កម្ពុជាជាប្រទេសដែលបានឆ្លងកាត់របបអានានិគមន៍ អស្ថិរភាពនិងបែកបាក់ផ្ទៃក្នុង ហើយក្នុងរយៈពេល ១ ទសវត្សរ៍ចុងក្រោយនេះ កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិក៏ទទួលរងនូវផលប៉ះពាល់ដោយសារតែបទល្មើស អនឡាញន៍។ ប៉ុន្តែស្របពេលដែលគណៈរដ្ឋមន្ត្រីថ្មីត្រូវបានបង្កើតឡើង កម្ពុជាកំពុងតែឈានចូលយុគសម័យនៃកំណែទម្រង់ថ្មីបែបវិជ្ជមាន កម្ពុជានឹងមានការប្រែប្រួលនិងរីកចម្រើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់នាពេលអនាគតដ៏ខ្លី ការប្រែប្រួលនេះនឹងធ្វើឱ្យប្រទេសដែលត្រូវបានពិភពលោកមើលរំលងមួយនេះ កសាងនូវអនាគតដែលគេទន្ទឹងរង់ចាំមើល។ នេះគឺជាការលើកឡើងរបស់លោក Galip Sun អគ្គនាយកប្រតិបត្តិក្រុមហ៊ុន The Point និងជាចាងហ្វាងផ្សាយគេហទំព័រសារព័ត៌មាន Khmer Times ភាសាចិន...
បរទេស៖ លទ្ធផលនៃការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសម្រាប់មន្ត្រីចំនួន ៤៤ រូប ដែលរដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងក្នុងទីក្រុងហាណូយនៅព្រឹកថ្ងៃពុធ និងត្រូវបានប្រកាសនៅពេលរសៀល។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phan Van Giang ទទួលបានសំឡេងគាំទ្រផ្តល់ “ទំនុកចិត្តខ្ពស់” ច្រើនជាងគេ គឺ...
ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី មិនត្រូវបានផ្តោតលើភាគីទី៣ ណាមួយឡើយ ហើយក៏នឹងមិនមានការរំខានពីភាគីទី៣ ណាមួយដែរ ។ លោក លី បានលើកឡើងថា ភាគីទាំងពីរអនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងគោលបំណងផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់ពួកគេ ជំរុញការអភិវឌ្ឍន៍សកលលោក និងលើកតម្កើងភាពយុត្តិធម៌ និងរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ។ លោក...
បរទេស៖ កាសែត Wall Street Journal របស់អាមេរិកបានអះអាងកាលពីថ្ងៃពុធថា ក្រុមយុទ្ធជនហាម៉ាស និងក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន ប្រមាណ ៥០០ នាក់ បានចូលរួមក្នុងការហ្វឹកហ្វឺនដែលរៀបចំដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) មួយខែមុនពេលការវាយប្រហារថ្ងៃទី៧ ខែតុលាលើអ៊ីស្រាអែល។ យ៉ាងណាក៏ដោយអ៊ីរ៉ង់បានបដិសេធយ៉ាងដាច់អហង្ការនូវតួនាទីណាមួយក្នុងការវាយប្រហារនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា...
តូក្យូ៖ ប្រភពការទូតបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុន និងហ្វីលីពីន កំពុងពិចារណាការចរចាលើសន្ធិសញ្ញាទ្វេភាគីថ្មីមួយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ និងសម្រួលដល់សមយុទ្ធរួមគ្នានេះ ចំពេលមានសកម្មភាពយោធាកើនឡើងរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលដែលបានគ្រោងទុកនៅដើមខែវិច្ឆិកា នៅប្រទេសហ្វីលីពីន នាយករដ្ឋមន្ត្រីហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. ត្រូវបានគេរំពឹងថា នឹងបើកការចរចារសម្រាប់ “កិច្ចព្រមព្រៀងចូលដំណើរការទៅវិញទៅមក” ដែលសម្របសម្រួលវត្តមានរបស់កងកម្លាំងបំពេញទស្សនកិច្ច។...
នៅថ្ងៃទី ២៥ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានជួបពិភាក្សាការងារជាមួយលោក Klaus Schwab ស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរអំពីការប្រើប្រាស់ឧត្តមភាពផ្នែកធនធានរៀងៗខ្លួន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ។ លោក Shen Haixiong បានលើកឡើងថា អគ្គស្ថានីយវិទ្យុ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាបានថ្លែងថា ការសម្រេចចិត្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុន Minibea នៅកម្ពុជាពិតជាបានស្តែងឲ្យឃើញនូវទំនុកចិត្តចំពោះស្ថិរភាពរបស់កម្ពុជា។ ការលើកឡើងរបស់សម្តេចធិបតី នាឱកាសអនុញ្ញាតលោកលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុន Minibea ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។ ជំនួបនេះ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្ដីជូនដំណឹងដល់បងប្អូនកម្មករនិយោជិតដែលបានព្យួរកិច្ចសន្យាការងារ ក្នុងខែកក្កដា ខែសីហា និងខែកញ្ញា ឆ្នាំ២០២៣ នៃរោងចក្រ ទាំង៣៩ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរនិងកាបូប (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ) ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ឱ្យបានជ្រាបថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពី...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឲ្យដឹងកាលពីពុធថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន ដោយសារការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សា បានកើនឡើងដល់៦.៥៤៦នាក់ហើយ ។ក្រសួងដដែលនេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទន្ទឹមនឹងនោះដែរ ពលរដ្ឋប៉ាឡេស្ទីន ចំនួន១៧.៤៣៩នាក់បានរងរបួសនៅក្នុងតំបន់ឆ្នេរនេះ ។ គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល ត្រូវបានបង្កឡើង...
អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ថា ការិយាល័យអង្គការសហប្រជាជាតិ (UN) សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) បានឲ្យដឹងកាលពីថ្ងៃពុធថា វិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា បានឈានដល់ចំណុចដែលមិនធ្លាប់មានពីមុនមកនោះទេ ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ឬ ហៅថា UNRWA ដែលជាអ្នកផ្តល់ជំនួយមនុស្សធម៌ដ៏ធំបំផុតនៅក្នុងតំបន់ហ្គាហ្សា បានព្រមានយ៉ាងដូច្នេះថា ទីភ្នាក់ងារនេះនឹងត្រូវបង្ខំចិត្តឱ្យបញ្ឈប់ប្រតិបត្តិការទាំងអស់នៅពេលយប់ថ្ងៃពុធ...