បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានអះអាងថា យន្តហោះ UAV របស់អ៊ុយក្រែនមួយគ្រឿង បានហោះចូលទៅក្នុងកន្លែងស្តុកទុកកាកសំណល់ នុយក្លេអ៊ែរ អំឡុងពេលមានការវាយប្រហារនៅតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី កាលពីដើមសប្តាហ៍នេះ ។ ប្រភពដដែលបានសរសេរទៀតថាអាជ្ញាធរក្នុងតំបន់បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងរបស់អ៊ុយក្រែនត្រូវបានទម្លាក់នៅតំបន់ជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Kursk ។...
ភ្នំពេញ៖ នៅក្នុងពិធីជួប សំណេះសំណាល ជាមួយកម្មករនិយោជិតរោងចក្រកាត់ដេរ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ បានថ្លែងអំណរគុណចំពោះ សម្តេច ធិបតី ហ៊ុន ម៉ាណែត ដែលបានណែនាំឱ្យ ក្រសួង ការ ងារ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយថា រដ្ឋាភិបាលទីក្រុងតេហរ៉ង់ នឹងមិនអើពើការព្រមានរបស់សហរដ្ឋអាមេរិក មិនឱ្យធ្វើអន្តរាគមន៍ក្នុងជម្លោះរវាងក្រុមហាម៉ាសនិងអ៊ីស្រាអែលនោះទេហើយលោកក៏បានរិះគន់លោកខាងលិចជុំវិញការស្ទាក់ស្ទើរក្នុងការជួយបញ្ចប់អស្ថេរភាពនេះដែរ។ នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងក្រុមអ្នកកាសែត Al Jazeera ដែលមានមូលដ្ឋាននៅកាតាកាលពីថ្ងៃសៅរ៍ លោក Raisi បាននិយាយថា៖រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងស្នើសុំឱ្យយើងកុំផ្លាស់ទីខណៈពេលដែលផ្តល់ការគាំទ្រយ៉ាងទូលំទូលាយដល់អង្គភាព Zionistនេះគឺជាការទាមទារដែលមិនត្រឹមត្រូវនោះទេ។ ប្រធានាធិបតីអ៊ីរ៉ង់ក៏បានអះអាងដែរថា ប្រតិបត្តិការជើងគោកដែលកងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាកំពុងប្រតិបត្តិការនឹងទទួលបរាជ័យ ដោយពណ៌នាថាវាជាជ័យជម្នះទីពីរ...
បរទេស៖រដ្ឋមន្ត្រីការពារជាតិប្រទេសឆេកលោកស្រី Jana Cernochova បាននិយាយថា អង្គការសហប្រជាជាតិបានបាត់បង់ភាពជឿជាក់ទាំងអស់ ហើយសាធារណរដ្ឋឆេកគួរតែធ្វើការចាកចេញពីអង្គការអន្តរជាតិមួយនេះ។ យោងតាមការចេញផ្សាយដោយ RT លោកស្រីបានលើកឡើងពីការបោះឆ្នោតកាលពីថ្ងៃសុក្រ ដែលឃើញរដ្ឋសមាជិកភាគច្រើនគាំទ្រការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ជាភស្តុតាងដែលបង្ហាញថាអង្គការសហប្រជាជាតិពេញចិត្តចំពោះលទ្ធផលនេះ។ នៅក្នុងការបង្ហោះមួយរបស់លោកស្រីនៅលើបណ្តាញសង្គម X កាលពីថ្ងៃសៅរ៍លោកស្រី Cernochova បានសរសេរថា មានតែប្រទេសចំនួន១៤ប៉ុណ្ណោះ រួមទាំងប្រទេសរបស់យើង ដែលបានក្រោកឈរឡើងប្រឆាំងនឹងការវាយប្រហារភេរវកម្មដែលមិនធ្លាប់មានពីមុនមកដែលប្រព្រឹត្តដោយភេរវករហាម៉ាស ។ លោកស្រីបានពន្យល់ថា៖តាមគំនិតរបស់ខ្ញុំសាធារណរដ្ឋឆេកមិនមានអ្វីត្រូវរំពឹងនៅក្នុងអង្គការដែលគាំទ្រភេរវករ...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម នៅក្នុងខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ ។ នេះបើតាមការបញ្ជាក់ក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស ជាមួយលោក ដូ ហ៊ុងវៀត អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កាលពីថ្ងៃ២៧ តុលា ។...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវរក្សាឈ្មោះ អ្នកនិពន្ធ ទំនុកច្រៀង អ្នកសម្រួលតន្រ្តី អ្នកច្រៀង និងម្ចាស់កម្មសិទ្ធិឲ្យបានត្រឹមត្រូវ រាល់ការផ្សព្វផ្សាយបទចម្រៀង “ឱភ្នំពេញអើយ” ជាសំឡេងដើម ឬច្រៀងជាថ្មីឡើងវិញ។ ការប្រាប់បែបនេះរបស់លោករដ្ឋមន្រ្តី ក្រោយពីមានការសម្របសម្រួលដោះស្រាយបញ្ហាដោយក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន លើករណីរំលោភបំពានសិទ្ធិសីលធម៌អ្នកនិពន្ធចម្រៀងបទ “ឱភ្នំពេញអើយ” រួចមកដែលភាគីពាក់ព័ន្ធទាំងអស់សម្រេចទទួលយក...
