ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា គណបក្សកាន់អំណាច នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) បានកោះប្រជុំនូវកិច្ចប្រជុំគណៈកម្មាធិការកណ្តាលយោធាដ៏ធំមួយ ដោយពិភាក្សាអំពីវិធីបង្កើនការត្រៀមរៀបចំសង្រ្គាម ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនយោបាយ និងយោធាដ៏ធ្ងន់ធ្ងរនៅលើឧបទ្វីបកូរ៉េ។ សម័យប្រជុំធំ នៃគណៈកម្មាការយោធាមជ្ឈិមនៃបក្សពលករកូរ៉េ (WPK) បានវិភាគការអភិវឌ្ឍន៍ផ្នែកយោធា ដែលធ្វើឱ្យស្ថានការណ៍នៅលើឧបទ្វីបកាន់តែយ៉ាប់យ៉ឺន ហើយសម្រេចចិត្តលើ “ផែនការសម្រាប់វិធានការវាយលុកយោធា” នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ។ ប្រភពពី KCNA បានឲ្យដឹងថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិនបដិសេធយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការដាក់កំហិតលើការវិនិយោគនៅក្នុងប្រទេសចិន ដោយសហរដ្ឋអាមេរិក ហើយបានធ្វើការបង្រ្កាបយ៉ាងធ្ងន់ធ្ងរ ចំពោះភាគីសហរដ្ឋអាមេរិក។ យោងតាមរបាយការណ៍ នៅព្រឹកព្រលឹមថ្ងៃទី១០ ខែសីហា ម៉ោងនៅទីក្រុងប៉េកាំង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ស្តីពីការបង្កើតយន្តការត្រួតពិនិត្យលើការវិនិយោគក្រៅប្រទេស និងការដាក់កម្រិតលើការវិនិយោគរបស់អង្គភាពអាមេរិកក្នុងវិស័យ semiconductor និងមីក្រូអេឡិចត្រូនិច បច្ចេកវិទ្យាព័ត៌មាន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ទីក្រុង វ៉ាស៊ីនតោនមិនជឿថា ទីក្រុងមូស្គូ ឬក្រុមទាហានស៊ីឈ្នួល Wagner របស់លោក Evgeny Prigozhin មានទំនាក់ទំនងជាមួយរដ្ឋប្រហារយោធានៅប្រទេសនីហ្សេនោះទេ ប៉ុន្តែទោះជាយ៉ាងណាក្តី មានការបារម្ភថា ប្រទេសអាហ្រ្វិកមួយនេះ អាចស្ថិតនៅក្រោមឥទ្ធិពលរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩...
បរទេស៖ FBI បាននិយាយប៉ុន្មានម៉ោងមុនពេលមេបញ្ជាការ មកដល់រដ្ឋសម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការមួយថា ភ្នាក់ងារសហព័ន្ធអាមេរិក បានបាញ់សម្លាប់បុរសម្នាក់នៅរដ្ឋ Utah ដែលត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងប្រឆាំងនឹងប្រធានាធិបតី លោក Joe Biden និងឥស្សរជនសាធារណៈដទៃទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ការបាញ់ប្រហារនេះបានកើតឡើងនៅព្រឹកថ្ងៃពុធ ខណៈដែលភ្នាក់ងារ FBI ព្យាយាមស្វែងរក...
ភ្នំពេញ ៖ ស្ពានកោះពេជ្រភ្ជាប់ទៅកាន់កោះនរា កាន់តែជិតភ្ជាប់និស្ស័យហើយ ខណៈព័ត៌មានទទួលបានពីក្រុមការងារសាងសង់ គឺកំពុងខិតខំធ្វើដើម្បីឲ្យរួចរាល់តាមផែនការកំណត់ទុក នៅអំឡុងខែវិច្ឆិកា ។ នេះបើតាមការឲ្យដឹងពីលោក កើត ឆែ អភិបាលរាជធានីភ្នំពេញ នាថ្ងៃ១០ សីហា ។ បើតាមលោក កើត ឆែ ដដែល “គម្រោងនេះនឹងអាចឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបាន មុនព្រះរាជពិធីបុណ្យអុំទូក(២៦-២៧-២៨វិច្ឆិកា) ខាងមុខនេះ”...
