងចាប់ផ្តើមរៀបចំសន្និសីទសារព័ត៌មាន។ ជាកិច្ចចាប់ផ្តើមនៃសន្និសីទដែលសម្តេចនឹងបញ្ចប់ជានាយករដ្ឋមន្រ្តីអាណត្តិចាស់ សម្តេចថា បានធ្វើជានាយករដ្ឋមន្រ្តីយូរជាងគេក្នុងពិភពលោក រហូតដល់ជាង់៤៤ឆ្នាំ ៕
ភ្នំពេញ ៖ ដូចជាការគ្រោងទុកសមាជិករដ្ឋសភាចំនួន១២៣រូប ក្នុងចំណោមសមាជិករដ្ឋសភាទាំងអស់បានបោះឆ្នោតដោយលើកដៃផ្តល់សេចក្តីទុកចិត្តជ្រើសរើសប្រធាន អនុប្រធានទី១ អនុប្រធានទី២ ប្រធានគណៈកម្មាធិការទាំង១០របស់រដ្ឋសភា និងរដ្ឋាភិបាលថ្មីអាណត្តិទី៧ជាស្ថាពរ។ ការបោះឆ្នោតជាកញ្ចប់របស់រដ្ឋសភាធ្វើឡើងនាព្រឹកថ្ងៃទី២២សីហា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភាដោយបានផ្តល់សេចក្តីទុកចិត្តឲ្យលោកស្រី ឃួន សុដារី ជាប្រធានរដ្ឋសភា លោក ជាម យៀប ជាអនុប្រធានទី១រដ្ឋសភា និងលោក វង...
បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan កាលពីថ្ងៃចន្ទម្សិលមិញនេះបានលើកឡើងថាប្រទេសតួគី កំពុងពិចារណារកវិធីសាស្ត្រក្នុងការរៀបចំការងារជាយុទ្ធសាស្ត្រមួយដែលអនុញ្ញាតិឲ្យខ្លួនអាចដើរតួយ៉ាងសំខាន់ ក្នុងការកសាងប្រជាធិបតេយ្យមកវិញឲ្យប្រទេសនីហ្សៀ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងដោយរដ្ឋាភិបាលយោធា។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាក្រៅតែពីលទ្ធភាព នៃការធ្វើអន្តរាគមយោធាដោយប្រទេសតួគី ហើយនោះកន្លងមកប្រទេសនីហ្សៀ ដែលទទួលរងនូវការធ្វើរដ្ឋប្រហារនោះក៏អាចនឹងប្រឈមមុខ ទៅនឹងការដាក់ទណ្ឌកម្មនិងអន្តរាគមយោធាពីសំណាក់បណ្តាប្រទេសក្នុងតំបន់ផងដែរ។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅក្នុងពេលដែលធ្វើដំណើរត្រឡប់មកពីប្រទេសហុងគ្រីវិញនោះលោកប្រធានាធិបតីតួគី Erdogan បានថ្លែងថា ផែនការអន្តរាគមយោធាដោយប្លុកប្រទេស ECOWAS ដែលប្លុកប្រទេសនៅអាហ្វ្រិកខាងលិចនោះគឺជារឿងដែលមិនអាចទទួលយកបានឡើយ។...
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការប្រកាស នូវសេចក្តីអំពាវនាវជាបន្ទាន់មួយឲ្យពលរដ្ឋអាមេរិក ទាំងឡាយដែលកំពុងរស់នៅក្នុងប្រទេសបេឡារូស គួរតែចាកចេញភ្លាមៗព្រោះថាប្រទេសជិតខាងរបស់បេឡារូសចាប់ផ្តើមបិទព្រំដែនជាបន្តបន្ទាប់គ្នាក្នុងពេលចុងក្រោយនេះ។ យោងតាមការចេញផ្សាយរបស់ RT ក្រសួងបានបញ្ជាក់ថា រដ្ឋាភិបាលប្រទេសលីទុយអានីកាលពីថ្ងៃទី១៨ខែសីហាបានប្រកាសបិទច្រកព្រំដែនចំនួនជាមួយនឹងបេឡារូសហើយជឿជាក់ថា ជាបន្តបន្ទាប់ទាំងប្រទេសប៉ូឡូញ និងឡាតវៀក៏នឹងសម្រេចចិត្តធ្វើដូចគ្នានេះដែរ។ លើសពីនេះសេចក្តីប្រកាសដដែលក៏បានលើកទឹកចិត្តឲ្យពលរដ្ឋអាមេរិក ត្រូវតែធ្វើដំណើរតាមផ្លូវគោកផងនៅតាមច្រកផ្លូវដែលនៅសល់ហើយក៏ពីព្រោះថាប្រទេសប៉ូឡូញ បានប្រកាសបិទច្រកអាកាសរួចរាល់ហើយទាំងជាមួយនឹងរុស្សីនិងអ៊ុយក្រែនផង។ គួរឲ្យដឹងដែរថាព្រំដែនរវាងអ៊ុយក្រែន និងបេឡារូស ក៏បានប្រកាសបិទទាំងស្រុងរួចទៅហើយខណៈដែលជើងហោះហើរទាំងអស់របស់អឺរ៉ុប បានលប់ចោលការហោះហើរទៅកាន់ទីក្រុង Minsk ប្រទេសបេឡារូសនិងរុស្សីប៉ុន្តែនៅមិនទាន់ច្បាស់ទេថាពលរដ្ឋអាមេរិក នឹងអាចហោះហើរបានចេញដោយរបៀបណាបើមិនឆ្លងកាត់ប្រទេសរុស្សី៕...
យន្តហោះផ្ទាល់ខ្លួនរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្ត្រីថៃ បានហោះចូលដែនអាកាសថៃហើយ បើតាមកំណត់នឹងចុះចតនៅព្រលានដនមឿនទីក្រុងបាងកក វេលាម៉ោង ០៩:០០នាទី។ នេះបើយោងតាមសារព័ត៌មាន REPORTERS។
ភ្នំពេញ ៖ ក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភា បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី មានកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នេះ រដ្ឋសភាជាតិ បានបន្តសម័យប្រជុំលើកទី១ លើរបៀបវារៈ១ គឺបោះឆ្នោតជាកញ្ចប់ជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា, ក្បាលម៉ាស៊ីនគណៈកម្មការទាំង១០ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល។ ក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល អាណត្តិថ្មី ត្រូវបានបង្ហើបរួចហេីយ ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត ក្នុងនោះ...
ស្វាយរៀង ៖ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅថ្ងៃទី ២១ខែសីហាឆ្នាំ ២០២៣នេះ បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន០៨នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា នៅវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ រហូតដល់វេលាម៉ោង២០ និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោក...