ស្របពេលដែលការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលសកលបានទទួលឱកាសថ្មី។ក្នុងពិធីបើកវេទិកាកំពូល“ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣ដែលបានធ្វើឡើងនាពេលថ្មីៗនេះ នៅពេលថ្លែងសុន្ទរកថាគន្លឹះ លោកXiJinpingប្រធានរដ្ឋចិនបានលើកឡើងថា ភាគីចិននឹងបង្កើតតំបន់នាំមុខធ្វើកិច្ចសហប្រតិបត្តិការ”ធុរកិច្ចអេឡិចត្រូនិកផ្លូវសូត្រ” និងរៀបចំ”ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល”ជារៀងរាល់ឆ្នាំ។ប្រទេសចិននិងប្រទេសពាក់ព័ន្ធក៏បានរួមគ្នាចេញផ្សាយឯកសារសមិទ្ធផលដូចជា《គំនិតផ្តួចផ្តើមក្រុងប៉េកាំង នៃកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីសេដ្ឋកិច្ចឌីជីថលនៃ”ខ្សែក្រវាត់និងផ្លូវ”》ជាដើម។ មជ្ឈដ្ឋានខាងក្រៅបានយល់ឃើញជាទូទៅថា នេះនឹងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថលរវាងប្រទេសចិននិងបណ្តាប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ឱ្យកាន់តែស៊ីជម្រៅនិងកាន់តែរឹងមាំ។ នាពេលបច្ចុប្បន្ន សង្គមមនុស្សជាតិកំពុងឆ្លងកាត់រលកបដិវត្តន៍ឧស្សាហកម្មលើកទី៤ដែលប្រកបដោយលក្ខណៈពិសេសដូចជាការធ្វើឌីជីថលភាវូបនីយកម្ម បណ្តាញអ៊ីនធើណេតនិងភាពវៃឆ្លាត។ យោងតាមស្ថិតិនៃរបាយការណ៍ពាក់ព័ន្ធបង្ហាញឱ្យដឹងថា នៅឆ្នាំ២០២២ ទំហំសេដ្ឋកិច្ចឌីជីថលសរុបនៃប្រទេសចំនួន៥ដែលបូករួមទាំងអាមេរិក ចិន អាល្លឺម៉ង់ ជប៉ុននិងកូរ៉េខាងត្បូងបានឡើងដល់៣១ទ្រីលានដុល្លារអាមេរិក ហើយសមាមាត្រនៃសេដ្ឋកិច្ចឌីជីថលក្នុងGDPមានដល់៥៨ភាគរយដែលមានទំហំសរុបកើនឡើងជាបន្តបន្ទាប់។ ប៉ុន្តែ ម៉្យាងវិញទៀត ដោយសារគម្លាតឌីជីថលយ៉ាងខ្លាំង...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ថា អង្គការសហប្រជាជាតិ (UN)បានបញ្ជាក់ថា យ៉ាងហោចណាស់៦០ភាគរយគនៃចំនួនប្រជាជនដែលរស់នៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប (Gaza Strip) ត្រូវបានផ្លាស់ទីលំនៅ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអ៊ែលដែលកំពុងបន្តវាយលុក ។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មនុស្សប្រហែល១,៦លាននាក់...
បរទេស៖ អ្នកនាំពាក្យស្ថានទូតចិនលោក Liu Pengyu នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន Sputnik កាលពីថ្ងៃអាទិត្យបានអំពាវនាវឱ្យបញ្ចប់ការបំភាន់ដោយគ្មានមូលដ្ឋាននៃការដាក់ពង្រាយនាវាចម្បាំងចិនទៅកាន់មជ្ឈិមបូព៌ា ចំពេលមានជម្លោះរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា នាវាចម្បាំងចិនចំនួន ៦ គ្រឿង រួមទាំងនាវាពិឃាតបំពាក់មីស៊ីលនាំផ្លូវ បាននិងកំពុងប្រតិបត្តិការនៅមជ្ឈិមបូព៌ាចាប់តាំងពីសប្តាហ៍មុន ដែលរួមបញ្ចូលទាំងសមយុទ្ធរួមគ្នាជាមួយកងទ័ពជើងទឹករបស់ប្រទេសអូម៉ង់។ ពាក់ព័ន្ធនឹងការចេញផ្សាយនេះ អ្នកនាំពាក្យស្ថានទូតចិនលោក...
លោក ឈិន រតនា ប្រធានក្រុមអង្គការចាត់តាំងយុវជនរួមជាមួយនិងបងប្អូនខ្មែររស់នៅទីក្រុងរុិនតុន រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្ស មង្គលសួស្តី...
ភ្នំពេញ៖លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានសម្តែងការគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានៃអាណត្តិទី៧នេះ ក្នុងការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅតាមគោលដៅរោងចក្រសហគ្រាស ឱ្យបានច្រើនបន្ថែមទៀត។ លោក យល់ឃើញថា នេះជាចំនុចល្អបំផុត ដែលរាជរដ្ឋាភិបាល បានគិតគូរមិនត្រឹមតែទៅលើការងាររបស់កម្មករនិយោជិតនៅតាមបណ្តារោងចក្រសហគ្រាសប៉ុណ្ណោះទេ តែក៏បានគិតគូរដល់ស្ថានភាពជីវភាពនៃក្រុមគ្រួសារកម្មករនិយោជិតទៀតផង។ ជាក់ស្តែងដូចជា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតឲ្យមានទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅក្នុងតំបន់ក្បែររោងចក្រសហគ្រាសនេះ គឺជាការសម្រួលដល់កម្មករនិយោជិតដែលមានកូនតូច អាចយកកូនទៅផ្ញើនៅទារកដ្ឋាន...
ក្រុមហ៊ុនចិន ប្តេជ្ញាបង្កើនទុនវិនិយោគ ៦០០លានដុល្លារ លើវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ នៅកម្ពុជាhttps://dap-news.com/?p=365765 សម្ដេចតេជោហ៊ុន សែនចាត់ទុក iPhone 15 ទើបចេញថ្មីជាប្រភេទទូរសព្ទ ដែលពិបាកប្រើបំផុតhttps://dap-news.com/?p=365792 ពលរដ្ឋជិត៦ម៉ឺននាក់ បានជិះរថយន្តក្រុងទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងឱកាសភ្ជុំបិណ្ឌhttps://dap-news.com/?p=365796 រាជរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនចិន ចុះហត្ថលេខា លើគម្រោងផ្លូវនាវាចរណ៍ “ ព្រែកជីកហ្វូណនតេជោ “https://dap-news.com/?p=365981...
មន្ទីរបញ្ចកោណ បញ្ជូនក្រុមវាយប្រហារ នៃនាវាផ្ទុកយន្តហោះ ដើម្បីទៅគាំទ្រដល់ប្រទេសអ៊ីស្រាអែល ខណៈអ្នកស្លាប់ភាគីទាំងសងខាង កើនដល់ជាង ១.១០០នាក់https://dap-news.com/?p=364521 តើជម្លោះយោធារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលជាជម្លោះយូរបំផុត ក្នុងពិភពលោក កើតឡើងតាំងពីពេលណា?https://dap-news.com/?p=364564 រដ្ឋមន្រ្តីក្រសួងការងារថៃ ប្រាប់ពលករដែលទិញសំបុត្រយន្តហោះត្រឡប់មកថៃវិញ ត្រូវបង្ហាញប័ណ្ណឡើងយន្តហោះ ដល់មន្ត្រីការងារ ដើម្បីទារយកថ្លៃធ្វើដំណើរពីរដ្ឋវិញhttps://dap-news.com/?p=365692 អាមេរិក ធ្វេីសង្គ្រាមប្រឆាំងគ្រឿងញៀនជាង ៥០ឆ្នាំ ប៉ុន្ដែនៅតែរងគ្រោះដោយសារគ្រឿងញៀនhttps://dap-news.com/?p=365729 រុស្សី...