អឺរ៉ុប មិនអាចផ្តល់ការធានាសន្តិសុខ ដល់អ៊ុយក្រែន បាននោះទេ ដោយសារខ្លួន មិនមែនជាអង្គការសន្តិសុខhttps://dap-news.com/?p=350783 អាមេរិក បង្កកការផ្ទេរប្រាក់រាប់លានដុល្លារ របស់ក្រុមហ៊ុនពេជ្រឥណ្ឌា ជុំវិញការចោទប្រកាន់ ពីការនាំចូលពីប្រទេសរុស្ស៊ីhttps://dap-news.com/?p=350795 អាល្លឺម៉ង់ ទិញរថក្រោះចាស់ៗ ជាច្រើនផ្គត់ផ្គង់ ឲ្យអ៊ុយក្រែនhttps://dap-news.com/?p=350957 បុគ្គលិកយោធាអាល្លឺម៉ង់ ម្នាក់រងការចោទប្រកាន់ ធ្វើចារកម្មឲ្យរុស្សីhttps://dap-news.com/?p=350958 គណបក្សភឿថៃ, គណបក្សចលនាឆ្ពោះទៅមុខ និង គណបក្ស...
បរទេស៖ សារព័ត៌មាន Reuters បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីការពារជាតិ និងឧស្សាហកម្មថា ប្រទេសឥណ្ឌា បានហាមឃាត់ក្រុមហ៊ុន ផលិតយន្តហោះគ្មានមនុស្សបើក យោធាក្នុងស្រុកពីការប្រើប្រាស់សមាសធាតុរបស់ចិន ។ របាយការណ៍បានអះអាងថា ការព្រួយបារម្ភនៅក្នុងទីក្រុង New Delhi អំពីទិន្នន័យរសើបដែលអាចត្រូវបានសម្របសម្រួលអាចនៅពីក្រោយការហាមឃាត់នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីយោធាឥណ្ឌា...
ប៉ារីស៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់មានមនុស្សចំនួន១១នាក់ត្រូវបានគេបញ្ជាក់ថា បានស្លាប់កាលពីថ្ងៃពុធបន្ទាប់ពីមានអគ្គីភ័យនៅមុន ថ្ងៃឈប់សម្រាកនៅផ្ទះសម្រាប់ជនពិការក្នុងក្រុង Wintzenheimស្ថិតនៅភាគឦសាននៃប្រទេសបារាំង ។ លោកស្រី Nathalie Kielwasser រដ្ឋអាជ្ញារង នៃទីក្រុង Colmar បានលើកឡើងថា ប្រជាជនទាំងអស់ដែលដេកនៅជាន់ផ្ទាល់ដីនៃអគារ២ជាន់បានរត់គេចខ្លួន ហើយនៅក្នុងចំណោមមនុស្ស៥នាក់ដែលរស់នៅជាន់ទី១ក៏បានរត់ចេញមកដោយសុវត្ថិភាពផងដែរ សរុបមានមនុស្សចំនួន១៧នាក់ត្រូវបានជម្លៀសខ្លួនចេញ ។លោកស្រីបានលើកឡើងថា...
ភ្នំពេញ ៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាពលរដ្ឋជួយថែរក្សា និងការពារសត្វផ្សោតនៅតាមដងទន្លេ បន្ទាប់ពីមានសត្វផ្សោតមួយក្បាលបានងាប់ ដោយសារជាប់មងរបស់ប្រជាពលរដ្ឋ ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលជលផល នាថ្ងៃទី៩ សីហា បានគូសបញ្ជាក់ថា «នាថ្ងៃទី៩ សីហា វេលាម៉ោង ៥៖៣០នាទីព្រឹក...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាននិងកំពុងអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា រាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងអាណត្តិថ្មីនៅវិមាន៧មករា រាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។នេះបេីយោងតាមបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមរបស់AKP។ រូបថត៖ AKP