ព្រះសីហនុ៖ យានដ្ឋានថែទាំរថយន្ត ណាម៉ាសខេ (Namas.K) ដែលបង្កើតឡើងដោយជនជាតិខ្មែរ មានប្រវត្តិ និងជំនាញថែទាំរថយន្តចាប់ពីឆ្នាំ២០១៥មក បានពង្រីកសាខាថ្មីបន្ថែមមួយទៀតនៅខេត្តព្រះសីហនុ ដើម្បីបើកដំណើរការផ្តល់សេវាថែទាំរថយន្តនៅខេត្តជាប់សមុទ្រមួយនេះ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះតទៅ។ បច្ចុប្បន្ននេះ ណាម៉ាសខេ មានសាខានៅរាជធានីភ្នំពេញ ចំនួន ០៥ទីតាំង។ ដោយមើលឃើញនូវការរីកចម្រើនយ៉ាងឆាប់រហ័ស និងសក្តានុពលរបស់ខេត្តព្រះសីហនុ ណាម៉ាសខេ (Namas.K) ក៏បានសម្រេចបោះជំហ៊ានបើកសាខាទី៦របស់ខ្លួននៅខេត្តព្រះសីហនុ...
ភ្នំពេញ ៖ ថ្លែងចេញពីទឹកដីខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃ៣០ តុលា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៤ខាងមុខនេះ គឺជាឆ្នាំចាប់ហ្វ្រាំងពិនិត្យនិងវាយតម្លៃដើម្បីឈានទៅកាន់អាណត្តិបន្តបន្ទាប់ទៀត។ សម្តេចធិបតីបន្តថា ក្នុងអាណត្តិទី៧នេះ គឺជាការចាំបាច់ក្នុងការពង្រឹងសមត្ថភាពជៀសជាងការពង្រីកក្នុងជ្រើសរើសមន្ត្រីថ្មីផ្សេងៗ គឺត្រូវតែមានភាពចាំបាច់ និងមានហេតុផងច្បាស់លាស់។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា «កន្លែងណាដែលខ្វះយើងថែមឲ្យ ហើយកន្លែងណាដែលលើសត្រូវរកវិធីដើម្បីពង្រឹងការប្រើប្រាស់ឲ្យចាំគោលដៅ។ បង្កើនសមត្ថភាពរបស់បងប្អូនមន្ត្រី ពង្រាយមន្ត្រីថ្នាក់ជាតិឲ្យបានល្អ ជាងទើរនៅលើថ្នាក់ជាតិ»។...
ភ្នំពេញ ៖ ឆ្លៀតក្នុងឱកាសចូលរួមសម្ពោធអគាររដ្ឋបាលខេត្តកំពង់ស្ពឺថ្មី នាព្រឹកថ្ងៃ៣០ តុលាដែលជាថ្ងៃដើមសប្តាហ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាក៏បានចេញអនុសាសន៍ណែនាំ៥ចំណុចឲ្យពង្រឹងរដ្ឋបាលសាធារណៈ សម្រាប់រដ្ឋបាលរាជធានី-ខេត្តក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធយកទៅអនុវត្ត។ ក្នុងចំណោមអនុសាសន៍ទាំង៥ចំណុចរបស់នាយករដ្ឋមន្រ្តី ផ្តោតជាសំខាន់ក្នុងការជ្រើសរើសមន្រ្តី ជាពិសេសរដ្ឋបាលរាជធានី-ខេត្ត និងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងភាពស្មោះត្រង់របស់ខ្លួន ដោយធ្វើយ៉ាងណាជៀសវាងរំលោភសិទ្ធិអំណាច ។ ក្នុងលក្ខខណ្ឌណាមួយដែលសម្តេចបានចេញបទបញ្ជា ហើយមិនអនុវត្តតាម បើរកឃើញប្រើអំណាចខុសច្បាប់នឹងមានវិធានការតឹងរ៉ឹងបំផុតលើពួកគាត់ជាមិនខានឡើយ ។ សម្រាប់អនុសាសន៍ទាំង៥ចំណុចនោះរួមមាន ៖...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹង នៅព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣នេះ ថា នៅក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា និងពិធីប្រណាំងទូក”ង” បណ្តែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៌ផលិតផល រយ:ពេល ២ថ្ងៃ ក្នុងក្រុងកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ...