ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានប្រកាសឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ពលរដ្ឋប៉ាឡេស្ទីន ពីការវាយប្រហារដោយយោធាអ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់៧.០២៨នាក់ហើយ ។ ក្រសួងសុខាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតមកដល់ពេលនេះ មានពលរដ្ឋប៉ាឡេស្ទីនចំនួន ១៨.៤៨៤នាក់បានរងរបួសគិតចាប់តាំងពីការប្រយុទ្ធគ្នាដែលបានកើតឡើង ។ គេបានដឹងថា ប្រទេសអ៊ីស្រាអ៊ែល បានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ និងប្រតិបត្តិការជើងគោកប្រឆាំងទៅនឹងតំបន់ហ្គាហ្សា...
កំពង់ចាម ៖ នារសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អញ្ជើញបើកជាផ្លូវការ ក្នុងការប្រណាំងទូក «ង» ទូកខ្នាតអន្តរជាតិ តាំងពិព័រណ៍ បណ្ដែតប្រទីប និងអុចកាំជ្រួច នៅក្រុងកំពង់ចាម ។ លោកអភិបាលខេត្ត...
ភ្នំពេញ៖ កម្ពុជា-អូស្ត្រាលី ត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី លើកទី៤ នៅកម្ពុជា នាឆ្នាំ២០២៤ ដើម្បីជំរុញ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ។ នេះបើតាមការបញ្ជាក់ក្នុងជំនួបរវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពូជា និងលោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ។...
ភ្នំពេញ៖ សហភាពសហជីពយុវជនកម្មករកម្ពុជា បានទទួលជួបពិភាក្សាជាមួយ តំណាងក្រុមហ៊ុនប្រទេសចិនដើម្បីផ្លាស់ប្តូបទពិសោធន៍ការងារ នឹងស្វែងយល់ពីតម្រូវការផ្សេងៗ ក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សហភាពសហជីពយុវជនកម្មករកម្ពុជា(CY-TUC) បានទទួលជួបពិភាក្សាជាមួយ លោក Xiao Shu និងលោក Tian Jun តំណាងក្រុមហ៊ុន Wuhan Central Foreign...
អង់ការ៉ា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ថា កងកម្លាំងរបស់ប្រទេសតួកគី បានធ្វើការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងគោលដៅចំនួន១៩កន្លែងរបស់គណបក្សពលករឃឺដ ហៅកាត់ថា (PKK) ដែលមិនស្របច្បាប់ នៅក្នុងប្រតិបត្តិការឆ្លងព្រំដែន ដែលស្ថិតនៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ ។នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញដោយក្រសួងការពារជាតិរបស់ប្រទេសតួកគី បានដាក់ថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃពុធនៅក្នុងតំបន់ Metina, Hakurk, Gara, Avasin និង...
ម៉ិកស៊ីកូ ស៊ីធី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ថា មន្ត្រីមួយរូបបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ព្យុះសង្ឃរា Otis បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ចំនួន២៧នាក់បាត់បង់ជីវិត និង៤នាក់កំពុងបាត់ខ្លួន ខណៈដែលព្យុះនេះបានបោកបក់មកលើតំបន់ឆ្នេរសមុទ្រនៃរដ្ឋ Guerrero ស្ថិតនៅភាគខាងត្បូងម៉ិកស៊ិក កាលពីព្រឹកថ្ងៃពុធ ដែលជាខ្យល់ព្យុះប្រភេទទី៥ ។ លោក Rosa Icela Rodriguez...
ប្រ៊ុចស៊ែល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ថា មេដឹកនាំសហភាពអឺរ៉ុប ហៅកាត់ថា (EU) បានជួបប្រជុំគ្នានៅទីនេះកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនេះ នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រឹក្សាអឺរ៉ុបដែលបានគ្រោងទុក ដោយផ្តោតលើជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស និងរវាងអ៊ុយក្រែន និងរុស្ស៊ី ។ គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ គឺជាកិច្ចប្រជុំផ្ទាល់លើកដំបូងរបស់មេដឹកនាំប្រជាជាតិទាំង២៧របស់សហភាពអឺរ៉ុបចាប់តាំងពីចលនាតស៊ូឥស្លាមប៉ាឡេស្ទីន ដែលគេស្គាល់ថា ក្រុម...
ដាម៉ាស់៖ ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ បានថ្កោលទោសគោលនយោបាយរបស់អាមេរិក និងអឺរ៉ុប ដែលមានរយៈពេលយូរ សម្រាប់ការជំរុញឱ្យមានការកើនឡើងផ្នែកយោធា និងភាពវឹកវរនៅទូទាំងពិភពលោក នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA ។ នៅក្នុងកិច្ចប្រជុំមួយនៅក្រសួងការបរទេសស៊ីរី លោក អាសាដ បានលើកឡើងថា ស្នូលនៃគោលនយោបាយអាមេរិក គឺ “ការស្វែងរកដោយឥតឈប់ឈរនៃការកើនឡើងផ្នែកយោធា និងការបង្កើតដោយចេតនានៃបញ្ហា”...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញអំពីការស្វាគមន៍យ៉ាងពេញទំហឹង ក្នុងការជួយសម្របសម្រួលលើបញ្ហាប្រឈម និងសំណើនានា របស់ក្រុមហ៊ុនមីនេបៀ (Minebea)។ លោក ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងបែបនេះនាឱកាសអនុញ្ញាតឲ្យ ក្រុមហ៊ុនមីនេបៀ (Minebea) ដឹកនាំដោយលោក Yoshihisa...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយលោក Sardar Umar Alam តំណាងអង្គការUNESCOប្រចាំព្រះរាជាណាចក្រកម្ពុជានៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបនោះលោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អង្គការUNESCOដែលគាំទ្រលើកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាដើម្បីផ្តល់ជំនាញបច្ចេកទេសតាមរយៈគម្រោងបណ្តុះបណ្តាលដល់យុវជនដែលបានបោះបង់ការសិក្សារក្រោយកម្រិតបឋមសិក្សាដើម្បីទទួលបានជំនាញសម្រាប់ឱកាសការងារ និងគម្រោងការងារសមរម្យតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បន្ថែមពីនេះក្នុងកិច្ចពិភាក្សាត្រង់ទៅត្រង់មក ថ្នាក់ដឹកនាំទាំងពីរ...