វ៉ាស៊ីនតោន៖ ក្រសួងរតនាគារបានរាយការណ៍កាលពីថ្ងៃសុក្រថា រដ្ឋាភិបាលសហព័ន្ធអាមេរិកបានកត់ត្រាឱនភាពថវិកាជិត ១,៧ពាន់ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ ២០២៣ ដែលបានបញ្ចប់ក្នុងខែកញ្ញា កើនឡើង ២៣,២ភាគរយពីឆ្នាំសារពើពន្ធមុននេះ នាយកដ្ឋានរតនាគារបានរាយការណ៍កាលពីថ្ងៃសុក្រ។ ឱនភាពដ៏ធំនេះបានកើតឡើងនៅពេលដែលប្រាក់ចំណូលបានធ្លាក់ចុះចំនួន ៤៥៧ពាន់លានដុល្លារពីឆ្នាំមុនដល់ទៅ ៤,៤ ពាន់ពាន់លានដុល្លារ ខណៈដែលការចំណាយបានថយចុះត្រឹមតែ ១៣៧ ពាន់លានដុល្លារទៅ ៦,១ពាន់ពាន់លានដុល្លារ នេះបើយោងតាមរបាយការណ៍រតនាគារប្រចាំខែចុងក្រោយរបស់នាយកដ្ឋាន។ កង្វះខាតថវិកាចុងក្រោយបំផុតបានបន្ថែមទៅលើបំណុលអាមេរិកដែលកំពុងផ្ទុះឡើង ដែលឥឡូវនេះមានដល់ទៅ ៣៣,៦ពាន់ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
អូតាវ៉ា៖ សមាជិកសភាកាណាដាជាង ៣០នាក់កាលពីថ្ងៃសុក្របានជំរុញឱ្យនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ជួយសម្របសម្រួលបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ នៅក្នុងលិខិតរួមមួយផ្ញើជូនលោក Trudeau សមាជិកសភាកាណាដា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតមនុស្សស្លូតត្រង់ ដោយសារតែជម្លោះបង្ហូរឈាមដែលកំពុងបន្ត។ ក្នុងចំណោមសមាជិកសភាដែលបានចុះហត្ថលេខាលើលិខិតនោះ មាន២៣នាក់ជារបស់គណបក្សសេរីនិយម ដែលកំពុងកាន់អំណាចនៃប្រទេសកាណាដា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបន្ដថា “កាណាដា ជាសំឡេងសម្រាប់សន្តិភាពយូរមកហើយ។ ជម្លោះនេះកាន់តែយូរ ជនស៊ីវិលស្លូតត្រង់កាន់តែច្រើននឹងចំណាយជីវិតរបស់ពួកគេ។...
គៀវ៖ សេវាសារព័ត៌មានរបស់គណៈរដ្ឋមន្ត្រីបានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីនាយករដ្ឋមន្ត្រី Denys Shmyhal ថារដ្ឋាភិបាលអ៊ុយក្រែនបានចំណាយច្រើនជាង ២៨ ពាន់លានដុល្លារអាមេរិក ដើម្បីគ្របដណ្តប់តម្រូវការការពារជាតិរបស់ប្រទេសនៅឆ្នាំនេះ។ លោក Shmyhal បានលើកឡើងថា ក្នុងចំណោមចំនួនសរុប ៦៨២ពាន់លាន hryvnias (១៨,៦៦ ពាន់លានដុល្លារ) ត្រូវបានគេប្រើប្រាស់ ដើម្បីផ្តល់ប្រាក់ខែដល់បុគ្គលិកយោធា ហើយ ៣៤៩ពាន់លាន hryvnias...